Episode 21

1.2K 107 7
                                    

+ Time 3, morning

Jiminក្រោកចេញពីកន្លែងគេងដែលមានបុរសចិត្តឃោឃៅគេងនៅលើនោះថ្នមៗព្រោះខ្លាចថាគេនឹងភ្ញាក់បន្ទាប់ពីបញ្ចប់នៅភ្លើងតណ្ហារូចមក

Jiminដើរចូលបន្ទប់ទឹកថ្នមៗមួយសន្ទុះក្រោយក៏ដើរចេញមកវិញដោយរៀបចំខ្លួនរួចជាស្រេច,Jiminទាញវ៉ាលីនឹងលុយដែលនៅក្រោមគ្រែចេញមកហើយសម្ដៅទៅមាត់ទ្វារតែក៏មិនភ្លេចងាកក្រោយសម្លឹងមើលប្រុសដែលខ្លួនស្រឡាញ់គេងលើគ្រែទាំងចិត្តនៅមិនអស់អាល័យ

" អូនសូមទោស ! ហ៊ឹ...អូនធ្វើនេះព្រោះតែបង កន្លងមកអូនមិនខឹងបងទេ សង្ឃឹមថាបងរៀនរស់នៅដោយគ្មានអូន ទោះអូនមិនដឹងថាបងស្រឡាញ់អូនឬមិនស្រឡាញ់ក៏ដោយ តែអូនសុំអោយបងរីករាយនឹងអ្វីដែលបងមានពេលដែលអូនចាកចេញ កុំស្រែករកអូនបើបងមិនទាន់ច្បាស់ " Jiminដើរទៅអង្គុយលើពូកជិតរាងក្រាស់នាយតូចលើកដៃអង្អែលថ្ពាល់កម្លោះសង្ហាទាំងទឹកភ្នែកមិនអស់អាល័យ ក្រោយបញ្ចប់ប្រយោគនាយតូចអោនថើបមាត់គេបន្តិចមុននឹងចេញទៅ

សម្ដីរាងតូចអាចថាស្ដាប់មិននូវយល់តែបើក្នុងន័យស្នេហាវិញវាអាចធ្វើអោយមនុស្សម្នាក់ដែលស្ដាប់ឮឈឺចិត្តមិនស្ទើ

កាយតូចឈានជើងចេញទាំងបេះដូងឆ្លើយថាឈឺ ឈឺខ្លាំង ហើយក៏ស្អប់ចិត្តខ្លួនឯងផងដែរ ហេតុអ្វីមិនអាចស្អប់គេហេតុអ្វីមិនអាចកាត់ចិត្តចេញពីគេបានទង្វើល្អៗរបស់គេទោះបីមិនមានច្រើនតែក៏អាចបង្កអោយចិត្តនឹកគិតនឹងមិនអាចកាត់ចិត្តពីគេចេញបាន

" អូនសូមទោស " ជីមីនសម្រួលដង្ហើមបន្តិចមុននឹងនិយាយពាក្យលាចុងក្រោយទៅកាន់Jungkookរួចក៏បើកទ្វារដ៏ចេញ

**រំលង

តុ......តុ......

" អ្នកណាគេមកទាំងយប់អីបែបនេះ " ស្ដ្រីម្នាក់វ័យ30ជាងបើកទ្វារទាំងរអ៊ូរទាំ

" អា៌...Jimin ! នេះប្រុងទៅណាទាំងយប់បែបនេះ មានវ៉ាលីទៀត " គាត់មើលទៅJiminទាំងជ្រួញចិញ្ចើមចូលគ្នា

" នេះជាលុយថ្លៃផ្ទះ ខ្ញុំយកមកជូនលោកស្រី " Jiminទាញលុយពីហោប៉ៅមកហុចមកអោយស្ដ្រីម្ចាស់ផ្ទះ

🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞Where stories live. Discover now