ក្រោយពីបញ្ចប់ការសន្ទនាជាមួយជំនិតរួចនាយក្រាស់ជុងហ្គុកក៏ងើបរៀបចំសម្លៀកបំពាក់សម្រាប់ថេយ៏ពេលចេញពីបន្ទប់ទឹកវិញ នេះជាទម្លាប់របស់គេហើយដែរតែងតែរៀបចំសម្លៀកបំពាក់ឲ្យប្រពន្ធ! ពេលរៀបចំរួចរាល់ជុងហ្គុកក៏ចេញទៅមើលកូនគេនៅបន្ទប់ផ្សេងមួយទៀត!
ក្រាក** គ្រាន់តែនាយក្រាស់ចេញផុតភ្លាមថេយ៏ក៏បើកទ្វារចេញពីបន្ទប់ទឹកល្មម!!
ទៅណាចេះ? >>នាយតូចអើតកចេញពីបន្ទប់ទឹកឡេមឡឺមមើលលិចកើតមុននឹងនិយាយតិចៗ ពេលឃើញថាគ្មានមនុស្សនៅហើយថេយ៏ក៏ចេញពីបន្ទប់ទឹកទាំងគ្មានសម្លៀកបំពាក់(ស្រាត🙆) នាយតូចក៏ដលរទៅយកអាវដែរជុងហ្គុករៀបចំទុកឲ្យនោះមកស្លៀកទាំងញញឹម!
ហុឹម!! ជាតិនេះមិនដឹងជាសំណាងអីទេបានប្ដីមានហើយនៅពូកែយកចិត្តទៀត !! >>ថេយ៏ពាក់អាវបណ្ដើរនិយាយបណ្ដើរមិនដឹងជាសំណាងអីទេលោកអើយ ប្ដីមានក៏មាន សំខាន់សង្ហារហើយពូកែយកចិត្តទៀត!
ហុៗ!!អាថេយីអើយ ធ្វើមិចសំណាងឯង មែនដូចអ្នកខ្លះទេ >> ថេយ៏ក្រោយពីពាក់សម្លៀកបំពាក់រួចមកអង្គុយពីមុខទូរសម្អាងនិយាយពីវាសនាខ្លួនឯងសំណាងអើយសំណាង
ហុឹម!! ដេកចាំប្ដីវិញ! >>ថេយ៏េលដែរលាបផលិតផលថែរក្សារសម្រស់ហើយក៏ឡើងលើគ្រែគេងចាំប្ដីវិញ ព្រោះមិនដឹងធ្វើអីផងណាមួយយប់ណាស់ហើយ!
ក្រាក** គ្រាន់តែថេយ៏ឡើងគេងលើគ្រែបានបន្តិចរាងក្រាស់ក៏បើកទ្វាចូលមកទាំងគ្មានអាវ ធ្វើឲ្យថេយ៏ប្រែប្រួលទឹកមុខជាក្រញ៉ូវវិញ !!
ដោះអាវ ចង់ឲ្យមីអ្នកបម្រើណាឃើញ !! >>ថេយ៏ប្រញាប់ចុះពីលើគ្រែទៅរកអាវមកពាក់ឲ្យនាយក្រាសើយ៉ាងលឿន ដើរដោះអាវបែបនេះដឹងអ្នកបម្រើណាខ្លះឃើញទេលោកអើយ!
អាវបងសើមនឹងហា៎! >>ជុងហ្គុកញញឹមបញ្ចេញធ្មេញទន្សាយចេញមក ពេលថេយ៏ប្រច័ន្ធគេបែបនេះសប្បាយចិត្តខ្លាំងណាស់!
ហុើយ!! ធុញណាស់ ម៉ោងប៉ុន្មានហើយដេកមិនលក់សោះ! >>ថេយ៏ពេលពាក់អាវឲ្យនាយក្រាស់ហើយក៏ដើរទៅអង្គុយលើគ្រែវិញទាំងមុខស្អុយ ឆ្ងល់ណាស់មិចក៏គេងមិនលក់ចឹង!
YOU ARE READING
🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️🔥
Poetryគេគឺជាមនុស្សម្នាក់ដែរអាចធ្វើឲ្យបុរសដូចខ្ញុំលង់ស្រលាញ់ត្រឹមរយះពេលខ្លី គេប្រៀបដូចជាអទិទេពដែរស្រូបយកអ្វីៗគ្រប់យ៉ាងពីខ្ញុំ! ជុងហ្គុក អុីណារៀល X ថេយ៏យ៉ុង ហ្វីណារីដាស់ Be : ARMY-Cam