💜 JK ប្រាថ្នា ✨

2.2K 229 15
                                    

Episode 14 : យើងបានគេអោយស្រឡាញ់យើងមិនបានទេ ប៉ុន្តែយើងហាមខ្លួនឯងមិនអោយស្រឡាញ់អ្នកណាក្រៅពីឯងបាន....

  មេឃបាក់ងងឹតម្តងទៀតទើប Jungkook ចុះមកខាងក្រោមវិញ ។ ដំណើរមួយៗដែលមើលទៅអង់អាចនឹងមាំទាំធ្វើអោយមើលទៅគឺសង្ហាបែបម៉ត់ចត់និងនឹងធឹង ។ ឯ Taehyung ក៏ចុះមកជាមួយដូចគ្នា ។  មាឌតូចស្ថិតក្នុងអាវសឺមុីរលុងៗរបស់រាងក្រាស់ក៏ដើរតាមយឺតៗព្រោះតែឈឺចាប់នៅត្រង់ចំណុចទន់ជ្រាយមិនទាន់បាត់នៅឡើយ ។

  " អ្នកណាគេនិងបង Jungkook ? " គ្រាន់តែឃើញរាងក្រាស់ចុះមកដល់ភ្លាម Stella ( ស្តេឡា ) ដែលអង្គុយលើតុអាហារចាំ Jungkook ជាងមួយម៉ោងក៏ស្ទុះងើបក្រោកសួរដោយភាពមិនពេញចិត្តនិងរាងតូចដែលឈរនៅជិត ថែមទាំងនៅលើខ្លួនរបស់ Taehyung ក៏មានជាប់អាវសឺមុីរបស់ Jungkook ទៀត ។

  " មនុស្សរបស់បង " Jungkook តបតែប៉ុណ្ណឹងក៏លើកមាឌតូចទៅអង្គុយលើកៅអី ក្រោមក្រសែភ្នែករបស់ Stella ដែលតាមសម្លក់គ្រឺងខ្នាញ់និង Taehyung ជាខ្លាំងនាងនៅជាមួយ Jungkook តាំងពីតូចគេមិនដែលទាំងអោបនាងផង ចុះអាក្មេងម្នាក់នេះជាអ្វី ? បានជាយកចិត្តទុក្ខដាក់ជាមួយសម្បើមម្លេះ ?

  " ដួសបាយ " សំឡេងមាំមកបន្លឺឡើង ទើបអ្នកបម្រើនាំគ្នាដួសបាយដាក់ចានអោយយ៉ាងមានរបៀបមុននឹងនាំគ្នាទៅឈរនៅម្ខាងវិញ ។

  កែវភ្នែកដែលបង្កប់ទៅដោយភាពខឹងស្អប់ច្រណែនរបស់ Stella ក៏បានបាញ់ទៅ Taehyung ដែលនៅលើភ្លៅរបស់ Jungkook ពេញទំហឹង ។

  " ឆាប់ញ៊ាំបាយទៅ " Jungkook និយាយពេលលើកស្លាបព្រាមកដាក់ជិតមាត់របស់ Taehyung ព្រោះឃើញរាងតូចក្តាប់ដៃចូលគ្នាអោនមុខចុះរហូត ។

  " ញ៊ាំបាយទៅ " រាងក្រាស់និយាយម្តងទៀតដោយសំឡេងមាំទើប Stella ឈប់សម្លក់ Taehyung ហើយលើកសមនឹងកូនកាំបិតយកមកញ៊ាំបាយវិញ ។

  បាតដៃរាងក្រាស់ដែលមានកម្តៅសាយភាយតិចៗរបស់ Jungkook ក៏លើកក្រសោបចង្កេះរបស់ Taehyung ដោយដៃម្ខាងព្រមទាំងអង្អែលតិចៗ ។ នាយមិនចង់អោយ Taehyung ខ្លាចអ្នកណា ដរាបណាមានាយនៅទីនេះ ។

  ក្រោយពីញ៊ាំអាហារពេលល្ងាចរួច Jungkook ក៏លើកបី Taehyung ទៅខាងលើវិញ ។ សូម្បីមុខ របស់ Stella គេមិនបានមើលផងព្រោះវាមិនមែនជាកិច្ចការដែលគេត្រូវមើលថែនាងនោះទេ ។

✨ JKប្រាថ្នា 💜Donde viven las historias. Descúbrelo ahora