📍JK ប្រាថ្នា 📍

4K 339 7
                                    

ភាគទី ០៤ : ឆ្កៀលសាច់ហើយដុតវាទាំងរស់ទៅ...

Taehyung ត្រូវគេងដម្អក់រហូតដល់មេឃបាក់ងងឹតទើភ្ញាក់ រាងតូចលើកដៃញីត្របកភ្នែកតិចៗទាំងស្ងាបហបៗព្រោះគេនៅមានអារម្មណ៍ថាល្វើយនៅឡើយ ។

ក្រាកក៎៚

" ក្រោកហើយហេស៎? " រាងក្រាស់បើកទ្វារចូលមកជាមួយនឹងអ្នកបម្រើស្រីដែលកាន់ថាសអាហារសម្រាប់ Taehyung មកដែរ ។ ពួកនាងទុកដាក់ថាសដែលមានបបរក្តៅៗនិងទឹកក្រូចនៅលើតុហើយក៏ចាកចេញមកវិញក្រោយពេលរៀបចំរួចរាល់ហើយក៏អស់តួនាទី ....។

" បាទ "

" បានធូខ្លះដែរទេ?? " រាងតូចក៏ងក់ក្បាលតិចៗពេលដែលរាងក្រាស់សួរពីការឈឺក្បាលរបស់ខ្លួនព្រោះគេលែងមានអារម្មណ៍ថាឈឺអីទៀតហើយ ។

" ល្អហើយ អ៊ីចឹងឆាប់ញ៊ាំបបរនេះទៅហើយលេបថ្នាំនេះផង យើងមានការចេញទៅក្រៅមិនបានមកវិញនោះទេ "

" លោកម្ចាស់ ខ្ញុំសុំទៅខាងក្រៅបានទេ ?" នាយតូចប្រញាប់លើកដៃចាប់ដើមដៃមាំរបស់ Jungkook ទាំងធ្វើមុខកម្សត់ពេលដែលរាងក្រាស់រៀបរាប់ផ្លែផ្កាបម្រុងនឹងចេញទៅខាងក្រៅ ។ ប៉ុន្តែ Jungkook មិនបានតបមិនថាព្រមឬមិនព្រមនោះទេនាយគឺនៅស្ងៀមហើយក៏សម្លឹងមុខកម្សត់ៗរបស់រាងតូចដោយការពិចារណា។

" ..... "

" ណាៗ....លោកម្ចាស់ ពេលលោកម្ចាស់មកវិញ ខ្ញុំសន្យាថានឹងបម្រើលោកម្ចាស់ឱ្យបានល្អណា " Taehyung ងើបមកអង្រួនដៃរាងក្រាស់គ្រវីទៅមកតិចៗ ។ មិនចម្លែកនិងកាយវិការបែបនេះនោះទេព្រោះ Taehyung ធ្វើវាឡើងទម្លាប់ដាក់ Jungkook ទៅហើយ ។

" ក៏បាន... ប៉ុន្តែឱ្យ Kris ទៅជាមួយទៅ ព្រោះឯងរពិសណាស់បណ្ដោយមិនបានទេ " ដោយសារតែការទទួចសុំអង្វរពី Taehyung មិនឈប់មិនឈរ Jungkook ក៏ដាច់ចិត្តយល់ព្រមធ្វើឱ្យរាងតូចសប្បាយចិត្តហក់ចង្អើតជើងឱប.កគេព្រមទាំងនិយាយបញ្ជោដោយសម្តីផ្អែមល្ហែមយ៉ាងគួរឱ្យស្រឡាញ់ទៀតផង ។

" យេៗ....ស្រលាញ់លោកម្ចាស់ជាងគេលើលោក ហិហិ "

" មែនហ្អេស៎ ? " រាងខ្ពស់ធ្វើជាបន្ទរសួរព្រមទាញចង្កេះតូចមកឆ្អឹបនឹងខ្លួន Taehyung ក៏មិនជំទាស់ព្រមទាំងលើកដៃតូចៗឱប.ករាងក្រាស់វិញយ៉ាងស្និទ្ធស្នាលហើយក៏ស្អិតដូចជាប់ជ័រកាវ ។

✨ JKប្រាថ្នា 💜Where stories live. Discover now