Episode 14

1.2K 115 4
                                    


" ប៉ា !!! " បរិយាកាសកាន់តែយ៉ាប់យើន ឪពុកកូនសម្លឹងមើលគ្នាចំៗព្រមដោយសេចក្ដីនឹករលឹកតែ អារម្មណ៍កើតឡើងចំពោះឪពុកតែប៉ុណ្ណោះ បើទោះបីជាបែកគ្នាយូរឆ្នាំយ៉ាងណាក៏ដោយក៏ឪពុកកូននៅតែអាចចំណាំគ្នាបាន

Jiminបន្ទាប់ពីដឹងស្មារតីត្រឡប់មកវិញហើយ រាងតូចក៏ងាកមុខចេញពីឪពុកបន្ទាប់មកក៏ធ្វើចរិកធម្មតាដូចមិនដែលស្គាល់គ្នាទៅវិញ ទោះបីជានឹករលឹកចំពោះគាត់នឹងគិតដល់រឿងកន្លងដែលគាត់ខំមើលថែនឹងបានចិញ្ចឹមបីបាច់រក្សាខ្លួនតាំងពីតូចមកក្ដី តែអារម្មណ៍មួយដែលធ្វើអោយរាងតូចស្អប់នឹងចង់ចាំមិនភ្លេចនោះគឺ សកម្មភាពដែលគាត់បានទុកខ្លួននឹងម្ដាយចោលហើយមករស់នៅជាមួយប្រពន្ធថ្មី

" Min ! Minកូនប៉ា " លោកPark

" Taehyung ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត បន្តិចទៀតខ្ញុំមកវិញ " Jimin

លោកParkប្រុងនឹងងើបទៅរកកូនប្រុសក្នុងបំណងចង់អោបរាងតូចដោយក្ដីនឹករលឹកទៅហើយតែត្រូវ Jiminងើបចេញហើយពោលទៅកាន់ Taehyung ទាំងផ្ទៃមុខទាំងមូលព្យាយាមទប់ទឹកភ្មែក

" អឺ..ហើយនេះឯងស្គាល់បន្ទប់ទឹកដែលទេ ចាំយើង
ជូនឯងទៅវិញបានជាគ្នា " Taehyung

" ខ្ញុំសួរអ្នកនៅទីនេះបាន មិនអីទេ " Jiminមិនតបច្រើននាំតែខាតពេល បន្ទាប់មករាងតូចក៏ដើរចេញទៅយ៉ាងប្រញាប់

" ហើយនេះយ៉ាងម៉េចនឹង កម្មវិធីជិតចាប់ផ្តើមផង ទៅបាត់ " Taehyung

______________

Jiminរត់មកដល់បន្ទប់ទឹកតាមការប្រាប់របស់ សន្តិសុខនៅទីនោះ,ចូលមកដល់បន្ទប់ទឹកភ្លាមJiminសម្រូតខ្លួនចុះនឹងទ្វារបន្ទប់ទឹកក្ដោបមាត់យំយកៗទឹកភ្នែកស្រក់ចុះដូចទឹកភ្លៀង នៅពេលដែលជួបមុខរបស់គាត់ ការចងចាំពីអតីតកាលដែល
ព្យាយាមបំភ្លេចក៏ហោះចូលមកក្នុងខួរជាច្រើនមិនដឹងថាគួររៀបរាប់បកស្រាយរឿងមួយណាទុករឿងមួយណាមុន

" ម៉ាក់ !! ហ៊ឹក...ហ៊ឹក..ខ្ញុំជួបគាត់ហើយ ខ្ញុំជួបមនុស្សដែលទុកពួកយើងចោលម្តងទៀតហើយ ការចងចាំរបស់ខ្ញុំដែលមានចំពោះគាត់វាចាប់ផ្តើមកើតក្នុងអារម្មណ៍ខ្ញុំម្តងទៀតហើយ ហ៊ឹកៗ..ខ្ញុំស្អប់ប៉ា ព្រោះតែប៉ាទើបធ្វើអោយម៉ាក់ស្លាប់..ព្រោះតែប៉ាទើបខ្ញុំក្លាយជាក្មេងកំព្រា ព្រោះតែប៉ា រឿងគ្រប់យ៉ាងគឺកើតឡើងក៏ព្រោះតែប៉ា " Jiminទំលាយរឿងឈឺចាប់ដែលលាក់កប់ក្នុងចិត្តអស់រយៈពេល6-7ឆ្នាំចេញមកដ៏សែនឈឺចាប់វេតនា

🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞Where stories live. Discover now