Ep12 : នឹក!

1.2K 137 3
                                    

   មកដល់ខាងក្រៅជុងហ្គុកដាក់ខ្លួនអង្គុយជាយគ្រែសម្លឹងមើលកម្លោះតូចដែលគេងអោបអាវគេយំរហូតដល់គេងលក់ ម្រាមដៃវែងស្រឡូនលូកទៅលើកថេយ៉ុងបម្រុងដាក់អោយគេងលើភ្លៅគេប៉ុន្តែបែរជាធ្វើអោយអ្នកដែលគេងលក់នោះភ្ញាក់ទៅវិញ ថេយ៉ុងបើកភ្នែកទាំងនៅងោកងុយប៉ុន្តែពេលងើយមកឃើញវត្តមានរបស់ជុងហ្គុកគេក៏ប្រែជាគាំងធ្វើអីលែងត្រូវគេបានត្រឹមតែក្រោកអង្គុយយឺតៗហើយលូកដៃមកក្រសោបមុខជុងហ្គុកដើម្បីបញ្ជាក់ថាគេមិនបានយល់សប្តិ។

   "យើងមកបំពេញសន្យាហើយ"ជុងហ្គុកស្រវាអោបថេយ៉ុងយ៉ាងណែនតាមដែលអាចធ្វើទៅបាន គេនឹករាងកាយដ៏តូចនេះ គេនឹកមនុស្សម្នាក់នេះស្ទើរឆ្កួតទៅហើយ!

   "ចាហ្វាយ! ពិតជាចាហ្វាយមែនហ្អេស៎? ហ្អឺៗ ហេតុអីយូរយ៉ាងនេះ? វាមួយឆ្នាំហើយ!"គេលើកដៃអោបតបជុងហ្គុកវិញយ៉ាងណែនទឹកភ្នែកក៏ចាប់ផ្តើមជ្រាបមកដោយមិនចាំបាច់បញ្ជា សាច់ជុងហ្គុកត្រជាក់ណាស់វាហាក់ដូចជាគេមានតែស្បែកសណ្តប់ឆ្អឹងអ៊ីចឹងរាងកាយស្គមស្គាំងពិបាកស្មានថានេះពិតជាគេមែនអត់តែទោះយ៉ាងណាការអោបនេះក៏នៅតែកក់ក្តៅដូចកាលពីមុន។

   "សុំទោសយើងប្រហែលជាមកយឺតហើយ"

   "អត់ទេមិនមែនជាកំហុសរបស់ចាហ្វាយទេ មិនមែនទេ!"ថេយ៉ុងគ្រវីក្បាលតតាត់ដើម្បីកុំអោយជុងហ្គុកបន្ទោសខ្លួនឯង ទោះត្រូវចាំយូរយ៉ាងណាក៏នេះមិនមែនជាកំហុសរបស់ជុងហ្គុកដែរ។

   "នឹកយើងខ្លាំងឬអត់?"គេញញឹមស្រាលលើកដៃម្ខាងអង្អែលសក់ថេយ៉ុង ក្លិនក្រអូបភាយចេញពីខ្លួនក្មេងម្នាក់ធ្វើអោយគេចង់តែចាប់ញិចថេយ៉ុងទេ។

   "នឹកខ្លាំងណាស់"

   "បិទភ្នែកទៅ"

   ថេយ៉ុងងក់ក្បាលទាំងអួលដើមកហើយបិទភ្នែកយឺតៗ ជុងហ្គុករសាយរង្វង់ដៃលើកនំខេកមកកាន់ហើយដុតទៀនយ៉ាងលឿនរួចទើបគេក្រោកឈរញញឹមមកកាន់ថេយ៉ុង។

   "រីករាយថ្ងៃកំណើតក្មេងល្អរបស់យើង"

   គ្រាន់តែលឺជុងហ្គុកនិយាយបែបនេះភ្លាមថេយ៉ុងក៏បើកភ្នែកធំៗមើលទៅម្ចាស់សម្លេងតែម្តង ជុងហ្គុកមកថ្ងៃនេះដើម្បីអបអរខួបកំណើតគេមែនទេ? ថ្ងៃនេះជាថ្ងៃខួបគេមែនទេ? ល្ងង់ពិតមែនគេមិនចាំថ្ងៃកំណើតខ្លួនឯងតែជុងហ្គុកបែរជាចងចាំទៅវិញ!

YOU MUST LIVE ✨ (Completed)Where stories live. Discover now