Ep14 : គេចង់អោយឯងរស់

1.3K 144 3
                                    

   ជុងហ្គុកមកដល់មន្ទីរពេទ្យតាំងពីព្រលឹម អាកាសធាតុត្រជាក់ធ្លាក់ទឹកសន្សើមនាពេលព្រឹករឹតតែធ្វើអោយរាងកាយគេចុះខ្សោយទ្វេឡើង ពេលនេះអង្គុយមុខកញ្ចក់សម្លឹងមើលសក់ខ្លួនឯងដែលត្រូវកោរជ្រុះធ្លាក់ទៅលើដីយ៉ាងស្ងៀមស្ងាត់ សក់នេះថេយ៉ុងតែងតែអង្អែលលេងប៉ុន្តែតទៅលែងមានទៀតហើយ។ ជុងហ្គុកអង្គុយស្ងៀមទ្រឹងស្របពេលគ្រូពេទ្យយកចិត្តទុកដាក់កោរសក់អោយគេ ជីវិតពិតជាងមិនទៀងទាត់មែនឬ? គេទើបតែទៅជួបថេយ៉ុងបានម្តងទេហេតុអីក៏ពេលវេលាដើរទៅមុខឆាប់យ៉ាងនេះ?

   "លោកជុង! មានដំណឹងល្អហើយមុននេះមានមនុស្សដែលមានប្រភេទខួរឆ្អឹងខ្នងដូចលោកចូលមកបរិច្ចាគខួរឆ្អឹងខ្នងអោយលោក"លោកគ្រូពេទ្យជីនដើរចូលមកប្រាប់ទាំងស្នាមញញឹម ចំពោះគ្រូពេទ្យបើទោះជាមានសង្ឃឹមត្រឹមតែ0.1%ក៏ដោយក៏ត្រូវតែព្យាយាមអោយអស់ពីលទ្ធភាពដែរ។

   "អ្នកណាទៅ?"គេជ្រួញចិញ្ចើមបន្តិចព្រោះក្រៅពីថេយ៉ុងគេមិនបានទៅស្និទ្ធស្នាលជាមួយអ្នកណាទេម៉េចនិងអាចមានអ្នកហ៊ានលះបង់ជីវិតដើម្បីគេទៅ?

   "គេមិនបានបញ្ជាក់នោះទេ"

   "គេប្រហែលជាត្រូវការលុយហើយ លីយ៉ុនបរិច្ចាគលុយអោយគេហើយដាក់ឈ្មោះថេយ៉ុងចុះ ខ្ញុំធ្លាប់និយាយម្តងរួចហើយខ្ញុំមិនទទួលអ្នកណាអោយមកស្លាប់ជំនួសខ្ញុំទេ"បើព្យាបាលមិនជាក៏គួរតែរស់បណ្តោយទៅតាមព្រេងវាសនាទៅចុះគេមិនចង់អោយអ្នកណាមកលះបង់ដើម្បីគេទេ ជីវិតនេះមានតម្លៃណាស់តើអាចបរិច្ចាគបានយ៉ាងដូចម្តេច? មនុស្សម្នាក់នោះពិតជាល្ងង់!

   "លោកនៅតែប្រកាន់គោលជំហរនេះទៀតមែនទេ? លោកជិតអស់ពេលហើយ!"លោកគ្រូពេទ្យជីនដាក់ខ្លួនអង្គុយលើកៅអីដកដង្ហើមធំយ៉ាងនឿយហត់ នេះគេមិនត្រឹមតែមិនទទួលខួរឆ្អឹងខ្នងទេថែមទាំងបរិច្ចាគលុយបកទៅវិញទៀតមនុស្សសប្បុរសនិងស្មោះត្រង់បែបនេះបើបាត់បង់ទៅច្បាស់ជាភាពសោកស្តាយបំផុតរបស់ពិភពលោកមិនខាន។

   "ខ្ញុំមិនអោយអ្នកណាមកស្លាប់ជំនួសខ្ញុំទេ"គេនិយាយរួចក៏ដើរចេញទៅសម្តៅទៅបន្ទប់សម្រាកព្យាបាលVIPរបស់គេ ពេលមកដល់គេក៏ដាក់ខ្លួនគេងលើគ្រែយ៉ាងល្វើយ អារម្មណ៍ល្ហល្ហេវទទេស្អាតហាក់ដូចជាពេលនេះគេគ្មានអ្វីទាំងអស់។

YOU MUST LIVE ✨ (Completed)Where stories live. Discover now