Episode 22 : ឯងជាពន្លឺនៃជីវិតរបស់យើង
ជុងហ្គុក ប្រឡែងលេងជាមួយគ្នានិង ថេយ៉ុង តាំងពីព្រលឹមរហូតដល់ថ្ងៃរសៀលទើបដាច់ចិត្តនាំគ្នាចុះមកញ៊ាំបាយ ។
" ហ្ហឹមមម៎ ~ ស្ងាត់ដល់ហើយ " ថេយ៉ុង ឆ្កឹះបាយដែលនៅក្នុងចានទាំងមុខជូរហួញ ។ វិមានធំជិតស្មើរាជវាំងតែកុំអោយតែមានមនុស្សនៅ ។
" ស្ងប់ស្ងាត់ក៏ល្អព្រោះយើងក៏មិនសូវចូលចិត្តសំឡេងចេចចាចប៉ុន្មានដែរ " ជុងហ្គុក និយាយស្របពេលដែលលើកក្រណាត់មកជូតមាត់បន្ទាប់ពីញ៊ាំបាយនិងទឹកហើយ ។
" បើតាមខ្ញុំចាំបាន គឺលោកម្ចាស់មានកោះមួយ ត្រូវដែរទេ ? "
" អឹម "
" ពួកយើងទៅលេងទីនោះទៅល្អទេ ហិហិ ទៅលំហែកាយណាលោកម្ចាស់ "
" យើងមិនទំនេរ ... យើងចោលការងារយូរថ្ងៃហើយ " គ្រាន់តែ ជុងហ្គុក ថាចប់ភ្លាមទឹកមុខដែរញញឹមរបស់ ថេយ៉ុង ក៏ប្រែជាស្រពោនមួយរំពេច មុននេះស្មានតែបានទៅដើរលេងហើយតើ ។
" កុំធ្វើមុខអ៊ីចឹងអី ចាំយើងរួចដៃពេលណាចាំយើងជូនទៅ ល្អទេ ??? " ជុងហ្គុក លួងលោមក្រោយឃើញទឹកមុខ ថេយ៉ុង ស្រពោន ។ ការពិតទៅនាយក៏ចង់ជូនគេទៅលេងដែរប៉ុន្តែការងារគេចោលមកច្រើនថ្ងៃហើយពិតជាមិនអាចដកឃ្លាទៅពេលនេះបានពិតមែន ។
" លោកម្ចាស់និយាយហើយ ហាមភ្លេចសម្តីខ្លួនឯងឱ្យសោះណា "
" យើងដែលនិយាយចោលពីណាទៅ បើយើងថាជូនទៅគឺប្រាកដជាជូនទៅហើយ "
" ហិហិ ... ស្រឡាញ់លោកម្ចាស់ជាងគេលើលោក " ថេយ៉ុង និយាយទាំងសើចមុននឹងងើបទៅថើបរាងក្រាស់ខ្សឺតៗទុកជាការយកចិត្តយកថ្លើមតាមចរិករបស់ខ្លួន ។
" ឆឹសស៎ " ជុងហ្គុក អស់សំណើចនិងកាយវិការរបស់ ថេយ៉ុង ។ បើបាននាំដើរលេងអ៊ីចឹងនិយាយពីថាយកចិត្តនាយខ្លាំងណាស់ ប៉ុន្តែសាកបើថាមិននាំទៅមើលបែបអង្គុយយំរាលដីមួយថ្ងៃទល់ល្ងាចក៏មិនដឹង ។
" ចៅហ្វាយ " អូហ្វ និយាយទាំងអោនមុខចុះ គេគ្មានបំណងមកកាត់ចង្វាក់ស្នេហ៍ ជុងហ្គុក នោះទេតែមកពីគេមានការសំខាន់ ។
BẠN ĐANG ĐỌC
✨ JKប្រាថ្នា 💜
Lãng mạn" អ្វីដែលយើងប្រាថ្នាគឺត្រូវតែបាន " ជុងហ្គុក ចនជុងហ្គុក / គីមថេយ៉ុង