Ep13: « !! STALKER !! »

123 13 0
                                    

+ In the Morning +

បន្ទាប់ពីការ Party យប់មិញហើយគ្រប់គ្នាក៏ចូលគេងបន្ទប់រៀងៗខ្លួនរហូតដល់ព្រឹកថ្ងៃថ្មី

« ហេតុអីក៏ស្ងាត់បែបនេះ? » Seungmin

នាយងើបពីគេងរៀបចំខ្លួនងូតទឹកសម្អាតខ្លួនអស់ហើយនៅតែមិនទាន់ឃើញមានអ្នកងើបទៀតប៉ុន្តែយប់មិញពួកគេមិនបានផឹកជាតិ Alcohol ឡើយ

« ងើបហើយមែនទេ? » Yeji

នាងដើរចេញពីបន្ទប់របស់ខ្លួនក៏ឃើញ Seungmin ហើយក៏សួរនាំគេកុំអោយថាឃើញគ្នាហើយដើរបុកខ្យល់

« អឹម... ហេតុអីមិនមាននរណាទាន់ងើបអញ្ចឹងឥឡូវម៉ោង 8-9 ព្រឹកហើយ » Seungmin

នាយឆ្ងល់សួរខ្លួនឯងមិនអស់ចិត្តក៏មកសួរ Yeji ម្តង

« ឯងបាត់ការចងចាំមែនទេ? យប់មិញពួកយើង Party ឡើងដល់ម៉ោង 2-3 យប់ជ្រៅហើយអោយងើបពីគេងម៉ោង 7-8 ព្រឹកមិចនឹងកើតទៅ? » Yeji

នាងនិយាយអោយ Seungmin ហើយក៏ដើរទៅទាញកែវមកផឹកទឹកធ្វើប្រងើយ

« អញ្ចឹងក៏អញ្ចឹងទៅ » Seungmin

នាយខ្ជិលខ្វល់ច្រើនក៏ដើរទៅអង្គុយសាឡុងលេងហ្គេម

បន្ទាប់ពីផ្ទះដ៏ធំស្ងប់ស្ងាត់មានតែមនុស្សពីរនាក់ដែលធ្វើចលនានៅក្នុងផ្ទះដ៏ធំរយៈពេល2ម៉ោងទីបំផុតក៏មានសម្លេងអ៊ូអរមកវិញព្រោះគ្រប់គ្នាបានភ្ញាក់ពីគេងអស់ហើយសម្លេងនិយាយលឺៗក៏ចាប់ផ្តើមបន្លឺឡើង

« ស្ងាត់ខ្លះទៅលោកអើយ » Bangchan

នាយស្រែកប្រាប់គ្រប់គ្នាអោយស្ងាត់មិនដឹងថាធ្វើអីទេនិយាយលឺៗសម្លេងនេះសម្លេងនោះដូចផ្សារត្រីហើយ

« hyung កើតអី? » Lee know

នាយសួរទៅ Bangchan ទាំងដៃចុចលេងហ្គេម

« ពួកឯងលេងតិចៗទៅមិនបានទេអី? យើងដាក់កាសស្តាប់ចម្រៀងតម្លើងសម្លេងអស់ហើយនៅតែលឺសម្លេងពួកឯងនិយាយលឺៗ » Bangchan

« hyung ទ្រាំបន្តិចទៅលេងជិតហើយ » Hyunjin

នាយតបទៅទាំងភ្នែកគេផ្តោតទៅហ្គេម នេះហើយសកម្មភាពដែលពួកគេទំនេរពីការងារអញ្ចឹងហើយបាន Bangchan នាយចូលចិត្តអោយពួកគេធ្វើការណាស់

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now