💛 JK ប្រាថ្នា ✨

2.8K 252 3
                                    

Episode 10 : អ្នកណា ?

  បន្ទាប់ពីចំណាយពេលមួយព្រឹករត់លេងនិងប្រលែងគ្នាដោយការបាចទឹកអោយទទឹកជោកអស់ជាមួយនិង Taehyung ហើយ Jungkook ក៏ត្រូវទៅប្តូរខោអាវថ្មីហើយក៏ឈ្លៀតមកពិនិត្យមើលទំនិញដែលទើបនិងនាំមកដាក់លើកោះ ឃើញទេថាគ្រប់អ្វីដែល Jungkook យកមកបានគឺសុតតែមានប្រយោជន៍ទាំងអស់ ។

  « ចៅហ្វាយដឹកដាក់កប៉ាលនាំចេញនៅយប់នេះមែនទេទាន ? » Kris អោនសួរអ្នកជាចៅហ្វាយដែលកំពុងឈរមើលកូនចៅរៀបចំរបស់ដាក់ឡាំងរៀបចំបានយ៉ាងរៀបរយ ។

  « ត្រូវហើយ ការងារយើងប្រគល់អោយឯង ត្រូវចាំថាត្រូវប្រុងប្រយ័ត្ន ដាច់ខាតគឺមិនត្រូវធ្វើអោយភ្លាត់ឡើយ » សំឡេងមាំបន្លឺបង្កាប់បញ្ជាទើប Kris អោនក្បាលទទួលចាំពាក្យរបស់ចៅហ្វាយទុក ។

  « ល្អ ... » នាយថាមួយម៉ាត់ទើបដើរចេញទៅផ្ទះកញ្ជក់ក្បែរឆ្នេរនោះវិញ ព្រោះមិនសូវហ៊ានបណ្តោយអោយ Taehyung នៅម្នាក់ឯងនោះទេ វាអាចលើកលែងបានតែនៅវិមានប៉ុណ្ណោះ ។

SKIP៚
  « លោកម្ចាស់ ... » សម្លេងតូចឆ្មាបន្លឺឡើងស្ទើរស្តាប់មិនបានពេលឃើញរាងក្រាស់បើកទ្វារចូលមក ។ តែក៏ត្រូវធ្វើអោយរាងក្រាស់ងាកទៅតាមប្រភពសម្លេងតូចឆ្មានោះមុនពេលដែលបិទទ្វារហើយវិញ ។
 
  « មានអីហេស៎ ? » ស្របនឹងបញ្ចប់ប្រយោគសំណួរជើងវែងៗរបស់ Jungkook ក៏ឈានដើរទៅរករាងតូចហើយទើបដាក់ខ្លួនអង្គុយជិតមុននឹងសម្លឹងមុខរាងតូចដែលមានគ្រាប់ញើសតិចៗនោះ ។

  « មុននេះខ្ញុំគេងយល់សប្តិឃើញការបាញ់គ្នានៅផ្ទះមួយ នៅឃើញលោកម្ចាស់ឈរញញឹមដាក់ក្មេងម្នាក់ទៀតផង » Taehyung ពេបមាត់ងើបអង្គុយ ។

  « ឈប់គិតទៅវាគ្រាន់តែជាសុបិនប៉ុណ្ណោះ » Jungkook លើកដៃអង្អែលសក់ក្បាលគេថ្នមៗព្រមទាំងគិតហេតុអ្វីមួយរយៈនេះ Taehyung ចេះតែនឹកឃើញរឿងពីអតីតកាលអញ្ចឹង ??

  « លោកម្ចាស់ ... » នាយតូចឈោងខ្លួនទៅអោបរាងក្រាស់យ៉ាងណែនព្រមទាំងហៅឈ្មោះនាយដោយសំឡេងស្រាលបង្កប់ដោយភាពសោកសៅ ។

  « ហឹមម ? »

  « កុំបោះបង់ខ្ញុំណា ជីវិតនេះខ្ញុំមានតែលោកម្ចាក់ទេ » រាងតូចនិយាយដោយសោកសៅព្រមទាំងបន្ទឹងរង្វង់ដៃអោបរាងក្រាស់យ៉ាងណែន ។

✨ JKប្រាថ្នា 💜Où les histoires vivent. Découvrez maintenant