Ep:7 « JYP មានដំណឹងចង់ប្រាប់!! »

120 19 17
                                    

^^ពេលល្ងាច ^^

*Ting*

សម្លេងផ្ញើរសារមកកាន់ទូរស័ព្ទដៃគ្រប់គ្នានោះគឺជាសារមកពី Group IT'SKZ អ្នកដែលផ្ញើរសារមកគឺជា JYP គាត់បានផ្ញើរសារអោយគ្រប់គ្នាមក Office របស់គាត់បន្តិចដើម្បីប្រាប់ដំណឹងដល់ពួកគេ

« គាត់មានការអីទៅ? » Hyunjin គេងាកមើលមុខគ្រប់គ្នាឯគ្រប់គ្នាមកមើលមុខគ្នាទាំងឆ្ងល់
« មិនដឹងទេ ឥឡូវពួកយើងទៅតាមការណាត់ជួបរបស់គាត់សិនទៅនឹងដឹងចម្លើយហើយ » Han គ្រប់គ្នាក៏ដើរចេញទៅខាងទៅឡើងទៅជាន់ទី 10 ដើម្បីទៅដល់ Office JYP

^^ Office JYP ^^

*គ្រាក *

គ្រប់គ្នាក៏បើកទ្វាចូលមកដល់ឃើញ JYP អង្គុយចាំជាស្រេចគ្រប់គ្នាក៏អោនគោរព

« ពួកឯងអង្គុយចុះទៅយើងមានរឿងចង់និយាយប្រាប់ទៅពួកឯងហើយរឿងនេះក៏ត្រូវមានការយល់ព្រមពីពួកឯងគ្រប់គ្នាដែល » JYP

ពេលនេះគ្រប់គ្នាគឺមានអារម្មណ៍ថាភ័យផងអរផងមោនដឹងថាដំណឹងល្អឬក៏អាក្រក់ឡើយមានតែចាំស្តាប់ JYP គាត់និយាយប៉ុណ្ណោះ

« ហឹម.... យើងគិតថាចង់ប្តូរកន្លែងស្នាក់នៅរបស់ពួកឯងដើម្បីកាន់តែស្រួលក្នុងការធ្វើការជាងមុន » JYP

ទាំងអស់គ្នាក៏មើលមកមុខគ្នាទាំងឆ្ងល់ម្តងទៀត

« ហេតុអីទៅ? ពួកយើងអាចធ្វើការបានហើយគ្រាន់តែមាន Office រាល់ថ្ងៃរបស់ពួកយើង » Yeji

ដែលជាមេក្រុម ITZY ក៏លើកសំណួរឡើង

« ត្រូវហើយតែយើងមិនចង់អោយពួកឯងនៅកន្លែងដដែលមួយជីវិតឡើយគឺយើងបានទិញផ្ទះមួយដល់ពួកឯងសម្រាប់រស់នៅ » JYP

ពេលនេះគ្រប់គ្នាបើកភ្នែកធំៗនិយាយអីលែងចេញហើយគ្រប់គ្នាមើលមុខគ្នាទាំងនៅផ្អើលៗ

« ទិញផ្ទះ?!! លោកពូកុំលេងសើចជាមួយពួកយើងអី លោកពូគ្រាន់តែពង្រីក Office អោយធំជាមុនទៅគឺបានហើយមិនបាច់ដល់ទិញផ្ទះឡើយ » Bangchan

ពិត Suprise ខ្លាំងមែនទែនដែលសុខៗក៏មកទិញផ្ទះអោយនៅបែបនេះ

« យើងមិនលេងសើចទេពួកឯងស្គាល់យើងហើយថាយើងម៉ត់ចត់នឹងការងារណាស់ផ្ទះមួយនេះគឺសម្រាប់ពួកឯងក្នុងការធ្វើការងារ » JYP

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now