Ep4: « ចូលបន្ទប់សិស្សពិសេស »

166 22 2
                                    

[ Lee know Chaeryoung Hyunjin Han ] POV

អ្នកទាំងបួនដែលមានភារកិច្ចត្រូវចូលទៅយកឯកសារក៏បានមកដល់ជាន់ទី2ដែលជាបន្ទប់សិស្សពិសេស

« យ៉ាងមិចហើយ Lia ពួកគេមកឬនៅ? » Han

សួរទៅកាន់ Lia ដែលអង្គុយសង្កេតមើលកាមេរ៉ាសុវត្ថិភាព

« ពួកគេកំពុងឡើងជណ្តើរជាន់ទីមួយហើយ Hyunjin ឯត្រៀមខ្លួនហើយ Chaeryoung នឹង Han ពួកឯងចូលទៅទាំងពីរទៅ » Lia

បន្ទាប់ពីប្រាប់ដល់គ្រប់គ្នាពេលនេះបេសសកម្មដំបូងក៏បានចាប់ផ្តើមដោយ Hyunjin ជាអ្នករំខានពួកគេដើម្បីអោយ Lee know ដែលនៅម្ខាងទៀតដើរមកបន្លំលួចយកកាត

« សួរស្តីអ្នកនាង! » Hyunjin

នាយដើរមកកាត់មុខសមាជិកស្រី3នាក់ដែលជាក្រុមរបស់សិស្សប្រុសចែកចាយថ្នាំញៀន

« ច..ច៎ាសួរស្តីលោក »

សិស្សស្រីម្នាក់ដែលនៅកណ្តាលគេមើលទៅដូចជាអ្នកដឹកនាំក្រុមនេះបានឆ្លើយតបទៅនាយទាំងសប្បាយចិត្តនឹងអៀនព្រោះថាមិនងាយឡើយបានប្រុសស្អាតមកនិយាយជាមួយ

« អ្នកនាងឈ្មោះអីដែល?អ្នកទាំងបីស្អាតៗណាស់ជាពិសេសអ្នកនាងនៅកណ្តាលតែម្តង » Hyunjin

នាយសរសើរបែបនេះហើយក៏ញញឹមដាក់អ្នកទាំងបីមិនសមសោះដូចជារអើមណាស់

« ខ្ញុំឈ្មោះ Lim Hee Ji ហើយពីរនាក់នេះមិនបាច់សួរទេនាំតែអត់ប្រយោជន៍ » Hee Ji

នាងញញឹមញញែមដាក់នាយដោយគិតថាគេមកចាប់អារម្មណ៍នឹងខ្លួនឯ Lee know ក៏ចាប់ផ្តើមដើរមកបុក Hee Ji រួចក៏បន្លំយកកាត់បានសម្រេច

*ផឹប*

Lee know គេបានដើរទៅបុក Hee Ji ធ្វើអោយពីរនាក់ទៀតដែលជាគ្នារបស់ Hee Ji បានដួលទៅតាមនាងដែល

« អ៎ូយ....ដើរមិនមើលទេអីហ៎ា? អ៎ូ... Lee Minho Oppa! » Hee Ji

ពេលដែលនាយដើរបុកភ្លាមនាងក៏ងាកមកស្តីអោយតែម្តងប៉ុន្តែគ្រាន់ឃើញថាជា Lee Know នាងក៏ធ្វើមុខស្តូតបូតវិញហៅសុទ្ធតែ Lee Minho Oppa តែមកមើល Hyunjin វិញនិយាយពីថាធ្វើមុខរបៀបជ្រេញតែម្តង

« សុំទោសណា » Lee know

នាយញញឹមដាក់បន្តិចកុំអោយគេសង្ស័យរួចក៏ដៀងកន្ទុយភ្នែកមើល Hyunjin បន្តិចហើយក៏ដើរចេញទៅ

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now