+1ឆ្នាំក្រោយ (កាត់ៗ)រយះពេលមួយឆ្នាំកន្លងផុតទៅត្រឹមតែមួយពព្រិចភ្នែក ថេយ៏ហ្គុក ក៏នៅតែបន្តរស់នៅជាមួយគ្នាដូចដើមតែពួកគេមិនទាន់រៀបការឡើយ ពេលខ្លះអ្នកទាំង2ក៏ឈ្លោះគ្នាតែជុងហ្គុកធ្វើចាញ់ទៅលួងថេយ៏វិញ ចំណែកឯថេយ៏នឹងមិត្តរបស់គេក៏មិនសូវបានជួបគ្នាដូចមុនដែរ!!មួយរយះនេះការងារជុងហ្គុកសឹងតែវិលខួរចេញព្រលឹមម៉ោង5មិនទាន់ចូលវិញយប់ម៉ោង9-10 ថេយ៏ហ្គុកសឹងតែមិនបាននិយាយគ្នាផងព្រោះតែមិនដែរមានរាងក្រាស់នៅផ្ទះ !!
ជុង....បងទៅណាទាំងព្រឹកនឹង?? >>ពេលនេះម៉ោងទើបតែ5ព្រលឹមទេតែជុងហ្គុករកចេញទៅទៀតហើយ ថេយ៏ក៏សួរគេទាំងមុខធម្មតាមិនញញឹម គេពេលនេះសឹងតែមិនដែរស្គាល់ក្ដីសុខទេ !!
ធ្វើការ >>ជុងហ្គុកតបមកវិញកំបត់ៗគ្មានជាតិ មិនដូចពីមុនទាំង ផ្អែម ទាំងយកចិត្ត នាយក្រាស់មិនបានសម្លឹងមើលរាងតូចឡើយ គេក៏ដើរទៅយកក្រវ៉ាត់ក៏ចេញពីទូរមក!!
ចាំអូនចងឲ្យ >>ទោះបីជារាងក្រាស់មិនយកចិត្តទុកដាក់នឹងគេដូចមុនមែនតែគេក៏នៅតែស្រលាញ់នាយស្រលាញ់អើយស្រលាញ់សឹងតែមិនមានពាក្យថាខឹងទៀតហើយ !!
មិនបាច់ >>ជុងហ្គុកក្រវាសដៃតូចៗស្រឡូបដែរបម្រុងនឹងចងក្រវ៉ាត់កឲ្យគេចេញមួយទំហឹងធ្វើឲ្យថេយ៏អស់ចំហដួលទៅលើគ្រែវិញសឹងតែថ្លោះច្រកេះ !!
ថេយ៏!! អូនយ៉ាងមិចហើយ មានឈឺត្រង់ណាទេ?? បងសូមទោសណា >>ពេលនេះនាយខ្មោចចេញវិញហើយតើមែនទេ?? ជុងហ្គុកច្រឡំក្រវាស់ដៃតូចៗនោះខ្លាំងទាំងដែរពីមុននាយថ្នមខ្លាំងណាស់ នាយក្រាស់ប្រញាប់ចូលទៅជិតរាងតូចមុននឹងសួរទាំងបារម្ភ!!
មិនអីទេ >>ថេយ៏តបទៅវិញទាំងញញឹមចង់យំបន្តិច ព្រោះតែនាយមិនដែរបែបនេះពីមុនមកទេ តើនាយកើតអីមិចក៏ប្លែកយ៉ាងនេះ??
ចឹងបងទៅធ្វើការហើយ >>ជុងហ្គុកពេលបានចម្លើយហើយក៏ងើបចេញពីរាងតូចវិញមុននឹងឈានជើងដើរចេញទៅបាត់ទាំងមិនលា មិនបានថើបថ្ងាស់រាងតូចដូចពីពេលមុន !!
បងប្លែកហើយ !! ធ្វើការសូម្បីតែថ្ងៃអាទិត្យ បងមិនបារម្ភពីខ្ញុំដូចមុនឡើយ !! បងប្លែកខ្លាំងណាស់ ជុងហ្គុក អុីណារៀល >>ថេយ៏ដើរទៅមាត់បង្អួចសម្លឹងមើលឡានមនុស្សជាទីស្រលាញ់បើកចេញទៅដូចប្រញាប់ណាស់ចឹង!!រវល់ណាស់មែនទេថ្ងៃអាទិត្យក៏ធ្វើការ?? រវល់ដល់ថ្នាក់មិនសូម្បីទាំងបារម្ភពីគេដែរនៅផ្ទះមានតែភាពឯកា ពីមុនគ្រាន់តែមុនគ្រាន់តែដួលបន្តិចនាយបារម្ភណាស់សួរនេះសួរនោះសឹងតែនាំទៅពេទ្យ តែពេលនេះនាយតូចសឹងតែជាប់ចង្កេះទៅហើយមើលនាយចុះមិនសូម្បីតែបារម្ភ!!
ESTÁS LEYENDO
🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️🔥
Poesíaគេគឺជាមនុស្សម្នាក់ដែរអាចធ្វើឲ្យបុរសដូចខ្ញុំលង់ស្រលាញ់ត្រឹមរយះពេលខ្លី គេប្រៀបដូចជាអទិទេពដែរស្រូបយកអ្វីៗគ្រប់យ៉ាងពីខ្ញុំ! ជុងហ្គុក អុីណារៀល X ថេយ៏យ៉ុង ហ្វីណារីដាស់ Be : ARMY-Cam