ក្រោយពីថេយ៏ឡើងទៅគេងលើពូកទាំងទឹកមុខក្រម៉ូវហើយបានបន្តិចជុងហ្គុកក៏ចេញមកវិញជាមួយនឹងកន្សែងរុំត្រឹមចង្កេះតែកុំមើលទឹកមុខរបស់នាយ មុខងាប់តែម្ដងខឹងលាយនឹងអន់ចិត្តជាមួយថេយ៏!!
មីស្រីណាក្បត់ចិត្តហើយបានមុខងាប់គ្មានរីកសោះ!! >>ថេយ៏ដែរធ្វើជាសង្ងំគេងនោះក៏សង្កេតឃើញថានាយមុខងាប់ពេកទើបចេះតែឆ្កឹសឆ្កៀលគេលេងទៅ!!
ឆឹស!! >>ជុងហ្គុក គ្រឺតនឹងក្មេងម្នាក់នេះខ្លាំងណាស់ដឹងតែនាយខឹងហើយមិនលួងបែរជាមកញ៉ោះថែមទៀត !!
ខឹងៗទៅអាញ់អត់លួង!! >>ថេយ៏ងើបអង្គុយសម្លឹងមកនាយហើយក៏និយាយទាំងពេបមាត់ ចង់ខឹងក៏ខឹងៗគេមិនខ្ចីលួង ស្អីក៏ងរខ្ទើតសម្បើមមេសបានតែចាប់វៃឲ្យហើមគូទម្ដង!!
អត់លួងហេ៎ស?? >>ជុងហ្គុកសួរទៅវិញទាំងពេបមាត់ គេខំចំណាយដើមទន់ថានឹងបានថេយ៏លួងហើយតែអត់អាដែរ!!
អត់!! >>ថេយ៏តបមួយម៉ាត់វិញដាច់ផឹង តាគេថាមិនលួងគឺមិនលួងហើយស្គាល់ ថេយ៏យ៉ុង ហ្វីណារីដាស់ ហេ៎ស??
អត់ៗទៅ !! >>ជុងហ្គុកតបមកវិញមិនខ្ចីទ្របើមិនលួងក៏បាច់យាយរកគ្នាទៅ ថាហើយនាយកម្លោះក៏ដើរចេញពីបន្ទប់ចុះទៅក្រោនសម្ដៅទៅរកឡាន ថេយ៏ឃើញបែបនេះក៏រហ័សចុះទៅតាម!!
អាឆ្កួត ហ្គុកទៅណា!! >>ថេយ៏ចុះមកដល់ក៏ស្រែកជេរយកតែម្ដង ចង់ទៅណាទាំងយប់នឹង??
អាញ់ទៅរកស្រី នៅធ្វើអីបើប្រពន្ធមិនលួងផង!! >>អីយ៉ា!!មើលចុះគេលែងខ្លាចប្រពន្ធហើយតបមកវិញសុទ្ធតែអាញ់សង្ស័យបានដេកពេទ្យទៀតហា៎ស-_-
ហែងសាកតែទៅ អាញ់ឈប់ការជាមួយ!! >>ថេយ៏ច្រត់ដៃចូលគ្នា និយាយទាំងសម្លេងបែបប្រាកដប្រជា តែមើលទៅអ្នកខាងនោះដូចជាមិនបានខ្លាចជាមួយសោះ!!
អត់ៗទៅ ម៉ាអាប្រពន្ធមិនទ្រប្ដីផង !! >>ជុងហ្គុកក៏ចេះតែចាក់បណ្ដោយតាមថេយ៏ទៅយ៉ាងណាគេចង់ឲ្យថេយ៏លួងគេបើមិនលួងគឺមិនល្អជាមួយឡើយ!!
ស្អីទេស!! ប្ដីប្រពន្ធនេះស្មើរនឹងហើយមិនគិតដេកនៅឈ្លោះគ្នាទៀត!! >>ដឹងទេ?ថានេះជាសម្លេងអ្នកណា?? គ្មានអ្នកណាក្រៅពីអុីជិតខាងមាត់លឿនដូចមីសុីលទេ!!
YOU ARE READING
🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️🔥
Poetryគេគឺជាមនុស្សម្នាក់ដែរអាចធ្វើឲ្យបុរសដូចខ្ញុំលង់ស្រលាញ់ត្រឹមរយះពេលខ្លី គេប្រៀបដូចជាអទិទេពដែរស្រូបយកអ្វីៗគ្រប់យ៉ាងពីខ្ញុំ! ជុងហ្គុក អុីណារៀល X ថេយ៏យ៉ុង ហ្វីណារីដាស់ Be : ARMY-Cam