Ep5: « ចូលបន្ទប់សិស្សពិសេសលើកទី2 »

136 21 0
                                    

[ Morning in Office IT'SKZ ]

ម៉ោង 6:00am ព្រឹកគ្រប់គ្នាបានមកដល់ក្នុង Office ដើម្បីបន្តការងារ គ្រប់គ្នាមកដល់ភ្លាមក៏ទម្លាក់ខ្លួនលើសាឡុងទាំងអ្នកខ្លះនៅងងុយគេងអ្នកខ្លះក៏ចុចទូរស័ព្ទ

« ថ្ងៃនឹងអ្នកណាជាអ្នកចូលបន្ទប់សិស្សពិសេស? » Lia

នាងបែរមុខមកសួរគ្រប់គ្នា

« ថ្ងៃនេះ Yuna Seungmin នឹង Changbin ជាអ្នកធ្វើ » Han

គេនិយាយទាំងមើលទូរស័ព្ទ

« អូខេ អញ្ចឹងប្រយ័ត្នទាំងអស់គ្នាណា » Lia

នាងញញឹមដាក់អ្នកទាំងបី

« Ryujin!! » Lee know

នាយលាន់មាត់និយាយឈ្មោះ Ryujin ធ្វើអោយគ្រប់គ្នាបែរទៅរកមើល Ryujin តាម Lee know ដែល

« ហឹម...? » Ryujin

នាងបែរទៅរក Lee know ទាំងធ្វើមុខឆ្ងល់ៗ

« ម្សិលមិញឯងវាយគ្នាមែនទេ? » Lee know

នាយសួរទៅនាងទាំងមុខស្មើ

« ត្រូវហើយ! ខ្ញុំបានវាយគ្នា » Ryujin

នាងតបវិញទាំងហីៗព្រោះថាគ្មានអីធំដុំផង

« ថ្ងៃទីមួយឯងវាយគ្នាចុះទម្រាំដល់ថ្ងៃយើងត្រូវទៅចាត់ការពួកគេឯងប្រហែលជាគ្នាវាគុំវាយឯងជាគេហើយ » Lee know

គេនិយាយបែបនេះក៏ត្រូវម្យ៉ាងដែលព្រោះថានរណាក៏ចង់សងសឹកដែលអាចថាថ្ងៃនឹងទៅសាលាពួកគេហៅគ្នាគេមកវាយ Ryujin ទៀតក៏អាចថាបាន

« ខ្ញុំវាយពួកគេមិនមែនអត់ហេតុផលឯណាគឺមកពីពួកគេធ្វើបាបសិស្សដែលទន់ខ្សោយជាងខ្លួនណាមួយខ្ញុំឃើញដោយចៃដន្យបើឈរអោបដៃមើលព្រៀបដូចជាខ្ញុំវាដាច់ចិត្តពេក » Ryujin

ហេតុផលរបស់នាងអាចទទួលយកបានបុ៉ន្តែនាយនិយាយក៏ត្រូវម្យ៉ាងព្រោះថាវាមិនទាន់ពិបាកទេឥឡូវតែវាអាចពិបាកនៅពេលខាងមុខ

« បានហើយឈប់ទៅឥឡូវជិតដល់ម៉ោងចូលរៀនហើយពាក់ឧបករណ៍អោយហើយទៅនឹងរៀបចំខ្លួនអោយហើយផងបន្តិចទៀតចេញទៅសាលា » Yeji

បន្ទាប់ពីប្រាប់គ្រប់គ្នាឈប់ប្រកែកគ្នាហើយក៏នាំគ្នាទាញយកឧបករណ៍មកពាក់

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now