❤️ JK ប្រាថ្នា ✨

2.6K 283 13
                                    

Episode 18 : កុំកើតអីអោយសោះណា ...

  « Tae.... » Jungkook រត់ចុះមកពីខាងលើលើកបីរាងកាយដែលទន់ល្អូនឡើងមកអោបជាប់ទ្រូងទាំងភិតភ័យ ។ ឈាមរបស់ Taehyung ក៏ហូរស្រក់ឌឿនពេញអាវសឺមុីពណ៌.សរបស់គេយ៉ាងជោកជាំមុននឹងគ្រប់គ្នាក៏ឆោឡោចេញមកមើល ។

  « ចៅហ្វាយឆាប់នាំអ្នកប្រុស Tae ទៅមន្ទីពេទ្យទៅ » Ouff រត់ចូលមកដាស់តឿនព្រោះមើលទៅ Jungkook ហាក់ស្លុតចិត្តគាំងធ្វើអីមិនចេញនោះទេ ។

  « កុំកើតអីអោយសោះណា » នាយប្រញាប់ក្រោកបីរាងតូចរត់ចេញទៅរកឡានដែលបានត្រៀមនៅខាងមុខវិមានដោយមាន Ouff តាមពីក្រោយ ។

     « Kris ឆាប់បើកអោយលឿនទៅ » Ouff ប្រាប់ Kris ដែលនៅកន្លែងបញ្ជាចង្កូត ពេលដែល Jungkook ក៏លើក Taehyung ដាក់ឡានរួចរាល់ ។

ង៉ោង៚
  Kris ជាន់ហ្គែរមួយអស់ទំហឹង បើកលឿនដូចសោះសម្តៅទៅមន្ទីពេទ្យ ។ ព្រោះតែម្នាក់ៗក៏បារម្ភពី Taehyung ខ្លាំងណាស់ដែរ ពិសេសគឺ Jungkook និងតែម្តង ។

  ' កុំកើតអីអោយសោះណា ជិតដល់ពេទ្យហើយ '' Jungkook ញ័រមាត់តតាត់និយាយមិនចេញបានត្រឹមនិយាយក្នុងចិត្តដែលកកស្ទះសឹងតែដាច់ដង្ហើមស្លាប់ ។

ងឺតតត៎៚
  គ្រាន់តែឡានឈប់ភ្លាម Jungkook ធាក់ទ្វាលើកបី Taehyung រត់ទៅខាងក្នុងក្រុមគ្រូពេទ្យក៏រត់មកទទួលជាមួយនិងគ្រែជើងរុញ ។ Jungkook ដាក់ Taehyung លើគ្រែភ្លាមគ្រូពេទ្យក៏ប្រញាប់រុញគេចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាប់ភ្លាមៗ ។

ឌឹប ឌឹប ឌឹប
  Jungkook ដាក់ជញ្ជាំងខ្លាំងៗឡើងបែកឈាមដៃកក្លាក់ក្រោយធ្វើអ្វីមិនបាន បានត្រឹមឈរមើលរាងតូចដែលសន្លប់ស្តូកស្តឹងនោះតាមប្រឡោះកញ្ចក់នៃទ្វារបន្ទប់សង្គ្រោះបន្ទាន់តែប៉ុណ្ណោះ ។

ឌឹប ឌឹប ឌឹប
  « ចង្រៃយ៎ សូម្បីមនុស្សម្នាក់ក៏មើលថែរមិនបានល្អ ... ឯងវាអន់ខ្លាំងណាស់ »

ឌឹប ឌឹប ឌឹប
  នាយដាល់យកៗតាមអារម្មណ៍ដែលខឹងនិងខ្លួនឯង ។ ខឹងខ្លួនឯងដែលមើលថែមនុស្សតូចម្នាក់មិនបានបណ្តោយអោយមានរឿងបែបនេះកើតឡើង គ្រប់យ៉ាងសុតតែជាកំហុសរបស់គេទាំងអស់ ។

  « ចៅហ្វាយបានហើយ ចៅហ្វាយ....  » Ouff និង Kris ក៏រត់ចូលមកឃាត់ ពេលឃើញចៅហ្វាយខ្លួនដាល់ជញ្ជាំងឡើងបែកឈាមដៃប្រឡាក់ជញ្ជាំងមន្ទីពេទ្យដែលមានពណ៌.សនោះ ។

✨ JKប្រាថ្នា 💜Dove le storie prendono vita. Scoprilo ora