#បនស្រីនៅច្រកផ្លូវA
បនស្រី? ពាក្យថាបនស្រីមួយម៉ាត់គ្រាន់តែលឺក៏អាចវាយតម្លៃបានទៅហើយថាជាកន្លែងមិនល្អ ស្រីស្អាតជាច្រើនធ្វើការរកប្រាក់នៅកន្លែងនេះដោយហេតុផលផ្សេងៗគ្នាតែនេះមិនមែនជាចំណុចសំខាន់នោះទេ។ សម្លេងបទភ្លេងលាន់រងំកំដរអារម្មណ៍ភ្ញៀវដែលមកលេងកម្សាន្តនៅទីនេះដោយបននេះមានបីជាន់ ជាន់ទីមួយផឹកតែចាក់ស្រាចំណែកជាន់ទីពីរនិងទីបីជាកន្លែងបម្រើភ្ញៀវ។ ក្លិនផ្សែងបារីនិងក្លិនឆួលស្រាភាយពេញទីនេះទាំងអស់តែគ្រប់គ្នាហាក់ដូចជាធម្មតាព្រោះសុំាទៅហើយសូម្បីតែថេយ៉ុង។
ថេយ៉ុងជាកូនប្រុសរបស់អារីដែលនាងក៏ធ្វើការក្នុងបននេះដែរ បង្កើតកូនមករកមុខឪពុកពិតប្រាកដមិនបាននាងក៏នៅតែព្យាយាមចិញ្ចឹមកូនដល់ធំដឹងក្តី ថេយ៉ុងក្នុងវ័យ19ឆ្នាំមិនធ្លាប់ចូលសាលាសូម្បីតែម្តងគេធ្វើជាអ្នករត់តុនៅទីនេះតាំងពីធំដឹងក្តីប៉ុន្តែគេអាចចេះអាននិងសរសេរតិចតួចព្រោះមានមនុស្សចិត្តល្អម្នាក់បង្រៀនគេ។
"ថេយ៉ុងហាស៎មកនេះបន្តិច"សម្លេងម៉ាក់គេហៅធ្វើអោយនាយកម្លោះតូចប្រញាប់ដើរទៅឃើញថាម៉ាក់គេកំពុងតែនិយាយជាមួយអ្នកណាក៏មិនដឹង ដឹងត្រឹមថាបុរសម្នាក់នោះតែងខ្លួនបែបថ្លៃថ្នូររូបរាងក៏សង្ហាឥតទាស់ទៀតផង។
"បាទម៉ាក់"ថេយ៉ុងដើរមកឈរជិតម៉ាក់គេលួចដៀងទៅមើលមុខមនុស្សចម្លែកនោះតែពេលប្រុសម្នាក់នោះងាកមកគេក៏ប្រញាប់ងាកមុខចេញ។
"ទៅជាមួយបងប្រុសម្នាក់នេះទៅ គេជូនកូនទៅផ្សារ"
"មិនអីទេម៉ាក់ខ្ញុំដើរទៅក៏បាន"
"ថេយ៉ុង!"ម៉ាក់គេចាប់ផ្តើមសង្រ្គឿតធ្មេញឡើងទើបគេងក់ក្បាលទាំងបង្ខំ ថេយ៉ុងដើរតាមមនុស្សប្រុសម្នាក់នោះរហូតដល់ឡានហើយខណៈពេលបានមកអង្គុយលើឡានហើយគេក៏ជ្រួញចិញ្ចើមបន្តិចព្រោះមនុស្សម្នាក់នោះក៏ចូលមកអង្គុយបាំងក្រោយជាមួយគេដែរ។
"លោកស្គាល់ម៉ាក់ខ្ញុំយូរឬនៅ?"ថេយ៉ុងងាកទៅសួរព្រោះគេមិនធ្លាប់ឃើញប្រុសម្នាក់នេះចូលបនស្រីនេះសូម្បីតែម្តងម៉េចនឹងអាចស្គាល់ម៉ាក់គេទៅ?