ក្រោយពីចាត់ការរឿងរួចរាល់អស់ហើយគ្រប់គ្នាក៏ចាកចេញពីភូុមិគ្រឹះលោកLeeទៅផ្ទះវិញរៀងខ្លួន គ្រាន់តែពួកគេចេញទៅអស់ភ្លាមបានបន្តិចក៏មានឡានខ្មៅមួយចូលមក!!
មានរឿងអីទៅ?? >>Lee Hanna ជាកូនស្រីពៅក្នុងត្រកូលLee នាងចុះពីលើឡានសម្លឹងមើលសភាពផ្ទះរបស់ខ្លួន តើពេលនាងទៅដើរលេងមានរឿងអ្វីកើតឡើង??
លោកប៉ា នៅឯណា?? >>Hanna ដើរចូលមកក្នុងភូមិគ្រឹះដោយសភាពស្ងប់ស្ងាត់នាងក៏ខំប្រឹងស្រែកហៅប៉ារបស់នាងក្រែងបានដំណឹងខ្លះ!!Hannaដោយគ្មានការឆ្លើយតបក៏ដើរឡើងទៅបន្ទប់របស់គាត់តែម្ដង!!
តុៗ*
លោកប៉ា!! >>នាងតូចដើរមកដល់មុខបន្ទប់ក៏លើកដៃគោះទ្វាហើយក៏ស្រែកហៅគាត់ ទោះបីជាគោះហៅយ៉ាងណាក៏គ្មានបានដំណឹងមកវិញទើបនាងមូលគន្លឹះទ្វាដឹងថាទ្វាមិនបានចាក់សោហើយក៏ដើរចូលទៅខាងក្នុង!!
ប៉ា!! >>នាងតូចស្អឹតស្ថិតក្នុងរ៉ូនឆែបក្រហម ស្បែកជើងកែងខ្ពស់ដើរចូលមកក្នុងបន្ទប់ងងឹតស្លុប ព្រឺសម្បុរខ្ញាក ខំប្រឹងស្រែកហៅប៉ារបស់ខ្លួន!!
ប៉ា...... !! >>Hannaដើរមកដល់មុខបន្ទប់ទឹកក៏បើកទ្វាចូលទៅអ្វីដែរឃើញគឺប៉ារបស់នាងដេកក្នុងថ្លុកឈាម ក្រហមរងឹល នាងតូចស្រែកមួយអស់សម្លឹងទ្រូងខាងឆ្វេងស្ទើរតែប្រេះបែកជាពី សម្លឹងមើលប៉ាខ្លួនទាំរងដ&តាងទឹកភ្នែក!!
ប៉ា..ប៉ាកុំកើតអីណា !! >>Hanna ទម្លាក់កាបូបចុះ ដោះស្បែកជើងចេញរត់ទៅត្រកងសាកសព្វរបស់ឪពុកដែរដេកក្នុងថ្លុកឈាមនោះ នាងគិតថាប្រហែលជាយល់សព្វហើយដូច្នេះគួរតែដាស់ខ្លួនឯងមិនអាចឲ្យនៅក្នុងយល់សព្វដ៏អាក្រក់មួយនេះទេ!!
ទេ!!មិនពិត !! នាងឆ្កួតងើបឡើង ឯងគ្រាន់តែយល់សព្វប៉ុណ្ណោះ ឆាប់ងើបទៅ នាងឡប់អើយ!! >>Hannaលើកដៃឡើងជ្រោងសក់ខ្លួនឯងថយចេញពីលោកLeeហើយក៏ប្រឹងគិតថាគ្រាន់តែជាការយល់សព្វ នាងតូចទះទៅលើផ្ទៃមុខខ្លួនឯងដើម្បីដាស់ចេញពីការយល់សព្វមួយនេះ!!
ប៉ា!! ហឹកៗ...ប៉ា ប៉ាឆាប់ងើបមកហើយប្រាប់ថាខ្ញុំគ្រាន់តែយល់សព្វទេ!! >>ទឹកភ្នែករយលានតំណក់ហូរស្រក់ចុះមកប្រណាំងគ្នាជាមួយនឹងសម្លេងស្រែកយំ ភូមិគ្រឹះទាំងមូលលឺតែសម្លេងយំរបស់នាងតូច !!
YOU ARE READING
🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️🔥
Poetryគេគឺជាមនុស្សម្នាក់ដែរអាចធ្វើឲ្យបុរសដូចខ្ញុំលង់ស្រលាញ់ត្រឹមរយះពេលខ្លី គេប្រៀបដូចជាអទិទេពដែរស្រូបយកអ្វីៗគ្រប់យ៉ាងពីខ្ញុំ! ជុងហ្គុក អុីណារៀល X ថេយ៏យ៉ុង ហ្វីណារីដាស់ Be : ARMY-Cam