Ep6 : ធ្វើដំណើរដោយសុវត្ថិភាព

1.3K 148 1
                                    

   ពេលញុំាអីរួចជុងហ្គុកក៏បានអោយលីយ៉ុនបើកឡានទៅកន្លែងលុបសាក់ព្រោះគេមិនចង់អោយអ្នកដទៃឃើញស្នាមសាក់នៃនាមត្រកូលថោបទាបនេះលើរាងកាយថេយ៉ុងទេ កំឡុងពេលលុបសាក់ជុងហ្គុកអង្គុយក្បែរថេយ៉ុងប្រអប់ដៃមាំលើកក្តោបដៃថេយ៉ុងជាប់រហូត គេមិនដឹងទេថាគ្រប់ទង្វើរបស់គេធ្វើអោយថេយ៉ុងធ្លាក់ជ្រៅទៅក្នុងភាពសម្បុរសរបស់គេរឹតតែខ្លាំង។ លុបសាក់រួចរាល់ជុងហ្គុកក៏បញ្ជាអោយលីយ៉ុនជូនពួកគេត្រឡប់ទៅវីឡាវិញ។

   "មិនអីទេមែនទេ?"គេងាកមកមើលមុខនាយកម្លោះតូចដែលអង្គុយស្ងៀមនៅក្បែរគេ ទឹកមុខស្លេកស្លាំងនេះធ្វើអោយគេព្រួយបារម្ភរកថាមិនត្រូវ។

   "ខ្ញុំមិនអីទេ"

   "ឯងមិនចាំបាច់ធ្វើការទេប៉ុន្មានថ្ងៃក្រោយនេះគួរតែសម្រាកអោយបានច្រើនរហូតដល់កន្លែងលុបនេះជាសះស្បើយ"

   "ខ្ញុំអាចធ្វើការបាន.."

   "ឯងចង់ប្រឆាំងបញ្ជាយើងមែនទេ?"ជុងហ្គុកតម្លើងសម្លេងដែលកាយវិកាបែបនេះបង្ហាញថាគេចាប់ផ្តើមក្តៅស្លឹកត្រចៀកទៀតហើយ ថេយ៉ុងតែងតែប្រកែកជាមួយគេពីរឿងការងារឥតប្រយោជន៍ទាំងនេះទាំងដែលគោលបំណងពិតប្រាកដរបស់គេនោះគឺអោយថេយ៉ុងនៅស្ងៀមៗកុំធ្វើអីទាំងអស់តែមើលក្មេងនេះចុះបែរជាព្យាយាមជម្នះអោយខានតែបានរហូតដល់គេយកអំណាចជាចាហ្វាយនាយមកគៀបសង្កត់ទើបស្ងាត់មាត់។

   "អត់នោះទេចាហ្វាយ"

   "បើអ៊ីចឹងកុំព្យាយាមជំទាស់សម្តីយើងទៀត"

   "បាទ!"ថេយ៉ុងងើយទៅប្រសព្វភ្នែកជាមួយកែវភ្នែកថ្លាយ៉ង់ដូចកញ្ចក់របស់ជុងហ្គុកយ៉ាងភ្លេចខ្លួនដូចជាត្រូវថ្នាំសណ្តំយ៉ាងអ៊ីចឹងរហូតដល់មួយសន្ទុះក្រោយមកទើបគេបែរមុខចេញមើលទៅសងខាងផ្លូវដែលមានចរាចរណ៍ស្អេកស្កះនោះវិញ។

   "លីយ៉ុនថ្មីៗនេះមានអតិថិជនសំខាន់ទេ?"ជុងហ្គុកផ្អែកខ្លួននិងកៅអីយកដៃអង្អែលសក់ថេយ៉ុងថ្នមៗសួរមនុស្សជំនិតដែលកំពុងតែផ្តោតទៅលើការបើកឡាននោះ។

   "មាននៅBusanចាហ្វាយ ពួកគេចង់ទិញរីសតដើម្បីអោយប្រធានាធិបតីសម្រាកក្នុងដំណើរកម្សាន្ត"

YOU MUST LIVE ✨ (Completed)Where stories live. Discover now