Ep12: « គម្រោងជោគជ័យ »

116 18 0
                                    

«.....»

មិនមានសម្លេងឆ្លើយតបសំណួររបស់ Chaeryoung មកវិញឡើយ

« ស្មោះស្មាក់ណាស់មែនទេ? » Chaeryoung

នាងសួរទាំងខឹងចង់តែហក់ទៅសុីសាច់ទាំងរស់

« គឺជាយើង!! គ្មាននរណាជាមេឃ្លោងឡើយ »

ទីបំផុតគេក៏ឆ្លើយប៉ុន្តែគ្រប់គ្នាមិនចង់បានចម្លើយនេះឡើយព្រោះបើសិនគេជាមេឃ្លោងមែនមិនមែនអោយចាប់ស្រួលៗបែបនេះឡើយ

« យើងទុកពេលអោយឆ្លើយម្តងទៀត » Yeji

នាងដើរចូលទៅជិតគេជាមួយទឹកមុខដ៏កាចរបស់នាង

« បើយើងមិនប្រាប់ពួកឯងចង់ធ្វើអីយើង? »

គេសួរទៅទាំងទឹកមុខឌឺមើលទៅគេម្នាក់នេះមិនធម្មតាឡើយនៅក្រោមដៃរបស់ Lee know ហើយគេនៅតែមិនចុះចាញ់មើលទៅលើកនេះត្រូវធ្ងន់ដៃបន្តិចហើយ

« សម្លាប់ឯងនឹងហើយ!! » Ryujin

នាងក្តាប់ដៃយ៉ាងណែនមើលទៅនាងពិតជាចង់ចូលទៅវាយនាយម្នាក់នឹងណាស់

« អញ្ចឹងសាកធ្វើវាទៅ »

គេនៅតែបន្តនិយាយឌឺរហូតធ្វើអោយ Ryujin នាងទប់កំហឹងរបស់ខ្លួនមិនបានក៏ដើរទៅបម្រុងនឹងធ្វើវាពិតមែនប៉ុន្តែដំណាក់កាលនេះពួកគេមិនអាចធ្វើវាបានហើយឡើយ

« Ryujin!! យើងមិនអាចសម្លាប់គេបានឡើយ » Han

នាយទាញក៌ដៃរបស់ Ryujin ឃាត់ព្រោះពួកគេមករកក្តីយុត្តិធម៌នឹងដោះស្រាយរឿងមិនអាចសម្លាប់នរណាម្នាក់បានឡើយ

« ខ្ញុំមិនបានសម្លាប់គេឡើយគ្រាន់តែធ្វើអោយឈឺចាប់តែប៉ុណ្ណឹងពីរដៃក៏មិនស្លាប់ដែល » Ryujin

នាងក្រលាស់ដៃចេញពីដៃរបស់ Han ហើយក៏ចូលទៅអោនមើលមុខនាយម្នាក់នោះ

« ប្រាប់ឯងជាលើកចុងក្រោយបើឯងនិយាយពេលនេះឯងនឹងមានសុវត្ថិភាពទាំងខ្លួនឯងទាំងគ្រួសាររបស់ឯងនឹងគ្រប់គ្នានៅទីនេះសម្រេចចិត្តទៅ » Ryujin

នាងញញឹមរួចក៏ងើបឈររួចក៏និយាយបន្ត

« ភស្តុតាងយើងមានខ្លួនពួកឯងក៏យើងមានព្រោះពេលនេះប៉ូលីសរំុព័ទ្ធជិតហើយបើសាភាពពេលនេះពួកឯងនឹងរួចខ្លួនប៉ុន្តែបើមិនធ្វើទេគឺគ្មានថ្ងៃរួចខ្លួនទេ » Ryujin

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now