💙 JK ប្រាថ្នា ✨

3K 281 0
                                    

Episode 07 : ហួងហែង

ក្រាកកកក៎៚
  សំឡេងបើកទ្វារបានបន្លឺឡើងភ្លាមៗដោយគ្មានការអោយដំណឹងជាមុនព្រោះអ្នកបើកទ្វារគឺ Jungkook ព្រោះនាយមិនចាំបាច់មានការគួរសមដោយគោះទ្វារអ្វីទេនេះគឺជាចរិកម៉ាហ្វៀរក្រោមស្រោមមុខជាសុភាពបុរស ។

  " ចៅហ្វាយ " Kris ក្រោកឈរអោនគំនាបដាក់នាក់ជាម្ចាស់ដែលដើរចូលមក មុននេះគេបានប្រលែងគ្នាជាមួយនឹង Taehyung ពេលនេះត្រូវកែវភ្នែកពិឃាតសម្លឹងជាប់ហើយ ណាមួយគេក៏ដឹងថាចៅហ្វាយហួងហែងក្មេងម្នាក់នេះប៉ុណ្ណាដែរ ។

  " ឯងចេញទៅវិញបានហើយ " Kris អោនក្បាល ១៨០ដឺក្រេមុននឹងដើរចេញទៅក្រៅបាត់ព្រមទាំងបិតទ្វារអោយចៅហ្វាយយ៉ាងត្រឹមត្រូវទៀតផង ។

  " ហេតុអ្វីលោកម្ចាស់មើលមុខខ្ញុំដោយក្រសែភ្នែកបែបនេះ? " រាងតូចលេបទឹកមាត់មួយក្អឿលផ្សើមបំពង់.ក ពេលរាងក្រាស់សម្លឹងមុខគេឥតព្រិច កែវភ្នែកដែលស្មើធេង មើលពីជម្រៅចិត្តគេថាគិតអ្វីខឹងរឺក៏អត់ធ្វើអោយម្ចាស់ខ្លួនដូចជាគេអត់ភយ័មិនបាន ។

  " ហេតុអីហាមមិនស្តាប់? " រាងក្រាស់លើកចញ្ចើមសួរដោយសម្លេងស្មើមិនគំហក ។ មិនមែនគេមិនដែលហាម មិនដែលប្រាប់ឯណាថាមិនអោយទៅស្និទ្ធស្នាលនិងអ្នកណាខ្លាំងនោះប៉ុន្តែរាងតូចហាក់មិនចាំសម្តីដែលគេប្រាប់ទាល់តែសោះ ។

  លឺបែបនេះ Taehyung ក៏ងើបទៅឪបដៃយកចិត្តនាយ មុននឹងនិយាយហេតុផលដោយសំឡេងស្រទន់ទៅវិញ ។

  " ខ្ញុំគ្រាន់តែសួរគាត់អំពីរបួសតែប៉ុណ្ណោះទេលោកម្ចាស់ "

  " ក៏មិនចាំបាច់ចាប់ដៃចាប់ជើងដែរ យល់ដល់គ្រាប់ភ្នែកយើងខ្លះផង បើមិនចង់អោយវាគ្មានដង្ហើមបានដកដើរចេញទៅក្រៅនោះ " ដូចដែលគេនិយាយអញ្ចឹង ស្រឡាញ់ប៉ុណ្ណាប្រច័ណ្ឌហួងហែងក៏ប៉ុណ្ណឹងដូចគ្នា ។ ប៉ុន្តែ Jungkook  គឺអាចនិយាយស្រឡាញ់ខ្លាំង វាអាចខ្លាំងហួសជាងពាក្យថាហួងហែងទៅទៀត ។

  " អោយខ្ញុំសុំទោសណាលោកម្ចាស់ ថ្ងៃក្រោយខ្ញុំមិនធ្វើអញ្ចឹងទៀតទេលោកម្ចាស់កុំខឹងអីណា "

   " ល្ងាកនេះយើងត្រូវទៅកម្មវិធីដេញថ្លៃតើឯងចង់ទៅដែតទេ " Jungkook មិនមាត់ជំនួសចម្លើយដោយលើករឿងផ្សេងមកនិយាយ ។

✨ JKប្រាថ្នា 💜Tahanan ng mga kuwento. Tumuklas ngayon