Episode 7

1.9K 106 4
                                    


     បន្ទាប់ពីJungkookបានបើកម៉ូតូចេញទៅផុត រាងតូចJiminក៏ដើរសម្ដៅទៅហាងវិញទាំងមាន អារម្មណ៍ថាមិនស្រួល។

Jungkookមកគម្រាមគ្នាយកតែម្តង..មិនសួរនាំអីបន្តិចសោះ ហើយក៏និយាយ5នាទីឲ្យទៅដល់ផ្ទះចុះការងារគេនៅក្នុងហាងនោះ បើចេញទៅថៅកែមិនស្ដីបន្ទោសហើយទេ?

" ថៅកែ ! ខ្ញុំមកវិញហើយ " Jimin

" ល្អហើយ មើលទៅដូចជាស្ងាត់ភ្ញៀវហើយ ហើយក៏មើលទៅឯងដូចទើបនឹងមកពីសាលាត្រូវទេ ? ចឹងទៅផ្ទះទៅ ទីនេះទុកឲ្យបុគ្គលិកផ្សេងជាអ្នកធ្វើ " ថៅកែ

" បាទ? ថៅកែឲ្យខ្ញុំទៅផ្ទះ ! មិនល្អទេដឹងថៅកែការងារនៅមិនទាន់រួចរាល់នៅឡើយទេ " Jimin

សុខៗក៏អនុញ្ញាតអោយគេទៅផ្ទះ អើយ...ចិត្តមិនចង់ទៅទេ បើទៅច្បាស់ជាជួបប្រុសមុខងាប់មិនខានតែគួរធ្វើម៉េចទៅ បើមិនទៅតាមការកំណត់ច្បាស់លាស់ច្បាស់ជាត្រូវធ្ងន់

" យើងឲ្យឯងទៅ ក៏ទៅៗ សួរនាំច្រើនមែន " ថៅកែ

" បាទ..បាទមិនអីទេថៅកែ ខ្ញុំទៅក៏បាន អរគុណថៅកែហើយ ខ្ញុំលាហើយ " Jimin

បន្ទាប់មកJiminក៏រហ័សចេញពីហាងហើយដើរសម្ដៅទៅរកផ្ទះរបស់ខ្លួនដែលមានរាងក្រាស់នៅទីនោះ។
JiminទោះជាខឹងនឹងJungkookកាលពីព្រឹកមិញក៏ដោយតែអាចគេចផុតពីគេបានទេ? ចម្លើយគឺអត់ទេ
មិនដឹងថាជំពាក់កម្មគ្នាពីជាតិណាទេ

+ Home Jimin

Jiminដើរចូលផ្ទះទាំងមាន អារម្មណ៍ថាចុករូយជើងជាខ្លាំងព្រោះតែដើរមកហើយពីហាងមកកាន់ផ្ទះគឺមិនមែនជិតទេហើយក៏មិនឆ្ងាយណាស់ណាដែលតែក៏អាចធ្វើឲ្យយើងចុកជើងបាន

" 5នាទី ! អីឡូវជិតចូល30នាទីទៅហើយ ទម្រាំតែមកដល់ " Jungkook

គ្រាន់តែJiminបើកទ្វារបន្ទប់ចូលមកភ្លាម Jung
kookក៏វិចារឡើងទាំងទឹកមុខធុញថប់ហើយសម្លឹងមើលរាងតូចពីលើដល់ក្រោម

" លោក ! កុំហួសហេតុពេក ខ្ញុំដើរមកមិនមែនជិះឡានជិះម៉ូតូដូចលោកទេ " Jimin

" ចុះយើងឲ្យជិះមកជាមួយយើងនោះវាយ៉ាងម៉េច? ឯងវាក្បាលឌឺ អីឡូវត្រៀមទទួលទោសទៅ " Jung
kook

🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞Where stories live. Discover now