Episode 12 : បើអាចលេបានយើងលេបឯងទុកហើយ...
« ចៅហ្វាយធ្វើយ៉ាងមិចបន្តទៀតទាន ? » Ouff សួរយោបល់ពីចៅហ្វាយរបស់ខ្លួន ការដែលកើតហេតុការណ៍លើកនេះគឺខាតអស់ច្រើនខ្លាំងណាស់ ។
« ចាប់បានអ្នកដែលធ្វើទេ ? »
« អត់មានទេទាន » Ouff ឆ្លើយទាំងអោនមុខចុះ ។ លើកនេះគេបណ្តោយពេកហើយ បែរជាហ៊ានគិតថាសត្រូវថាមិនហ៊ានធ្វើអ្វី ទើបបណ្តាលអោយមានកំហុសមួយយ៉ាងធំបែបនេះ។
« ពុទ្ធោអើយយយ៎.... » Jungkook ក្តាប់ដៃវាយតុមួយទំហឹងសូម្បីតែ Ouff ក៏រាងភ្ញាក់ដែរ ។
« ទៅរៀបចំដោះស្រាយជាមួយអ្នកកាសែតអោយបានដាច់ស្រាច់ កុំអោយតែមានរឿងវែងឆ្ងាយ »
« បាទទាន » Ouff អោនគំនាបបន្តោចមុននឹងចាកចេញទៅរៀបចំអ្វីៗដែលចៅហ្វាយខ្លួនបញ្ជា ។ ក្រោយពី Ouff ចេញទៅបាត់ Jungkook ក៏ទម្លាក់ខ្លួនអង្គុយលើកៅអីអកវើការដោយឈ្លីសៀតផ្កាតិចៗដើម្បីសម្រួលភាពស្មុកស្មាញខ្លះ ។ គេដកដង្ហើមធំដោយការស្មុគស្មាញសឹងតែប្រេះខួរ ។ នេះគេពិតជាមានអំណួតពេកហើយទើបបានមិននឹកគិតថាខ្លួនអាចមានថ្ងៃដែលត្រូវបាត់បង់ទំនិញនិងខាតបង់យ៉ាងច្រើនដូច្នេះ ។
SKIP៚
ម៉ោង 9 យប់នៃពេលរាត្រីដែលគ្របដណ្តប់ដោយភាពងងឹងព្រោះគ្មានព្រះចន្ទនិងដួងតារារះអុជបំភ្លឺដូចរាល់យប់ ។ Jungkook ក៏ត្រឡប់មកវិមាននៃពិភពងងឹតរបស់គេវិញ ។ ជើងវែងៗរបស់គេក៏ឈានតម្រង់ទៅរកបន្ទប់ដែលមាន Taehyung នៅក្នុងនោះ ។ផឹបប៎៚
គ្រាន់តែបើកទ្វារចូលមកដល់ខាងក្នុងនាយទម្លាក់ខ្លួនអង្គុយជិតរាងតូចដែលមិនទាន់ដឹងខ្លួននៅឡើយ សម្លឹងកាន់តែយូអតីតកាលក៏ហោះចូលមកក្នុងខួរក្បាលរបស់គេភ្លាមៗ ។ អតីតកាលដែលជូចត់និងជាស្រមោលងងឹតដែលតាមលងបន្លាចគេព្រោះវាទើបគេផ្លាស់ប្តូរមកជាមនុស្សដែលសាហាវឃោរឃៅម្នាក់ ។ក្មេងប្រុសតូចល្អិតអាយុ 13 ឆ្នាំអង្គុយក្បែរធុងសំរាមនៅកៀកជញ្ជាំងទាំងអោបក្បាលជង្គង់ដោយអការៈភ័យខ្លាច ។ ពន្លឺនៃព្រះចន្ទក៏បង្ហាញអោយឃើញនៅរូបរាងដែលសឹងតែមើលមិនយល់ មុខមាត់ក៏មានស្នាមជាំយ៉ាងច្រើន ខោអាវដែលស្លៀកពាក់ក៏រហែលរយីរយៀកថែមទៀត ។
YOU ARE READING
✨ JKប្រាថ្នា 💜
Romance" អ្វីដែលយើងប្រាថ្នាគឺត្រូវតែបាន " ជុងហ្គុក ចនជុងហ្គុក / គីមថេយ៉ុង