💎 JK ប្រាថ្នា 💎

3.6K 312 6
                                    

ភាគទី 5 : ត្រូវ...ឯងជារបស់យើង ទាំងរាងកាយនិងដង្ហើមរួមទាំងចិត្តនិងបេះដូងរបស់ឯងគឺជារបស់យើងតែម្នាក់គត់.....

ក្រាកកក៎៚
  " លោកម្ចាស់ ហិកៗ " នាយតូចស្ទុះទៅអោបរាងក្រាស់ដែលទើបតែបើកទ្វារចូលមកទាំងអណ្តឺតអណ្តកព្រោះគេនៅភ័យខ្លាចរឿងដែលកើតឡើងមិនទាន់បាត់ ឈាមស្រស់ និងសាកសពមនុស្សជាច្រើនក្លាយជារូបភាពដែលតាមលងបន្លាចក្នុងខួរក្បាលរបស់គេគេមិនឈប់ ។

  " កុំខ្លាចគ្មានអ្នកណាយកឯងចេញពីយើងបានទេ " ដៃមាំក្រាស់សុទ្ធតែសាច់ដុំលើកអង្អែលខ្នងរាងតូចស្រាលៗដើម្បីលួងលោមចិត្តរបស់គេមិនអោយភ័យតក់ស្លុតព្រមទាំងភ្ជាប់និងពាក្យដែលធ្វើអោយ Taehyung ជឿជាក់ថាប្រុសម្នាក់នេះគ្មានថ្ងៃអោយគេកើតអ្វីឡើងបាននោះទេ ។
       
  " ខ្ញុំខ្លាចថានិងមិនបានជួបលោកម្ចាស់ទៀតណាស់
"  Taehyung ងើយមុខនិយាយទាំងរលីងរលោងព្រោះតាំងពីបើកភ្នែកឡើងម្តងទៀតនៃជីវិតថ្មីដែលទទេស្អាត គេមានតែ Jungkook ម្នាក់បើត្រូវឃ្លាតគ្នានោះអោយគេរស់បានយ៉ាងមិច ហើយនិងដកដង្ហើមដោយរបៀបណា ???

  " មិនអាចទេ គ្មានអ្នកណាយកឯងចេញពីយើងបានឡើយ គ្មានសិទ្ធសូម្បីតែស្រម៉ៃ... "

  " អឹមមម... " រាងតូចងក់ក្បាលតិចៗ និងជំទើតជើងថើបមាត់របស់រាងក្រាស់ប៉ុន្តែក៏មិនបានលូកអណ្តាតចូលទៅប្រឡែងគ្នានោះទេ គ្រាន់តែថើបបបូរមាត់ថើរៗប៉ុណ្ណោះ តែគិតហេស៎ថាថើបថើរៗជាមួយ  Jeon Jungkook បាន???

  រាងក្រាស់ទាញកញ្ចឹង.ក Taehyung អោយងើយបន្តិចមុននឹងអោនទៅសង្គ្រប់លើបបូរមាត់ពណ៏ផ្កាឈូកនោះថែមទាំងបឺតច្បូតគ្រលាស់អណ្តាត ស្វែងរករសជាតិដែលគេប្រាថ្នារហូតដល់ឆ្អែតឆ្អន់ទើបដកបបូរមាត់ចេញវិញ ។

  " អ្ហឺៗ.... " រាងតូចដកដង្ហើមញាប់ៗទាំងយកដៃរីតដើមទ្រូង ព្រោះតែខ្យល់ដង្ហើមរបស់គឺត្រូវ Jungkook បឺតយកទៅអស់ហើយ បើមុននេះគេមិនដកមាត់ចេញទេ Taehyung ច្បាស់ថាខ្លួនឯងនិងស្លាប់ដោយសារអត់អ៊ុកសុីសែនពីខ្លួនមិនខាន។

  " ទៅញ៊ាំបាយនិងអាលបានមកគេងវិញ " បន្ទាប់ពីសម្លឹងមុខ Taehyung ដែលកំពុងសម្រួលផ្លូវដង្ហើមហើយទើប Jungkook ប្រញាប់និយាយឡើង មុននឹងដើរចេញពីបន្ទប់ចុះទៅខាងក្រោមដើម្បីញ៊ាំអាហារដោយមារាងតូចទៅតាមជាមួយដូចគ្នា ។

✨ JKប្រាថ្នា 💜Waar verhalen tot leven komen. Ontdek het nu