Episode 13 : ដែលគិតចង់ចេញពីយើងទេ ?
« គ្មានអ្វីដែលវាស់ពីចិត្តយើងទៅលើឯងបានទេ » Taehyung រលីងរលោងទឹកភ្នែក ព្រោះតែរំភើបចិត្តដែលទទួលបានចម្លើយពីមាត់របស់ Jungkook វាគឺចេញពីមាត់មនុស្សដែលគេស្រលាញ់ខ្លាំងហើយក៏ហ៊ានប្រគល់ជីវិតថ្វាយទៀតផង ។ ហើយ Taehyung ក៏គិតថាគេនិងត្រូវស្លាប់រស់ជាមួយលោកម្ចាស់ម្នាក់នេះហើយ ។
ចំណាយពេលឈរអោបគ្នាមួយសន្ទុះទើប Jungkook ដេញអោយ Taehyung ទៅងូតទឹកចេញដើម្បីបានចុះទៅញាុំអាហារពេលព្រឹកជាមួយគ្នា ។
@𝗖𝗮𝘀𝗶𝗻𝗼
ពិភពបនល្បែងដែលមានមនុស្សចូលយ៉ាងច្រើន ហើយរកលុយបានរាប់លានក្នុងពេលមួយថ្ងៃ ។ Jungkook អង្គុយគោះម្រាមដៃចង្អុរនៅលើតុតិចៗទាំងសម្លឹងមើលទៅកញ្ចក់កាំម៉េរ៉ាបន្ទប់ដាក់លុយ ។ កែវភ្នែកទាំងគូរក៏សម្លឹងមើលទៅលុយដែលគរលើគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ពេលនេះអ្វីដែលគេប៉ងប្រាថ្នាគឺទទួលបានគ្រប់យ៉ាងអស់ហើយមិនថាលុយ អំណាច រួមទាំង Taehyung គឺគេសុតតែទទួលបានទាំងអស់ ។ ហើយពេលនេះគេកំពុងតែគិតដល់ថ្ងៃដែលគេមានជីវិតផ្ទាល់ខ្លួន គឺជីវិតដែលសាមញ្ញមួយសម្រាប់គេនិង Taehyung ។ ពេលខ្លះគ្រប់របស់ដែលគេប្រាថ្នានិងទទួលបានវាបែរជាគ្មានសេចក្តីសុខគ្រប់គ្រាន់ទៅវិញ ហើយពេលខ្លះគេក៏មានអារម្មណ៍ថាហត់នឿយ ។ ប៉ុន្តែកុំភ្លេចអោយសោះថាលើលោកនេះគឺមិនបានធ្វើទៅតាមអ្វីដែលយើងចង់បានឬបំពេញចិត្តរបស់យើងរហូតនោះទេ ។តុកៗ តុកៗ៚
សម្លេងគោះទ្វាបន្លឺឡើងកាត់ចង្វាក់នៃការគិតរបស់ Jungkook អោយនាយទាញស្មារតីមកវិញទើបស្រែកអនុញ្ញាតអោយអ្នកដែលគោះទ្វាបានចូលមក ។« Stella ?? » បបូរាមាត់ស្តើងរបស់ Jungkook បន្លឺជាសំនៀងហៅឈ្មោះនារីដែលដើរចូលមកជាមួយនិងរូបរាងយ៉ាង Sexy គឺ Joen Stella កូនស្រីរបស់លោក Joen ដែលហៅបានថាជាប្អូនស្រីរបស់គេគ្រាន់តែមិនមែនសាច់ឈាមបង្កើតប៉ុណ្ណោះតែ Jungkook ក៏ស្រឡាញ់នាងដូចជាប្អូនម្នាក់ដែរ ។
៊ « ខ្ញុំនឹកបងខ្លាំងណាស់ » នារីបបូរមាត់ក្រហមឆេះដាក់ខ្លួនដែលមានរ៉ូបក្រហមស្រស់សុីជាមួយបបូរមាត់និងស្បែកជើងរួមទាំងមុខដ៏ Sexy របស់នាងលើភ្លៅរាងក្រាស់ ដៃក៏លើកអោប.កគេយ៉ាងស្អិត ។
ESTÁS LEYENDO
✨ JKប្រាថ្នា 💜
Romance" អ្វីដែលយើងប្រាថ្នាគឺត្រូវតែបាន " ជុងហ្គុក ចនជុងហ្គុក / គីមថេយ៉ុង