Ep6: « ថ្នាំញៀន!! »

126 21 0
                                    

Office IT'SKZ

គម្រោងការរបស់ពួកគេបានជោគជ័យហើយប៉ុន្តែមិនមែនជោគជ័យទាំងស្រុងឡើយនៅចាំតែថ្ងៃត្រូវទៅបង្រ្គាបពួកគេប៉ុណ្ណោះ

« ហឺយយ....ទីបំផុតបានសម្រេចហើយ » Changbin

គេទម្លាក់ខ្លួននៅលើសាឡុងពុតដៃពុតជើងព្រោះគេបានធ្វើបានសម្រេចហើយ

« មិនមែនទាំងស្រុងទេគ្រាន់តែយើងបានភស្តុតាងល្មមនឹងបញ្ចាក់បានថាពួកគេពិតជាលក់ថ្នាំញៀន » Yeji

នាងបែរកៅអីមកនិយាយជាមួយរាងកាយដែលដេកលើសាឡុង

« អញ្ចឹងត្រូវធ្វើយ៉ាងមិចទៀត? » Jeongin

គេសួរទាំងនឿយហត់អស់កម្លាំង

« គឺពួកគេឯងនេះត្រូវទៅជួបមេក្រុមរបស់គេទល់តែបានកុំភ្លេចដាក់អាវុធទៅតាមខ្លួនផងព្រោះថាយើងមិនធានាថាពួកគេមិនមានអាវុធឡើយ » Yeji

គ្រប់គ្នាក៏មើលមុខនាង

« អញ្ចឹងមានន័យថាស្អែកត្រូវប្រើកម្លាំងបាយទៀតហើយមែនទេ? » Seungmin

គេសួរទៅកាន់ Yeji ប៉ុន្តែនាងមិនតបបានត្រឹមងក់ក្បាលបញ្ចាក់ថាសំណួររបស់គេគឺជាការពិត

« ឯងមានបានរកព័ត៌មានអីបានខ្លះទេ? » Lee know

គេសួរទាំងខ្លួនដេកបិទភ្នែក

« បានខ្លះៗតាមរយៈ heck ចូលក្នុងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព » Yeji

នាងបែរទៅចុច Computer វិញ

« យ៉ាងមិចវិញ? » Lee know

គេបន្តសួរទាំងបិទភ្នែកគេង

« គឺមានផ្លូវមួយដែលផ្លូវច្រកតូចបើតាមការឃើញដូចជាពួកគេគឺមកតាមម៉ោងពេលវេលាល្អណាស់ម៉ោងដែលគេមកគឺម៉ោង 4:00pm ល្ងាចបើតាមការឃើញក្នុងកាមេរ៉ាសុវត្ថិភាពនៅម៉ាតដែលនៅជិតនោះវាមានឃ្លាំងដាក់ឥវ៉ាន់មួយដែលមាននៅទីនោះតាមការឆែកទីតាំងរបស់ Felix ផ្លូវដែលត្រូវទៅឃ្លាំងនោះគឺនៅខាងស្តាំម៉ាតរាល់ម៉ោង 4:00pm ពួកគេបានដើរទៅខាងស្តាំម៉ាតដូច្នេះផ្លូវដែលពួកគេទៅនោះគឺពួកគេបានដើរទៅឃ្លាំងនោះ » Yeji

នាងរៀបរាប់ព័ត៌មានដែលនាងបានស្រាវជ្រាវរយៈពេល2ថ្ងៃនេះមកប្រាប់គ្រប់គ្នាឯគ្រប់គ្នាលឺបែបនេះក៏សប្បាយចិត្តព្រោះថាពួកគេមានតម្រុយកាន់តែច្រើនទៅៗហើយ

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now