សំបុត្រដែលជុងហ្គុកសរសេរទុកអោយថេយ៉ុងរយៈពេល2ខែមុនពេលចាកចេញទៅ អត្ថន័យក្នុងសំបុត្រ:
<ថ្ងៃទី12ខែមេសាជាពេលដែលបងបានជួបអូនដំបូងឆ្នាំនោះបងនៅជាក្មេងឈាមរាវមានចរិតឆេវឆាវមិនខ្វល់ពីអ្នកណាទាំងអស់ តាមពិតទៅបងក៏មិនខុសពីអ្នកផ្សេងដែរផ្នត់គំនិតរបស់បងគឺរើសអើងស្អប់ខ្ពើមបន្ថោកតម្លៃអ្នកក្រមិនខ្វាយខ្វល់ពីមនុស្សជុំវិញខ្លួនសំខាន់អោយតែបងរស់នៅមានក្តីសុខនៅក្នុងត្រកូលខ្ពង់ខ្ពស់គឺបានហើយប៉ុន្តែពេលបងឃើញអូន អូនខុសពីអ្នកដទៃ! អូនដឹងថាម៉ាក់អូនយកអូនយកមកលក់ប៉ុន្តែអូនបែរជាមិនបដិសេធហើយក៏មិនយំដូចគ្នា អូនឈរស្ងៀមស្តាប់ពួកគេចរចាតម្លៃនៃខ្លួនរបស់អូន អូនរឹងមាំណាស់អូនមិនបានយំទេ! ប្រហែលជាអូនភ្លេចហើយពេលនោះបងបានលបស្តាប់នៅមាត់ទ្វារតែអូនក្រឡេកមកឃើញថែមទាំងញញឹមស្រាលដាក់បងទៀតផង ពេលនោះអារម្មណ៍របស់បងច្រចូកច្របល់ណាស់បងមិនដឹងថាអូនជាមនុស្សបែបណាអោយប្រាកដនោះទេប៉ុន្តែស្នាមញញឹមរបស់អូនធ្វើអោយបងចង់អោយអូនរស់នៅហើយញញឹមបែបនេះរហូតទៅ ពិតណាស់ស្នាមញញឹមរបស់អូនគឺស្រស់ស្អាតណាស់អ្វីក៏ប្រៀបមិនបានដែរដូច្នេះពេលនោះទើបបងលះបង់ភាពជាយុវវ័យហើយខិតខំរៀនសូត្រដើម្បីទិញអូនយកមកធ្វើជាកម្មសិទ្ធរបស់បង បងរវល់រៀនគ្មានពេលមើលថែអូនទើបបញ្ជូនមនុស្សអោយទៅបន្លំខ្លួនជាអ្នករត់តុ អ្នកក្រឡុកស្រា អ្នកជិតខាង ស្តាប់ទៅគួរអោយអស់សំណើចណាស់មែនទេ? ពិតណាស់បងក៏អស់សំណើចដែរ ពេលដឹងថាអូនត្រូវស្រីចាស់នោះធ្វើបាបបងពិតជាខឹងណាស់ហើយទោះជាបងអោយមនុស្សរបស់បងទៅព្រមាននាងប៉ុន្មានក៏នាងនៅតែផ្គើនដដែល។ ពេលរៀនចប់បងក៏បន្តដំណែងពីប៉ាបងគ្រប់គ្រងសណ្ឋាគារនិងទិញកោះខ្លះធ្វើជំនួញ បងមិនទាន់ដាច់ចិត្តយកអូនមកនៅក្បែរខ្លួនទេព្រោះបងគិតថាបងនៅចាស់ទុំមិនទាន់គ្រប់គ្រាន់ បងខ្លាចអ្នកផ្សេងធ្វើបាបអូនរហូតដល់ថ្ងៃមួយដែលកូនចៅបងបានរាយការណ៍ថាអូនត្រូវស្រីចាស់នោះយកទៅលក់អោយក្រុមសង្គមងងឹត បងចុះទៅចរចាជាមួយពួកវាដោយផ្ទាល់ទម្រាំតែពួកវាយល់ព្រមបងបានយកចំណុចខ្សោយរបស់ពួកវាជាច្រើនមកគម្រាមនិងផ្តល់លុយអោយវាគុណនិង4ហើយក៏ធ្វើពុតជាអោយកូនចៅបងនាំអូនចេញមក។ មានរឿងថ្ងៃនោះបងទ្រាំលែងបានហើយ បងមិនអាចអោយអូនប្រថុយរស់នៅជាមួយគ្រោះស្លាប់រស់ដោយសារម្តាយចិត្តតិរច្ឆាននោះទេ បងបានប្រើពាក្យថាឆ្កែបម្រើពេលជួបអូនដំបូងបងពិតជាចង់ទះមាត់ខ្លួនឯងខ្លាំងណាស់តែក្រៅពីពាក្យប៉ុន្មានម៉ាត់នេះបងមិនអាចនិយាយពាក្យអីផ្សេងទេ ឃើញរបួសអូនបងក៏ឈឺដូចគ្នា អូនខាំមាត់អត់ទ្រាំរស់នៅជាមួយភាពឈឺចាប់រហូត19ឆ្នាំនៅបនស្រីនោះ អូនឈឺចាប់ណាស់មែនទេ? អូនខ្លាចខ្លាំងណាស់មែនទេ? អូនចង់បោះបង់ណាស់មែនទេ? ក្រៅពីរស់នៅលំបាកវេទនាអូនត្រូវទទួលរងនូវការដៀលប្រមាថជាច្រើនដូច្នេះពាក់កណ្តាលជីវិតចុងក្រោយរបស់អូនបងចង់អោយអូនរស់នៅអោយបានល្អហើយបងនឹងធ្វើជាខែលការពារអូនពីមនុស្សគ្រប់គ្នាទាំងដែលបងដឹងថាបងមានជម្ងឺជាប់ខ្លួន កំឡុងពេលអូនត្រូវស្រីអស់នោះធ្វើបាបរហូតស្ទើរស្លាប់ស្ទើររស់បងខឹងស្ទើរតែចង់ចាក់សាំងដុតសម្លាប់ពួកនាងទាំងរស់ទៅហើយប៉ុន្តែបងមិនធ្វើទេព្រោះបងដឹងថាអូនជាមនុស្សទន់ភ្លន់ ចិត្តល្អ មានក្តីសណ្តោសប្រណីទោះយ៉ាងណាក៏មិនសងសឹកត្រឡប់ទៅពួកនាងវិញដែរ។ ពេលអូនរួចផុតពីគ្រោះថ្នាក់ជម្ងឺបងក៏រើឡើងភ្លាមៗ បងចង់មើលថែអូនណាស់តែក្រៅពីបែរខ្នងដើរចេញបងគ្មានជម្រើសផ្សេងទេ ពេលដែលអូននិយាយថាស្រលាញ់បង បងគិតថាបងច្បាស់ជាយល់សប្តិមិនខានអូនម៉េចនឹងអាចស្រលាញ់បងទៅ? តែមិនមែនទេនោះជាការពិត រយៈពេលមួយឆ្នាំដែលទុកអូនចោលអោយអូនខិតខំរៀននិងសម្របខ្លួនជាមួយគ្រប់យ៉ាង បងសប្បាយចិត្តណាស់ពេលដឹងថាអូនអាចរស់នៅដោយល្អព្រោះអូនលំបាកពាក់កណ្តាលជីវិតហើយអូនមិនសមទទួលរងផលកម្មដែលអូនមិនបានប្រព្រឹត្តទៀតទេ បងដឹង! បងដឹងថាបងសល់ពេលមិនច្រើនទេតែបងបែរជាទុកអូនចោលតើហេតុអីទៅ? បងគ្រាន់តែចង់អោយអូនផ្តោតអារម្មណ៍ទៅលើការរៀននៅពេលអត់ពីបងអូនច្បាស់ជាអាចប្រឈមជាមួយអ្វីគ្រប់យ៉ាង ប្រឈមជាមួយសង្គមដ៏ឃោរឃៅនេះ ប្រឈមជាមួយភាពឈឺចាប់ ប្រឈមជាមួយភាពអយុត្តិធម៌ ប្រឈមជាមួយនិងការកុហកបោកប្រាស់ នេះជាអ្វីដែលបងរំពឹង! សំបុត្រមួយសន្លឹកនេះទម្រាំតែអាចដល់ដៃអូនបងប្រហែលជាចាកចេញទៅឆ្ងាយហើយ ទៅពិភពមួយដែលគ្មាននរណាទៅដល់ មិនថាអតីតកាលឬបច្ចុប្បន្នអូននៅតែរឹងមាំដដែល ពីមុនអាចថាអូនគ្មានហេតុផលណាមួយសម្រាប់រស់ព្រោះអូនបានព្យាយាមធ្វើអត្តឃាតជាច្រើនដងពេលនេះបងនឹងផ្តល់ហេតុផលមួយដល់អូនមិនមែនអូនគួរតែរស់ទេតែអូនត្រូវតែរស់ ជីវិតរបស់អូនមានតម្លៃណាស់សម្រាប់បង ស្នាមញញឹមរបស់អូនស្រស់ស្អាតណាស់សម្រាប់បង ពាក្យសម្តីអូនទន់ភ្លន់ណាស់សម្រាប់បង ទោះបីជាគ្មានបងក៏អូនត្រូវតែបន្តដើរទៅមុខទៀតដើម្បីអោយគ្រប់គ្នាដឹងថាអូនរឹងមាំណាស់ អូនអាចជម្នះគ្រប់យ៉ាងបាន អូនក៏អាចជោគជ័យបានដូចមនុស្សទូទៅដែរបើធៀបជាមួយអតីតកាលអូននឹងមានមោទនភាពលើខ្លួនឯងហើយបងក៏មានមោទនភាពចំពោះអូនដូចគ្នា អរគុណដែលទាញបងចេញពីភាពភ្លើតភ្លើនរយៈពេលប៉ុន្មានឆ្នាំមកនេះ អរគុណអូនដែលព្យាយាមរស់ដើម្បីបង បងស្រលាញ់អូនហើយក៏ស្រលាញ់រហូតទៅមិនថាស្លាប់ហើយចាប់ជាតិវិញរាប់ពាន់ដងក៏ដោយក៏អូននៅតែជាមនុស្សតែម្នាក់ដែលបងស្រលាញ់ហើយប្រាថ្នាជួបគ្រប់ជាតិ។>
-ចន ជុងហ្គុក
ថេយ៉ុង"ខ្ញុំធ្លាប់លឺគ្រប់គ្នានិយាយថាស្នេហាធ្វើអោយមនុស្សខ្វាក់ភ្នែកប្រែពីខុសមកជាត្រូវ ប្រែពីល្អមកជាអាក្រក់រហូតឈានដល់ការធ្វើអត្តឃាតក៏មានប៉ុន្តែស្នេហារបស់ខ្ញុំវិញជាស្នេហាដែលនឹកស្មានមិនដល់ គាត់ជាមនុស្សម្នាក់ដែលផ្តល់គ្រប់យ៉ាងអោយខ្ញុំ គាត់ជាមនុស្សម្នាក់ដែលលះបង់គ្រប់យ៉ាងដើម្បីខ្ញុំ គាត់ជាមនុស្សម្នាក់ដែលស្រលាញ់និងផ្តល់សម្លៃដល់ខ្ញុំ គាត់ស្រលាញ់ខ្ញុំគាត់ព្យាយាមផ្លាស់ប្តូរខ្លួនឯងអោយក្លាយជាមនុស្សខ្ពង់ខ្ពស់ថ្លៃថ្នូរដែលអាចមើលថែនិងការពារខ្ញុំបាននាពេលអនាគត គាត់អស្ចារ្យណាស់ខ្ញុំមិនធ្លាប់គិតថាអាចទទួលបានក្តីស្រលាញ់ពីគាត់ទេតែបន្ទាប់ពីនោះទើបខ្ញុំដឹងថាខ្ញុំពិសេសចំពោះគាត់ប៉ុណ្ណា គាត់ព្យាយាមដើម្បីខ្ញុំជាច្រើនឆ្នាំដូច្នេះខ្ញុំនឹងព្យាយាមអភិវឌ្ឍខ្លួនឯងដើម្បីអោយគាត់ដឹងថាខ្ញុំអាចធ្វើបាន ទោះបីជាគ្មានវត្តមានគាត់ប៉ុន្តែគាត់តែងតែស្ថិតក្នុងបេះដូងខ្ញុំជានិច្ច ពាក្យសម្តីគាត់នាពេលអតីតកាលជាកម្លាំងចិត្តដ៏ធំមហាសាលសម្រាប់ខ្ញុំ នេះហើយជាស្នេហារបស់ខ្ញុំ! ស្នេហាដែលពោរពេញទៅដោយការលះបង់ ផ្លាស់ប្តូរខ្លួនឯង តស៊ូរហូតដល់វិនាទីចុងក្រោយទោះត្រូវស្លាប់ក៏មិនបោះបង់ដែរ"
គ្រាន់តែដឹងថាក្តីស្រលាញ់ដ៏ធំធេងនេះជាក្តីស្រលាញ់ដែលមិនអាចរកទិញបាននៅទីផ្សារ..