Ep11 : ថ្ងៃកំណើតដែលមិនចងចាំ

1.1K 145 3
                                    

   ពេលជុងហ្គុកដើរចេញទៅផុតថេយ៉ុងបានតែលើកប្រអប់កាដូរតូចនោះមកអោបជាប់ទ្រូងយំគឃូស នៅមានពាក្យច្រើនណាស់ដែលគេចង់និយាយទៅកាន់ជុងហ្គុកប៉ុន្តែមើលភាពអាត្មានិយមរបស់គេនៅពេលនេះចុះសូម្បីតែពាក្យលាក៏មិនអាចនិយាយបានហើយបណ្តោយអោយជុងហ្គុកដើរចេញទៅយ៉ាងងាយ។

   ប្រអប់ដៃតូចលូកបើកប្រអប់នោះយឺតៗរំលេចអោយឃើញខ្សែកបន្តោងអក្សរTKដែលតំណាងអោយឈ្មោះពួកគេបញ្ជូលគ្នា ថេហ្គុក? ត្រូវហើយវាជាឈ្មោះគូ របស់ដំបូងដែលជុងហ្គុកអោយថេយ៉ុងទុកជារបស់អនុស្សាវរីយ៍គឺជាខ្សែកដ៏ស្រស់ស្អាតមួយខ្សែនេះ។ ខណៈពេលគេលើកខ្សែកនោះចេញក្រដាសមួយសន្លឹកដែលត្រូវមូលអោយតូចក៏ជ្រុះចុះមក ពាក្យពេចន៍ខ្លីសរសេរដោយដៃជាមួយប៊ិកខ្មៅអត្ថន័យជ្រាលជ្រៅធ្វើអោយថេយ៉ុងញញឹមទាំងអួលដើមក។

   <ត្រូវតែរស់>ស្តាប់ទៅវាធម្មតាណាស់មែនទេ? នេះជាពាក្យដំបូងដែលជុងហ្គុកបានបង្រៀនគេប៉ុន្តែមកទល់ពេលនេះគេនៅតែមិនទាន់យល់ច្បាស់ពីអត្ថន័យនៃពាក្យនេះនៅឡើយទេ ជុងហ្គុកនៅតែចង់អោយគេព្យាយាមរស់បន្តមិនថាត្រូវប្រឈមជាមួយឧបសគ្គអ្វីក៏ដោយ។

  ...

   #មួយឆ្នាំកន្លងផុតទៅ

   រយៈពេលមួយឆ្នាំដែលបានដើរទៅមុខវាពិតជាលឿនខ្លាំងណាស់ភ្លេចខ្លួនតែបន្តិចខែក៏ប្រែក្លាយជាឆ្នាំ វីឡាដែលត្រូវបានថែទាំនៅតែមានសភាពស្អាតដូចដើម។ នេះកន្លងទៅមួយឆ្នាំហើយដែលជុងហ្គុកមិនបង្ហាញខ្លួនឬផ្តល់ដំណឹងមកដល់ថេយ៉ុង គេចាកចេញទៅដោយពាក្យលាប៉ុន្មានម៉ាត់ហើយក៏បាត់ទៅឡើងមួយឆ្នាំចុះអ្នករង់ចាំវិញនោះ? រាល់ថ្ងៃថេយ៉ុងតែងតែអង្គុយនៅមាត់បង្អួចសម្លឹងមើលទៅទ្វារជាប់ជានិច្ចប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃជុងហ្គុកនៅតែមិនបង្ហាញវត្តមាន។

   "ឯងភ្លឹកទៀតហើយ"លោកគ្រូណាមជូនដែលជាគ្រូមកបង្រៀនផ្ទាល់មកដល់វីឡាហៅថេយ៉ុងដោយដកដង្ហើមធំ មួយរយៈចុងក្រោយនេះថេយ៉ុងឧហ្សាហ៍ភ្លឹកណាស់មិនដូចពេលដំបូងដែលគេខំរៀនស្ទើរតែមិនព្រមគេង។

   "ខ្ញុំសុំ...ខ្ញុំយល់ហើយលោកគ្រូ"គ្រប់ពេលដែលគេចង់និយាយពាក្យសុំទោសសម្តីរបស់ជុងហ្គុកតែងតែលោតមកក្នុងខួរក្បាលរបស់គេ ជំនួសអោយពាក្យសុំទោសមកជាពាក្យ ខ្ញុំយល់ហើយ វាហាក់ដូចជាយើងមិនមែនចាំតែទទួលកំហុសនូវទង្វើដែលយើងមិនបានប្រព្រឹត្តទេ។

YOU MUST LIVE ✨ (Completed)Where stories live. Discover now