Ep4 : I just want to protect you

1.4K 160 2
                                    

   ថេយ៉ុងព្យាយាមលេបបាយទាំងអួលដើម ក ក្រោមមេឃលើដីនេះគេធ្លាប់គិតថាគ្រប់គ្នាទុកគេត្រឹមតែជាទាសករគ្មានតម្លៃប៉ុណ្ណោះ គេក៏ធ្លាប់គិតដែរថាកាលដែលគេកើតមកគឺជារឿងគួរអោយអស់សំណើចបំផុត មុននេះជុងហ្គុកនិយាយថាគេមានតម្លៃដោយមិនស្ទាក់ស្ទើរតើពាក្យមួយម៉ាត់នេះសម្រាន់គេងាយនិយាយណាស់មែនទេ? អ្នកបម្រើដូចជាគេទទួលបានពាក្យបែបនេះដូចជាសំណាងពេញមួយជីវិតទៅហើយ។

   "ឈប់យំទៅក្មេងឯងនេះពិតជាមិនដឹងមែន ឯងមិនដឹងទេឬថាកាលដែលញាំបាយយំជាមួយយើងនឹងត្រូវទទួលទោសយ៉ាងម៉េច?"ជុងហ្គុកទម្លាក់ស្លាបព្រាចុះឈោងដៃមកជូតផ្តិតទឹកភ្នែកអោយថេយ៉ុងថ្នមៗរហូតដល់ថេយ៉ុងភ្ញាក់គ្រវាសដៃគេចេញមួយទំហឹង។

   "ខ្ញុំ...ខ្ញុំគ្មានចេតនាទេចាហ្វាយប៉ុន្តែមុខខ្ញុំពិតកខ្វក់ខ្លាំងណាស់"គេខាំបបូរមាត់អោយមុខចុះមិនហ៊ានប្រឈមមុខជាមួយក្រសែភ្នែកដ៏ស្មោះត្រង់មួយគូនេះ ជុងហ្គុកគិតថាការដែលធ្វើបែបនេះដាក់អ្នកបម្រើជារឿងធម្មតាឬ? វាហាក់ដូចជាទេវបុត្រឈោងដៃចាប់សម្រាមយ៉ាងអ៊ីចឹងព្រោះគ្រប់គ្នាតែងតែចាត់ទុកគេជាសម្រាម។

   "ម៉េចក៏ឯងគិតបែបនេះ? មើល៎! អោយយើងមើលបន្តិចទៅមើលថាកខ្វក់ត្រង់ណា?"ជុងហ្គុកប្រើម្រាមដៃវែងស្រឡូនចាប់ផ្ងើយចង្កាថេយ៉ុងឡើយសម្លឹងមើលគ្រប់ចន្លោះនៃផ្ទៃមុខដ៏តូចនេះ ក្មេងនេះត្រូវអ្នកដទៃមើលងាយឡើងទម្លាប់ខ្លួនហើយដល់ថ្នាក់បាក់ស្បាតមិនយល់ពីតម្លៃរបស់ខ្លួនឯង។

   "ចាហ្វាយ..."

   "ឯងស្តាប់សម្តីពួកគេមែនទេ? គ្រប់ពាក្យមើលងាយរបស់ពួកគេឯងតែងតែចងចាំហើយគិតថាឯងជាមនុស្សបែបនោះពិតមែនទេ?"

   "ពួកគេនិយាយមិនខុសទេ"

   "ពួកគេនិយាយខុស"ជុងហ្គុកនិយាយដោយសម្លេងស្មើហើយបង្អូសមេដៃមកចុចត្រង់បបូរមាត់ថេយ៉ុងតិចៗ។

   "ពួកគេនិយាយថាឯងជាសម្រាមប៉ុន្តែមិនមែនទេ ឯងជាមនុស្ស មានសាច់ឈាម មានបេះដូង មានមនោសញ្ចេតនា មានស្នាមញញឹមដ៏ស្រស់ស្អាតគ្រាន់តែពេលខ្លះឯងយកចិត្តទុកដាក់និងសម្តីពួកគេពេកទើបឯងមិនដឹងថាពួកគេនិយាយខុស ដោយសារតែឯងស្ថិតក្នុងត្រកូលគ្មានតម្លៃទើបពួកគេបន្ទាបតម្លៃជាន់ពន្លិចឯងអោយកប់និងដី"ជុងហ្គុកកាន់តែនិយាយថេយ៉ុងក៏យំរឹតតែខ្លាំង គេព្យាយាមទប់ទឹកភ្នែកដើម្បីធ្វើជាមនុស្សរឹងមាំនៅចំពោះមុខជុងហ្គុកតែគេបែរជាធ្វើមិនបានសោះ គ្រប់ពាក្យគ្រប់ម៉ាត់គឺសុទ្ធតែចាក់ដោតចំកណ្តាលបេះដូងគេទាំងអស់ជុងហ្គុកនៅនិយាយទៀតថាគេមានស្នាមញញឹមស្រស់ស្អាត! គេមិនបានស្តាប់ច្រឡំទេមែនទេ? កាលពីក្មេងម៉ាក់គេស្ទើរតែចាប់វះមាត់គេទៅហើយដោយសារតែគេញញឹមស្ទើរគ្រប់ពេលវេលារហូតមកដល់ពេលនេះ គេលែងចេះញញឹមហើយ! នៅជុំវិញខ្លួនពេញដោយការមើលងាយភាពឈឺចាប់តែងតែដក់ជាប់ក្នុងទ្រូង ហេតុអី? ហេតុអីជុងហ្គុកអោយតម្លៃគេយ៉ាងនេះ?

YOU MUST LIVE ✨ (Completed)Where stories live. Discover now