💓 JK ប្រាថ្នា 💓

1.9K 212 8
                                    

Episode 23 : សេចក្តីសុខដែលគេប៉ង...

ពេលមេឃបាក់ងងឹត ជុងហ្គុក អង្គុយអាំងភ្លើងនៅលើឆ្នេរខ្សាច់ដោយមានរាងតូចនៅចន្លោះជើងរបស់គេ ។ នាយអោនថើបសក់រលោងៗនោះឥតឈប់ឈរ សឹងតែថាមួយនាទីគ្រប់ដង្ហើមចេញចូលគឺនាយគិតតែពីថើបនិងឱប ថេយ៉ុង សឹងតែមួយមុខប៉ុណ្ណោះ។ ព្រោះនេះគឺជាសេក្តីសុខរបស់គេ គេធ្វើតាមបេះដូងដែរបញ្ជាទើបអាចកើបប្រមូលសេក្តីសុខចូលទៅក្នុងបេះដូងវិញយ៉ាងច្រើនហូហៀនិងជោជន់។

" ឃ្លានទេ ?" ជុងហ្គុក សួរតិចៗពេលលើកម្រាមដៃនាងរបស់ ថេយ៉ុង ហើយក៏អង្អែលចិញ្ចៀនលើម្រាមដៃរបស់រាងតូចតិចៗ វាជារបស់ទីបីដែលនាយបានប្រគល់ទៅអោយ ថេយ៉ុង ។ គេគ្មានអ្វីអោយទៅ ថេយ៉ុង ច្រើនក្រៅពីបេះដូង នាយបានប្រគល់ទៅអោយអស់ហើយក៏គ្មានសេសសល់មួយបំណែកតូចណាឱ្យទៅអ្នកផ្សេងឡើយ ។ បន្ទាប់មកនោះជាខ្សែដៃដែលមានឈ្មោះរួមគ្នាគេជាមួយនឹង ថេយ៉ុង។ ហើយបន្ទាប់មកទៀតគឺចិញ្ចៀន ចិញ្ចៀនមួយវង់ដែលនាយពាក់អោយរាងតូចដោយផ្ទាល់ដៃនេះឯង ដែលអាចនិយាយថាសម្រាប់មនុស្សស្រីគឺជាការសុំរផបការនឹងឯង ប៉ុន្តែកុំបារម្ភអីនៅថ្ងៃណាមួយដែលអាចទម្លាក់អម្រែកនៅលើស្មាបាន នោះគេនិងសាងគ្រួសារកក់ក្តៅមួយរស់នៅជាមួយនឹង ថេយ៉ុង នេះជាអ្វីដែលគេប៉ងប្រាថ្នាតែមួយទៀតក្នុងឆាកជីវិតមួយនេះ។

" មិនឃ្លានទេ កាលមកពីវិមានខ្ញុំញុករបស់ញ៊ាំឡើងតឹងពោះផ្អើសតែម្តង ហិហិ "

" អុីចឹងអង្គុយនៅទីនេះបន្តិចទៀតចុះ ចាំទៅគេង " ជុងហ្គុក អោនថើបសក់រាងតូចម្តងទៀត មុននឹងដាក់ភ្នែកសម្លឹងមើលទៅទឹកសមុទ្រដែលបក់មកលើច្រាំងតាមកម្លាំងខ្យល់តិចៗ ។ សមុទ្រវាពិតជាធំហើយក៏ជ្រៅតែយ៉ាងណាក៏នៅតែមិនអាចស្មើនឹងក្តីស្រលាញ់ដែរគេមានទៅអោយ ថេយ៉ុង បានដែរ ។

" បាទ " រាងតូចផ្អែកខ្លួនគេងលើទ្រូងរបស់រាងក្រាស់ថែមទាំងទទួលបានភាពកក់ក្តៅដែលចេញពីរង្វង់របស់ ជុងហ្គុក ដូចគ្នា។ បែបនេះមានអារម្មណ៍ថាមានក្តីសុខខ្លាំងបំផុត មុននឹងពោយឡើងនៅក្នុងចិត្តដោយស្នាមញញឹម ។

" ខ្ញុំជាមនុស្សដែលមានសំណាងបំផុតដែលមានលោកម្ចាស់ស្រលាញ់ថ្នាក់ថ្នម "

✨ JKប្រាថ្នា 💜Onde histórias criam vida. Descubra agora