Ep8 : គេខុសអី?

1.2K 152 3
                                    

   ថេយ៉ុងដឹងខ្លួនម្តងទៀតក៏ម៉ោងប្រហែលជា4ល្ងាចទៅហើយ រាងកាយដែលអូសមកចោលនៅក្នុងផ្ទះតូចក្រោយវីឡាមានសុទ្ធតែរបួសស្នាមធ្វើអោយគេធ្វើអីមិនបានក្រៅពីនៅស្ងៀមរង់ចាំទទួលការស្លាប់នោះទេ មនុស្សពិតជាសាហាវឃោរឃៅខ្លាំងណាស់ដើម្បីតែសេចក្តីសុខខ្លួនអ្វីក៏អាចធ្វើបាន មិនខ្វល់ថានរណាត្រូវស្លាប់ឬរស់ឡើយនេះជាភាពអាត្មានិយមបំផុតប៉ុន្តែមនុស្សឋានៈតូចទាបត្រូវពួកអ្នកមានទិញលក់ដូចទំនិញដូចជាគេអាចប្រឆាំងបានទេ?

   "ចៅហ្វាយ.."ទោះជាស្ថិតក្នុងស្ថានការណ៍ណាក្តីមនុស្សដែលគេនឹកដល់មុនគេគឺមានតែម្នាក់ប៉ុណ្ណោះ ចន ជុងហ្គុក ឈ្មោះនេះលាន់រងំពេញក្នុងខួរក្បាលដ៏ល្ងង់ខ្លៅរបស់គេជារឿយៗ។ មួយជីវិតនេះយល់ថាមានអតីតកាលអាក្រក់ច្រើនរាប់មិនអស់ ឈឺចាប់រាប់មិនអស់ ស្រក់ទឹកភ្នែករាប់មិនអស់ គេតែងតែគិតថាថ្ងៃមួយប្រសិនបើគេស្លាប់វាពិតជាជម្រើសដ៏ល្អបំផុតព្រោះគេច្បាស់ជាអាចគេចពីបញ្ហាគ្រប់យ៉ាងប៉ុន្តែនៅពេលនេះផ្នត់គំនិតគេផ្លាស់ប្តូរទាំងស្រុង គេចង់រស់បន្តរង់ចាំជុងហ្គុកតាមសន្យា ភ្ញាក់ឡើងនៅថ្ងៃថ្មីឃើញមុខមនុស្សដែលចាំយកចិត្តទុកដាក់ជាមួយគេ។

   ស្របពេលដែលកំពុងព្យាយាមកម្រើកខ្លួនថេយ៉ុងក៏ធំក្លិនសាំងដែលភាយឆួលច្រមុះ សម្លេងជះសាំងប្រាវៗមកប៉ះជញ្ជាំងបន្លឺសម្លេងរងំធ្វើអោយនាយកម្លោះតូចគ្រវីក្បាលតិចៗទាំងទឹកភ្នែកស្រក់រហាម ពួកនាងកំពុងចង់ដុតគេទាំងរស់ ពួកនាងកំពុងចង់សម្លាប់គេ! តើធ្វើយ៉ាងម៉េចទៅ? គេសើចតិចៗបិទភ្នែកបណ្តោយជោគវាសនាស្របពេលដែលភ្លើងចាប់ផ្តើមឆាបឆេះឡើង ជីវិតនេះខ្លីពេកហើយ! ភ្លើងរាលដាលបន្តិចម្តងៗធ្វើអោយផ្សែងដែលហុយខ្មួលខ្មាញ់ចូលទៅតាមខ្យល់ដង្ហើម ថេយ៉ុងទ្រាំទ្រលែងបានទៀតហើយទើបបានតែបិទភ្នែករង់ចាំសេចក្តីស្លាប់។ 

   ងឺត! ភ្លើងកំពុងចាប់ផ្តើមឆាបឆេះដោយមានលីរីនលីអានិងអ្នកបម្រើប៉ុន្មាននាក់ដែលរួមដៃនោះអោបដៃឈរមើលយ៉ាងពេញចិត្ត ឡានស៊េរីទំនើបបើកមកឈប់មុខវីឡាយ៉ាងទាន់ហន់បង្ហាញអោយឃើញរាងកាយរបស់ខ្ពស់ស្រឡះពេញដោយភាពថ្លៃថ្នូរនិងអំណាចរបស់ជុងហ្គុកដែលកំពុងរត់យ៉ាងលឿនទៅរកផ្ទះតូចនោះតែវាស្ទើរតែហួសពេលទៅហើយ។

YOU MUST LIVE ✨ (Completed)Where stories live. Discover now