+Skip YM
យ៉ុនហ្គីបានចាប់បីជីមីនតម្រង់មកឡានបើកចេញទៅភូមិគ្រឹះរបស់គេយ៉ាងលឿនដូចមីុសីល!!ឯជីមីនកំពុងតែភ័យខ្លាំងថាយ៉ុនហ្គីនឹងធ្វើអ្វីគេទៀត!!មិនយូរប៉ុន្មានពួកគេក៏បានមកដល់ភូមិគ្រឹះ ភូមិគ្រឹះមួយនេះធំខ្លាំងណាស់អាចថាប្រហាក់ប្រហែលនឹងភូមិគ្រឹះជីមីនដែរ!!
ជីមីនចុះមក >>យ៉ុនហ្គីបើកទ្វានៅខាងជីមីនមុននឹងហៅគេព្រោះមើលទៅគេដូចជាខ្លាចៗយ៉ាងមិនដឹងទេមិនព្រមចុះពីលើឡានសោះ!!
ហឹក..យ៉ុនអូនខ្លាច >>ជីមីនងាកមកតបវិញទាំងទឹកភ្នែករហាមធ្វើឲ្យយ៉ុនហ្គីចាប់ផ្ដើមភ័យប្រលឹងចុងសក់នៅសុខៗមកយំចឹងអីអ្នកណាមិនភ័យ!!
អូនខ្លាចអី..ប្រាប់បងមកណា..បងនៅទីនេះជាមួយអូនហើយ!! >>យ៉ុនហ្គីឃើញជីមីនយំបែបនេះក៏ប្រញ៉ាប់អោបគេដើម្បីលួងលោមគេមិនចង់ឃើញទឹកភ្នែកសំណព្វចិត្តរបស់គេឡើយ!!
គឺអូនខ្លាចបងនឹងហើយ!! >>ជីមីនតបទៅវិញទាំងទឹកភ្នែកទឹកសំបោរគេកំពុងតែខ្លាចហើយព្រោះខ្លាចថាយ៉ុនហ្គីនឹងដាក់ទោសគេដោយធ្វើរឿងលើគ្រែព្រោះគេដឹងថាយ៉ុនហ្គីនេះល្មោភខ្លាំងណាស់!!
Aww!!ហើយមិចបានខ្លាចបងសំណព្វចិត្ត បើបងធ្វើអីឲ្យអូនខ្លាចបងសូមទោសណា!! >>យ៉ុនហ្គីពេលលឺជីមីននិយាយហើយក៏ភាំង!!មិចបានមកខ្លាចគេទៅវិញគេមិនបានធ្វើអីផង ទោះបីជាមិនដឹងថាជីមីនខ្លាចគេេដោយសារអ្វីតែគេក៏បន្តលួងលោមទម្លាក់កំហុសមកលើខ្លួនឯងទាំងអស់!!
អូនខ្លាចបងដាក់ទោសអូន!! >>ជីមីនពេបមាត់ដូចកូនក្មេងតបទៅវិញទាំងទឹកភ្នែកដាបពេញថ្ពាល់ លឺបែបនេះហើយយ៉ុនហ្គីក៏សើចឡើងហឹសៗស្មានតែខ្លាចគេដោយសារអីតែតាមពិតទៅខ្លាចគេដាក់ទោសសោះចំមែនហើយ!!
ក្មេងល្ងឺ!!បងឯណាទៅហ៊ានដាក់ទោសកូនទានោះ >>យ៉ុនហ្គីផ្ទាត់ថ្ងាស់ជីមីនបន្តិចមុននឹងតបទៅវិញទាំងសើចគេមិចនឹងហ៊ានដាក់ទោសកូនទាសំណព្វចិត្តទៅ?
បងថាអ្នកណាជាកូនទា?? >>ជីមីនគ្រាន់តែលឺថាជាកូនទាភ្លាមក៏ជូតទឹកភ្នែកយ៉ាងស្អាតសួរទៅវិញទាំងពាក់មុខកាចៗ គេស្អប់អើយសែនស្អប់អ្នកដែរថាគេជាកូនទា!! លលកនេះគេនឹងចាត់ការអាប្ដីហេងស៊យនឹងចេញម្ដងទោះជាម៉ាហ្វៀក៏មិនខ្លាចដែរប្រាប់ឲ្យហើយ!!
YOU ARE READING
🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️🔥
Poetryគេគឺជាមនុស្សម្នាក់ដែរអាចធ្វើឲ្យបុរសដូចខ្ញុំលង់ស្រលាញ់ត្រឹមរយះពេលខ្លី គេប្រៀបដូចជាអទិទេពដែរស្រូបយកអ្វីៗគ្រប់យ៉ាងពីខ្ញុំ! ជុងហ្គុក អុីណារៀល X ថេយ៏យ៉ុង ហ្វីណារីដាស់ Be : ARMY-Cam