Episode 20 : ឯងជាពន្លឺនៃជីវិតរបស់យើង...
" យើងនឹងអោបឯងបែបនេះរហូតទៅ "
" ខ្ញុំក៏នៅក្បែរហើយនិងអោយលោកម្ចាស់អោបរហូតទៅដូចគ្នា ហិហិ " ថេយ៉ុង និយាយទាំងសើច មិនខ្វល់ថាពេលនេះកំពុងឈឺបែបណា ដឹងត្រឹមថាគេមានក្តីសុខពេលបាននៅជាមួយ ជុងហ្គុក ។
ជុងហ្គុក ក៏រឹតរង្វង់ដៃអោយណែនជាងមុន នាយពិតជាសប្បាយចិត្តនឹងមាក្តីសុខខ្លាំងបំផុតព្រោះតែវត្តមានរបស់មនុស្សដែលគេកំពុងតែអោប ។
« ឯងជាពន្លឺនៃជីវិតយើង ថេយ៉ុង » នាយពោលក្នុងចិត្ត និងថើបសក់រលើបរបស់ស្រាលៗព្រមទាំងបង្ហាញកាយវិការយកចិត្តទុក្ខដាក់ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅហើយក៏ធំធេងសម្រាប់ ថេយ៉ុង ។
Skip ៚
កន្លងផុតទៅ២ថ្ងៃ ជុងហ្គុក រៀបចំរបស់របរខ្លះព្រោះ ថេយ៉ុង ត្រូវគេបានអនុញ្ញាតអោយទៅសម្រាកនៅផ្ទះវិញហើយ ។" បានទៅវិញហើយ ហិហិ " ថេយ៉ុង ពោលទាំងទឹកមុខញញឹមញញែមហើយគ្រវីជើងចុះឡើងរង់ចាំអោយ ជុងហ្គុក រៀបចំរបស់របរអោយរួចរាល់ ។
" សប្បាយចិត្តណាស់ហ្ហេស ?? "
" សប្បាយចិត្តណាស់ " រាងតូចនិយាយទាំងសើចចេញធ្មេញ ។ ជាស្នាមសើចដែលស្អាតបំផុតសម្រាប់កែវភ្នែក ជុងហ្គុក និងជាស្នាមញញឹមដែលជាកម្លាំងចិត្តនាយមករហូត ។
« តោះ~~~ » ជុងហ្គុក ហុចដៃម្ខាងអោយរាងតូច ថេយ៉ុង ក៏កាន់ដៃរបស់នាយយ៉ាងជាប់ មុននឹងបណ្តើរកាន់ដៃគ្នាដើរទៅរកឡានដែលឈប់ចាំទទួលនៅខាងមុខមន្ទីរពេទ្យ ។
@វិមានចន
ជុងហ្គុក ដើរកាន់ដៃរបស់ ថេយ៉ុង ចូលក្នុងវិមានតែគ្មានកែវភ្នែករបស់អ្នកបម្រើណាមួយហ៊ានសម្លឹងមើលនោះឡើយមានតែឈ្ងោកមុខចុះតែប៉ុណ្ណោះ ។
« ចៅហ្វាយ » អូហ្វ និង យូថា ដើរមករករាងក្រាស់ដូចមានរឿងអ្វីចង់ប្រាប់នាយ ។
« ហ្ហឹមម៎ យើងដឹងហើយ » ជុងហ្គុក ក្រហឹមបន្តិចមុននឹងនាំ ថេយ៉ុង ទៅបន្ទប់ក្រោមដីនៃផ្នែកមួយខាងក្រោមវិមាន ។
YOU ARE READING
✨ JKប្រាថ្នា 💜
Romance" អ្វីដែលយើងប្រាថ្នាគឺត្រូវតែបាន " ជុងហ្គុក ចនជុងហ្គុក / គីមថេយ៉ុង