Episode 11 : ហ៊ានលេងល្បិចផងហ្ហេស៎

2.6K 249 4
                                    


  ជើងស្រឡូនដែលញ័រតិចៗព្យាយាមដើរទៅរកកន្លែងនៃប្រភពសម្លេងដែលលឺមុននេះ ដៃក៏កាន់ក្តាប់ថូផ្កាដោយញញីញញ័រ បេះដូងក៏លោតញាប់ដែលបង្កចេញពីភាពភ័យខ្លាច ។

  ផឹបបប៎....ប្រាវវវ៚

  « អាយយយ៎... »  Taehyung ស្រែកមួយអស់សំឡេងព្រមទាំងលើកថូផ្កានៅនឹងដៃវាត់លើក្បាលប្រុសមាឌមាំដែលចាប់ដៃគេជាប់ ។ ស្របពេលដែលបុរសជាច្រើនអ្នកទៀតទម្លាក់ខ្លួនចុះពីខាងលើមកសម្រុកចូលក្នុងបន្ទប់ ។

  « អ្នកប្រុសទៅតាមពួកខ្ញុំទៅ »  មួយក្នុងចំណោមគ្នីគ្នាជាច្រើន Gim ដែលជាអ្នកចេញមុខមកយក Taehyung ទៅវិញក៏ដោះម៉ាស់ចេញពីមុខនិយាយដោយការលួងលោមប៉ុន្តែ Taehyung បែរជាថយក្រោយប្រុងរត់គេចទៅវិញ ។

  « លោកម្ចាស់----អឹកក៎ »  Taehyung រលីងរលោងទឹកភ្នែកប្រុងទាញទ្វាបើកចេញ តែក៏ត្រូវដួលសន្លប់លើដៃមាំរបស់ Gim ពេលនាយវាយគេមួយដៃចំកញ្ចឹង.កពីខាងក្រោយអម្បិញមិញនេះ  ។

  « ពួកយើងឆាប់ចេញពីទីនេះទៅល្បងមុនពេល Joen Jungkook មកដល់ » កូនចៅក្រោមឱវាទដាស់តឿនពេលឃើញ Gim មិនធ្វើអ្វីក្រៅពីសម្លឹងមើលមុខអ្នកដែលសន្លប់ក្នុងដៃឡើយទើបដាស់តឿនក្នុងបំណងល្អព្រោះបើ Jungkook មកទាន់ម្តងទៀតនោះមុខជាបានងាប់មិនខាន ។

  « ហ្អឹម៎... » Gim ងក់ក្បាលមុននឹងលើកបី Taehyung អោយស្រួលបួលរកចេញតាមផ្លូវដែលសម្រុកចូលមកដោយមានឧបថ្ថម្ភះចក្រ ( កន្ទុបរុយហ៎ 😆✌🏻 ) ចាំនៅខាងក្រៅជាស្រេចដើម្បីទទួលពួកគេនិង Taehyung ត្រឡប់ទៅវិញ ។

បុ័ងង៎៚
  សំឡេងគ្រាប់កាំភ្លើងបន្លឺឡើងធ្វើអោយគ្រប់គ្នាបញ្ឈប់ជំហានជើងក្នុងការឈានជើងចេញទៅខាងក្រៅ ។ វាក៏បញ្ឈិតនិងក្បាលរបស់ Gim ហើយក៏ជាស្នាដៃរបស់ Joen Jungkook នេះឯងពិតជានឹកដើមដង្ហើមដល់មែនគ្រាន់តែគិតមិញសោះក៏ប្រាកដខ្លួនមករារាំងផែនការដែលនាំ Taehyung ចេញពីទីនេះភ្លាម ។

  « Han Gim .... ប្រហែលជាលែងចង់រស់ហើយមែនទេ ? ទើបបែរជាហ៊ានមកចាប់មនុស្សរបស់ខ្ញុំដល់ទីនេះ ?? » សំឡេងមាំបន្លឺស្របពេលដែលកូនចៅរបស់គេមិនក្រោម 50 នាក់ព័ទ្ធជុំវិញមនុស្សរបស់ Gim ដែលមានត្រឹម 10 20 នាក់ប៉ុណ្ណោះ ។

✨ JKប្រាថ្នា 💜Donde viven las historias. Descúbrelo ahora