Ep7 : ខ្ញុំសុំទោស

1.2K 156 5
                                    

   មុនពេលចេញដំណើរជុងហ្គុកក៏បានអោយអ្នកបម្រើរៀបចំអាហារលើកអោយថេយ៉ុងដល់បន្ទប់ នៅគម្រាមទៀតថាប្រសិនបើនរណាហ៊ានធ្វើបានថេយ៉ុងមួយជីវិតនេះនឹងមិនបានឃើញពន្លឺថ្ងៃទៀតទេ ទោះជាផ្តាំផ្ញើច្រើនយ៉ាងនេះក្តីក្នុងចិត្តគេនៅតែមានក្តីបារម្ភស្របពេលឡានបើកចាកឆ្ងាយពីវីឡាហើយនោះគេក៏ដកដង្ហើមធំម្តងហើយម្តងទៀតមិនឈប់។

   "លើកនេះយ៉ាងយូរមួយថ្ងៃស្អែកព្រឹកក៏អាចត្រឡប់មកវិញហើយចាហ្វាយកុំបារម្ភពេកអី"ដោយឃើញអាការៈរសាប់រសល់ព្រលឹងព្រលះមិននៅនឹងខ្លួនរបស់ចាហ្វាយនាយបែបនេះលីយ៉ុនក៏ជួយនិយាយអោយគេបានធូរក្នុងចិត្តខ្លះ។

   "ឯងក៏ដឹងថាគ្រប់គ្នាគ្មានបំណងល្អចំពោះគេទេ"

   "រឿងនេះខ្ញុំមិនហ៊ានធានាទេប៉ុន្តែចាហ្វាយត្រូវជឿជាក់លើគេ"គេបានតែបន្ថយសម្លេងមិនហ៊ាននិយាយអ្វីតទៅទៀតព្រោះជុងហ្គុកនិយាយមិនខុសទេ ថេយ៉ុងមិនត្រឹមតែមកពីគ្រួសារក្រខ្សត់មានជីវិតលំបាកវេទនានោះទេថែមទាំងត្រូវបានជុងហ្គុកយកចិត្តទុកដាក់ទៀតគ្រប់គ្នាសុទ្ធតែច្រណែននិងចាំឈ្នានីសគេគ្រប់ពេលវេលា រង់ចាំឪកាសល្អនិងធ្វើបាបគេមិនខាន។

   "ការងារចប់ពេលណាយើងមកវិញពេលនោះទោះជាល្ងាចឬយប់ក៏ដោយ"ជុងហ្គុកនិយាយយ៉ាងដាច់អហង្កាពេញដោយភាពមុឺងម៉ាត់ ងាកមើលទៅសងខាងផ្លូវទាំងអារម្មណ៍ពោរពេញដោយភាពខ្វល់ខ្វាយ គេកំពុងគិតថាតើពេលនេះថេយ៉ុងកំពុងធ្វើអី? ញុំាបាយឬនៅ? នៅក្នុងបន្ទប់ហើយខិតខំរៀនមែនទេ? មិនត្រូវបាននរណាទៅរំខានទេមែនទេ? មានសំណួររាប់លានសែនដែលលោតឡើងពេញខួរក្បាលគេស្ទើរតែផ្ទុះបែកស្លាប់ទៅហើយតែយ៉ាងណាក៏ការងារនៅតែសំខាន់ដដែល ឆ្កួតមែនទែន!

   ...

   ថេយ៉ុងអង្គុយនៅតុធ្វើការរបស់ជុងហ្គុកព្យាយាមសរសេរអក្សរឡើងវិញម្តងហើយម្តងទៀតអោយស្ទាត់ដៃនិងចងចាំរឹតតែច្បាស់ជាងមុន គេបានធ្វើតាមជុងហ្គុកប្រាប់ដោយញុំាអាហាររួចបិទទ្វារចាក់គន្លឹះនៅក្នុងបន្ទប់ខំរៀនរហូតដល់ជុងហ្គុកត្រឡប់មកវិញដាច់ខាតមិនអោយចេញទៅខាងក្រៅទេ។

YOU MUST LIVE ✨ (Completed)Where stories live. Discover now