Ep10: « លទ្ធផលថ្នាំញៀន »

135 19 0
                                    

• AT MORNING •

8:00am គ្រប់គ្នាបានភ្ញាក់ពីគេងបែងចែកការងារគ្នាធ្វើដូចជា Yuna Hyunjin Felix នាំគ្នាធ្វើការងារផ្ទះដូចជា បោសផ្ទះ ជូតផ្ទះ៘ អ្នកផ្សេងទៀតពួកគេធ្វើការងាររបស់ពួកគេរៀងៗខ្លួនទៅ ចំណែក Ryujin Bangchan នឹង Lee know ពួកគេជាអ្នកធ្វើអាហារពេលព្រឹកអោយគ្រប់គ្នាដូចយប់មិញដដែល

« តោះម្ហបឆ្អិនហើយមកញុាំមក » Bangchan

នាយហៅគ្រប់គ្នាទាំងក្រៅទាំងក្នុងមកញុាំ

« បានអីនឹង? Rice cake? អ្នកណាជាអ្នកធ្វើ? » Felix

គេហិតស្រូបយកក្លិនម្ហូបហើយសួរទៅអ្នកទាំងបី

« Lee know oppa? Bangchan oppa? មិនដឹងថាឆ្លើយយ៉ាងមិចទេព្រោះថាធ្វើរួមគ្នានឹង » Ryujin

នាងមិនដឹងថាឆ្លើយយ៉ាងមិចផងព្រោះថាធ្វើជុំគ្នានឹងហើយណាមួយទម្រាំធ្វើបានមួយមុខនឹងចង់វិលមុខ

« នៅដេញដោលនឹងហើយកាលញុាំ? » Lee know

គេហត់នឹងធ្វើម្ហូបហើយចង់អោយហត់នឹងឆ្លើយទៀតមែនទេ?គេធ្វើអោយញុាំហើយក៏ញុាំទៅ

« ឈប់ប្រកែកគ្នាមួយពេលបានទេ? ញុាំបាយទៅកុំអោយខ្ញុំស្តីអោយដូចកូនក្មេងអី » Yeji

នាងតឹងទ្រូងណាស់ឈ្លោះគ្នារហូតអាសូរតែរឿងធំដុំគ្រាន់តែញុាំបាយក៏ឈ្លោះគ្នា

« ឆាប់ញុាំទៅទាន់នៅក្តៅៗណាមួយត្រូវទៅរៀប Office បន្តផងពេលរៀបហើយធ្វើការតែម្តង » Changbin

នាយខ្ជិលនិយាយច្រើនទាញចង្គឹះមកញុាំបាយព្រោះព្រឹកហើយណាមួយត្រូវចេញទៅខាងក្រៅទៀត

« តោះញុាំទៅថ្ងៃនឹងពួកយើងត្រូវទៅតាមទីតាំងមុខសញ្ញារបស់យើងផងញុាំយកកម្លាំងពេលដែលទៅដល់មើលទៅដូចជាមិនស្រួលអាងពួកយើងចាត់ការតែម្តងកម្លាំងពេញបឹប » Yeji

ពេលនេះនាងក្លាយឈ្មោះជាមេក្រុមដ៏ល្អទៀតហើយ មិនអោយល្អយ៉ាងមិចបើព្រួយបារម្មណ៍គិតពីគ្រប់គ្នាគ្រប់ពេលបែបនេះ

បន្ទាប់ពីអាហារពេលព្រឹកបានបញ្ចប់មិនចាំយូរពួកគេទាំងអស់គ្នាក៏ចុះទៅផ្លូវក្រោមដីសម្តៅទៅកន្លែងធ្វើការងារសម្ងាត់របស់ពួកគេ មកដល់មុខទ្វារបន្ទប់ Bangchan ស្កេនក្រយ៉ៅដៃនឹងវាយឈ្មោះគេរួចក៏បើកទ្វារដើរចូលទៅក្នុងមុននឹងដើរចូល Chaeryoung នាងក៏ពិនិត្យមើលច្បាស់លាស់ផងដែល

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now