Episode 34

2.5K 107 14
                                    

+ 1អាទិត្យកន្លងផុត

Jiminកំពុងតែស្ថិតនៅក្នុងបន្ទប់ដែលមានលោកប៉ាដែលគេងស្ដូកស្ដឹងនៅលើគ្រែព្រមទាំងមានបំពង់ខ្យល់អុកស៊ីសែននៅជាប់នឹងច្រមុះ អស់រយៈពេល1អាទិត្យហើយដែលលោកប៉ាគេងបែបនេះ
ចុះហេតុអ្វីលោកគ្រូពេទ្យនិយាយថាប៉ានឹងដឹងខ្លួនឆាប់ៗ ?

នៅក្រោមក្រសែរភ្នែកយ៉ាងតានតឹងរបស់ជីមីនដែរបានសម្លឹងមើលទៅកាន់ឪពុកទាំងក្ដីព្រួយបារម្ភទាំងក្ដីស្រណោះធ្វើអោយទ្រូងទាំងទ្វេរបស់រាងតូចដូចគេយកកាំបិទមកចាក់

" ប៉ា ប្រញាប់ដឹងខ្លួនមកវិញណា កូននៅក្បែរប៉ា " រាងតូចក្រសោបដៃរបស់ប៉ាមកកាន់ហើយពោលវាចា

" Jimin ! អូនគួរតែទៅសម្រាកខ្លះទៅ អូនស្គមជាងមុនណាតើដឹងទេ បងបារម្ភពីសុខភាពរបស់អូនណាស់ " Jungkookបើកទ្វារចូលមករកJimin
មុននឹងសន្ទនាដោយក្ដៅព្រួយបារម្ភ

" អូនមិនអីទេ ហើយចុះបងនោះយ៉ាងម៉េចទៅហើយ រឿងការងារដែលបងត្រូវធ្វើជំនួសប៉ា ? មានបញ្ហាដែលទេ "

" មិនសូវជារលូនទេ ព្រោះអូនក៏ដឹងដែលថាបងមិនទាន់Ok100% ទេរឿងការងារក្រុមហ៊ុន ព្រោះតែពីដើមគឺមិនដែលធ្វើការងារបែបនេះ "

" សន្សឹមៗសិនក៏បាន " រាងតូចញញឹមផ្ដល់កម្លាំងចិត្តដល់គូរស្នេហ៍

" បងបាននិយាយគ្នាជាមួយអ្នកម៉ាក់ពីរឿងពួកយើងទាំងពីរ បងមិនគិតទេថាវាអាចកើតឡើងព្រោះតែពេលនេះលោកប៉ាកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ អ្នកម៉ាក់បាននិយាយថាមិនបាច់រៀបការទេគ្រាន់តែចុះសំបុត្រអាពាហ៍ពិពាហ៍អោយត្រូវនឹងច្បាប់ទៅបានហើយ "

" តែអូនដូចជាមិនធ្ងន់ចិត្តសោះ "

" ជឿបង កុំភ័យអី "

" អូនសង្ឃឹមចឹងចុះ តែពេលនេះលោកប៉ាសំខាន់ជាង ច្រើនថ្ងៃហើយដែលគាត់មិនទាន់ដឹងខ្លួនចំណែកលោកគ្រូនិយាយថាប៉ានឹងដឹងខ្លួនឆាប់ៗនោះអី តែនេះមួយអាទិត្យហើយដែលប៉ាមិនបានដឹងខ្លួនដូចលោកគ្រូពេទ្យនិយាយ អ្ហើយ.." Jiminអង្គុយដកដង្ហើមធំយ៉ាងតានតឹងនឹកឃើញសម្ដីលោកគ្រូពេទ្យពេលណាខឹងមិនស្ទើទេ

🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞Where stories live. Discover now