"បានហើយ! ប៉ុណ្ណឹងបានហើយបងអង្វរអូន!"ជុងហ្គុកបង្ហាញខ្លួនឡើងក្នុងឈុតអ្នកជម្ងឺដោយមានពាក់មួកដែលថេយ៉ុងទិញទុកអោយគេ កែវភ្នែកដក់ពេញទៅដោយទឹកភ្នែកព្រមដោយរាងកាយខ្សោះអស់កម្លាំងទ្រុឌទ្រោមជាខ្លាំងនេះធ្វើអោយគេពិបាកក្នុងការដើរខ្លាំងពិតមែនប៉ុន្តែកាលដែលដើរមកស្តាប់លឺពីរនាក់នេះនិយាយគ្នាទុកថាជារឿងដ៏ល្អបំផុតហើយ។
"បងមិនអាចស្លាប់ទេ..អូនមិនអោយបងស្លាប់ទេ អូនមិនព្រម!"ថេយ៉ុងនៅតែក្តាប់កាំបិតជាប់និយាយទាំងទឹកភ្នែកស្រក់ដាបផែនថ្ពាល់ គេអាចលះបង់គ្រប់យ៉ាងមិនថាពេលវេលាឬជីវិតមួយនេះអ្វីដែលគេចង់បានគឺមនុស្សដែលស្រលាញ់រស់នៅយ៉ាងស្ងប់ចិត្តនៅផ្នែកដ៏តូចនៃពិភពលោកនេះប៉ុណ្ណោះ។
"បងធ្លាប់ប្រាប់អូនថាម៉េច? បងចង់អោយអូនរស់បន្តមិនថាត្រូវប្រឈមជាមួយអ្វីក៏ដោយ មកដល់ដំណាក់កាលនេះទោះព្យាយាមយ៉ាងណាក៏គ្មានលទ្ធផលដែរ"ជុងហ្គុកលូកដៃមកចាប់កដៃថេយ៉ុងហើយទាញទម្លាក់យឺតៗ ដៃម្ខាងទៀតលើកទៅជូតទឹកភ្នែកអោយថេយ៉ុងថ្នមៗ។ លោកគ្រូពេទ្យជីនឃើញដូចនេះក៏ដើរចេញរួចបិទទ្វារយ៉ាងមានរបៀបទុកពេលវេលាអោយពួកគេលាគ្នាជាលើកចុងក្រោយ។
"បងដាច់ចិត្តណាស់ បង...បងពិតជាដាច់ចិត្តណាស់"ថេយ៉ុងទម្លាក់ខ្លួនអង្គុយផ្ទាល់ការ៉ូក្រាបក្បាលយំផ្អឹបនិងជើងដែលគ្មានស្បែកជើងរបស់ជុងហ្គុក នៅចំពោះជុងហ្គុកគេពិតជាចង់ធ្វើជាមនុស្សរឹងមាំណាស់ប៉ុន្តែគ្រប់យ៉ាងផ្ទុយពីការគិតទាំងស្រុងគេចង់សុំទោសជុងហ្គុកមួយមុឺនមួយលានដងចំពោះភាពល្ងង់ខ្លៅកន្លងមករបស់គេ។
"ត្រូវហើយបងដាច់ចិត្តណាស់ បងជាមនុស្សអាក្រក់ដល់ថ្នាក់នេះហេតុអីអូនមិនស្អប់បង? ក្រៅពីលាក់បាំងអូនជាច្រើននៅកុហកអូនទៀត បងអាត្មានិយមខ្លាំងណាស់"គេសម្រូតខ្លួនអង្គុយផ្អែកជញ្ជាំងស្រវាលើករាងកាយតូចដាក់អោយអង្គុយលើភ្លៅគេយឺតៗ ក្រសោបចង្កេះតូចនេះយ៉ាងណែនផ្អឹបចង្កាជាប់និងស្មាថេយ៉ុងស្រង់ក្លិនក្រអូបសាយនោះយ៉ាងស្ងៀមស្ងាត់។
"ជុង! ហ្អឹៗ អូនអង្វរបងកុំទៅចោលអូនអី អូនអាចលះបង់ដើម្បីបងបានមិនថាខួរឆ្អឹងខ្នងឬជីវិតមួយនេះ អូនអាចលះបង់បាន!"ថេយ៉ុងគ្រវីក្បាលតិចៗស្រវាអោបកជុងហ្គុកយ៉ាងណែន ក្នុងទ្រូងអួលណែនរកថាមិនត្រូវគេយំរហូតដល់មានអារម្មណ៍ថាឈឺនិងផ្សាភ្នែកជាខ្លាំង មនុស្សម្នាក់នេះធ្វើដើម្បីគេច្រើនណាស់បើគិតចាប់តាំងពីជុងហ្គុកយកគេចេញពីទ្រុងនរកដ៏គួរអោយខ្លាចទាំងនោះ។