Ep3: « ថ្ងៃដំបូងទៅក្នុងសាលា »

183 24 2
                                    

^^ព្រឹកស្អែកម៉ោង7:00^^

_IT'SKZ OFFICE_

គ្រប់គ្នាបានជុំគ្នា Ryujin Lee know Hyunjin Chaeryoung Yuna Changbin Seungmin នឹង Han ពួកគេបានត្រៀមខ្លួនទៅសាលាដើម្បីអនុវត្តគម្រោងរបស់ពួកគេគ្រប់គ្នាក៏ពាក់ឧបករណ៍ដែល Seungmin អោយយប់មិញ Bangchan Lia Felix Yeji បានអង្គុយមុខ Computer ម្នាក់មួយៗចំណែកឯ Jeongin ជាអ្នកបើកឡានជូនអ្នកដែលមានតួនាទីទៅសាលា Lia ចាប់ផ្តើម heck ចូលការមេរ៉ាសុវត្ថិភាពក្នុងសាលាទាំងអស់ចំណែក Felix បានកំណត់ទីតាំងព្រោះគេបានអោយ Yuna លួចដាក់ Map នៅជាប់ឡានក្រុមដែលជាមុខសញ្ញារបស់ពួកគេចំណែក Yeji នាងបានអង្គុយយកព័ត៌មានបន្ថែមរីឯ Bangchan នាយបានអង្គុយចាំយកឯកសារដែល Changbin ផ្ញើរអោយនៅពេលដែល Chaeryoung ចូលទៅបន្លំឯកសាររួច

*ងឺត!!* *ហ្វាំងឡាន*

ឡានមួយគ្រឿងបានឈប់ចតនៅមុខសាលាមួយសម្លេងបើកទ្វាឡានបានចុះមកនោះគឺ ភ្នាក់ងារសម្ងាត់របស់យើងទាំង 7 បានដើរចូលសាលា

« Yah! Fighting » Jeongin

នាយបើកកញ្ចក់ឡាននិយាយលើកទឹកគ្រប់គ្នាទាំងមុខរីកដូចផ្កា អ្នកទាំង7បានដើរចូលទៅក្នុងសាលាយ៉ាងចែងចាំងជាគ្រប់ពេជ្យទៀតជាពិសេសគឺ Hyunjin គេស្អាតស្រាប់ណាមួយគេទុកសក់វែងត្រឹមក៌គេក៏ក្រលាស់ក្បាលតិចៗនិយាយពីថាស្រីៗនៅក្នុងសាលាមើលសឹងជ្រុះគ្រាប់ភ្នែកនាយស្អាតមធ្យមតែរួសរាយលើកដៃសួរស្តីញញឹមដាក់ស្រីៗនៅសាលាគ្រប់តែគ្នាស្អាតហើយរួសរាយទៀតមិនអោយលង់យ៉ាងមិច?

« Yah! បានហើយឈប់ទៅយើងខ្មាស់គេណាស់ ញញឹមញញែមស្អី » Ryujin

នាងឃើញគេជ្រួលជ្រើមមើលពួកគេគ្រប់គ្នាបែបនេះមានអារម្មណ៍ថាដូចជាមិនស្រណុកចិត្ត

« យើងធ្វើតាមតួនាទីយើងត៎ា » Hyunjin

នាយនិយាយតបខ្សឹបៗទៅវិញហើយក៏បន្តញឹមដាក់គ្រប់គ្នាទៀតដើរៗក៏មកដល់ថ្នាក់រៀនរបស់ពួកចំពេលកណ្តឹងសាលារោទ៍ចូលរៀនល្មមចូលទៅដល់ក៏ណែនាំខ្លួន

« សួរស្តី ខ្ញុំឈ្មោះ Lee Chaeryoung » *ញញឹម*

« សួរស្តី ខ្ញុំឈ្មោះ Kim Seungmin »

« សួរស្តី ខ្ញុំឈ្មោះ Seo Changbin រីករាយដែលបានស្គាល់គ្រប់គ្នា »

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now