Ep10 : ខ្ញុំស្រលាញ់ចាហ្វាយ

1.2K 152 7
                                    

   #2ថ្ងៃក្រោយ

   រយៈពេល2ថ្ងៃបានកន្លងផុតទៅយ៉ាងលឿនប៉ុន្តែថេយ៉ុងនៅតែគេងនៅលើគ្រែពេទ្យដដែល ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក្នុងនាមជាអ្នកជម្ងឺពិសេសទើបរបួសគេបានធូរស្បើយឆាប់រហ័ស នៅលើមុខលែងហើមហើយនៅតែស្នាមក្រហមជាំបែកបៃតងប៉ុណ្ណោះ។ វាក៏ជាថ្ងៃទី2ដូចគ្នាដែលជុងហ្គុកមិនបានត្រឡប់មកវិញ យូរ៉ាដែលជាគិលានុបដ្ឋាយិការក៏បានបំពេញការងាររបស់ខ្លួនយ៉ាងល្អតាមការព្រមព្រៀងរវាងនាងនិងជុងហ្គុក។

   ថេយ៉ុងកម្រើកដៃបន្តិចមុននឹងបើកភ្នែកយឺតៗសម្លឹងមើលទៅពិដាន នេះជាមន្ទីរពេទ្យមែនទេ? ចាំបានថាពេលដែលភ្លើងកំពុងឆាបឆេះជុងហ្គុកបានចូលទៅជួយគេបន្ទាប់មកគេក៏សន្លប់បាត់ទៅ ស្មានថាគេស្លាប់ទាំងបិទភ្នែកមិនជិតហើយទេតើ។

   "ទីបំផុតលោកដឹងខ្លួនហើយ"យូរ៉ាដែលអង្គុយលើកៅអីក្បែរគ្រែញញឹមស្រស់មើលថេយ៉ុងដែលនៅស្ងៀមដូចរូបចម្លាក់ នាងវិះតែភ្លេចទៅហើយថាថេយ៉ុងមានបញ្ហាផ្លូវចិត្តដូច្នេះគេមិនចូលចិត្តភាពរញ៉េរញ៉ៃឬសម្លេងរំខានទេ។

   "ចាហ្វាយខ្ញុំនៅឯណា?"ថេយ៉ុងងាកមកសួរនាងដោយសម្លេងស្មើ យល់ថាមួយតួខ្លួនគេស្ពឹកអស់ទៅហើយរឿងរ៉ាវនៅថ្ងៃនោះធ្វើអោយគេនៅមានភាពភ័យខ្លាចនៅឡើយ។

   "លោកជុងត្រូវទៅបំពេញការងារនៅបរទេសមួយរយៈគាត់មិនអាចកំដរលោកបានទេ"

   "បំពេញការងារ?"គេនិយាយផ្ទួនសម្តីនាងដោយអារម្មណ៍ល្ហល្ហេវ សំណួរជាច្រើនកំពុងប្រកាប់ប្រចាក់គ្នាពេញនៅក្នុងខួរក្បាលដ៏តូចរបស់គេ ជុងហ្គុកទៅយូរប៉ុណ្ណាទៅ? អាចមកវិញទេ? ឬក៏នេះគ្រាន់តែជាលេសដែលយកគេមកបោះចោលនៅមន្ទីរពេទ្យទេ?

   "លោកសន្លប់អស់រយៈពេល2ថ្ងៃហើយបន្ទាប់ពីចេញពីបន្ទប់សង្រ្គោះបន្ទាប់ បើតាមលោកគ្រូពេទ្យនិយាយលោកប្រហែលជាអាចចេញពីមន្ទីរពេទ្យនៅ2សប្តាហ៍ក្រោយ"

   "ម៉េចក៏យូរយ៉ាងនេះ? ខ្ញុំមិនបានកើតអីធ្ងន់ធ្ងរទេគ្រាន់តែបែកក្បាលនិងមុតដៃបន្តិចប៉ុណ្ណោះអោយខ្ញុំត្រឡប់ទៅផ្ទះវិញទៅ"គេប្រញាប់ឡូឡាព្រោះគេមិនអាចទុកការងារចោលបានទេ ជុងហ្គុកទិញគេអោយមកធ្វើការងារមិនមែនដេកតែមួយកន្លែងចាំញុំាបាយស្រាប់នៅមន្ទីរពេទ្យនេះទេ។

YOU MUST LIVE ✨ (Completed)Opowieści tętniące życiem. Odkryj je teraz