Ep9: « IT'SKZ NEW OFFICE?? »

117 21 1
                                    

បន្ទប់ពីបានលឺសម្លេងស្រែករបស់ Yeji គ្រប់គ្នាក៏រត់មកមើលតាមសម្លេងនាងស្រែក មកដល់ភ្លាមក៏ឃើញនាងឈរខ្ទប់មាត់នឹងចង្អុលទៅអ្វីដែលនាងឃើញ

« ន...នោះជាបន្ទប់អ្វីទៅ » Yeji

ចម្លើយក៏បានប្រាប់គឺនាងបានឃើញបន្ទប់ដ៏អាថ៌កំបាំងនៅផ្លូវក្រោមដីក្នុងផ្ទះថ្មីមួយនេះ

« ទ្វារ? វាជាទ្វារបន្ទប់អីទៅ? » Lee know

ដោយសារតែចិត្តចង់ដឹងចង់ឃើញនាយក៏មើលទ្វារតែបើកមិនបានសោះ

« យ៉ាងមិចនឹងបើកមិនបានសោះអញ្ចឹង? បើបើកមិនបានមានតែកម្ទិចចោល » Lee know

នាយបម្រុងយកខ្លួនទៅបុកនឹងទ្វារព្រោះគេជាមនុស្សដែលឆាប់ខឹងមិនសូវគិតគូរដិតដល់

« យ៉ាងមិចនឹង? គិតថាយកខ្លួនទៅបុកនឹងទ្វារអាចនឹងខ្ទិចមែនទេ? » Lia

នាងក៏ឃាត់ហើយក៏ស្តីអោយបន្តិចទៅកំុអាងអីតែវាយនេះវាយនោះ ដោយសារតែ Lia នាងជាមនុស្សឆ្លាតមាន IQ ខ្ពស់ទើបនាងសម្លឹងចុះឡើងនៅម្តុំជិតនឹងទ្វារនោះក៏ឃើញឧបករណ៍មើលទៅដូចជាឧបករណ៍ស្កេនរបស់អី្វមួយ

« នោះ!! វាប្រហែលជាឧបករណ៍ស្កេនអ្វីមួយហើយដើម្បីអោយយើងចូលទៅខាងក្នុងហើយ » Lia

នាងក៏ដាក់មេដៃរបស់នាងទៅនឹងឧបករណ៍នោះដើម្បីចង់ដឹងថាវាជាឧបករណ៍ស្កេនមេដៃឬអត់

« ចេញហើយអញ្ចឹងវាជាឧបករណ៍ស្កេនមេដៃរបស់ពួកយើងដើម្បីចូលទៅខាងក្នុងមែនទេ? » Seungmin

ការស្កេនក៏បានសម្រេចប៉ុន្តែនៅពេលដែល Lia នាងលុកដៃទាញបើកទ្វារមិនចេញឡើយតែបែរជាលោតរូបភាពមួយដើម្បីបំពេញឈ្មោះទៅវិញ

« បំពេញឈ្មោះ? យើងចាំបាច់បំពេញឈ្មោះដើម្បីបានចូលទៅក្នុងដែលមែនទេ? » Lia

នាងបានបំពេញឈ្មោះចូលក្នុងនឹងព្រោះគ្មានជម្រើសឡើយណាមួយពួកគេចង់ដឹងថាមានអ្វីនៅក្នុងបន្ទប់នឹង បន្ទាប់ពីបំពេញឈ្មោះហើយទ្វារក៏អាចបើកបានគ្រប់គ្នាក៏នាំគ្នាដើរចូលទៅខាងក្នុងបន្ទប់

« Woahh...!! វាជាបន្ទប់អីទៅ?មើលទៅពិតជាស្អាតខ្លាំងណាស់ហើយធំទៀត » Felix

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now