លុះថ្ងៃថ្មីឈានចូលមកដល់,នាពេលព្រលឹមស្រាងៗផ្ទៃមេឃគ្របដណ្ដប់ទៅដោយដំណក់ទឹកសន្សឹមដែលស្រក់ចុះមកតិចៗ...រាងកាយសង្ហាក្រាស់មាំដែលពពេញទៅដោយស្នាមរបួសជាច្រើនកន្លែងនាយសង្ហាបើកភ្នែកតិចៗទាំងអស់កម្លាំងជាខ្លាំងសាកគិតមើលទៅមនុស្សជាំក្នុងកន្លែងម្យ៉ាងមិនថាអីទេបើអត់បាយ4-5ថ្ងៃរូបរងនឹងកម្លាំងតើវាខ្សោយប៉ុណ្ណានេះសំណាងដែលJungkookអាចទ្រាំភាពអត់ឃ្លានបានដល់រូត4-5ថ្ងៃ,ចុះយើងវិញធ្វើបានដូចគេទេ គ្រាន់តែអត់អាហារមួយថ្ងៃឃ្លានស្ទើរស្លាប់ទៅហើយ
Jungkookបើកភ្នែកសន្សឹមៗទទួលយកពន្លឺថ្ងៃដែលជាថ្ងៃថ្មីតែមិនថ្មីក្នុងជីវិត,នាយក្រោកអង្គុយយឺតៗហើយក៏ចម្លែកចិត្តព្រោះថាពេលនេះដូចជាមាន អារម្មណ៍ថាដូចមានអ្នកនៅទីនេះ
" Jungkook !! ប្រញាប់ក្រោកធ្វើអី លោកនៅមិនទាន់ជានៅឡើយទេសម្រាកវិញទៅ " Jimin
JungkookភាំងមើលមុខJiminដោយសេចក្ដី ងើងឆ្ងល់ក្នុងចិត្ត / ហេតុអីJiminនៅទីនេះ? ហេតុអីJiminដឹងថាខ្ញុំនៅជាប់ក្នុងនេះ តើគេចេញពីផ្ទះមកយ៉ាងម៉េចបានក្រែងជើងរបស់គេត្រូវជាប់នឹងច្រវាក់ដែលខ្ញុំបានចាក់តើ? /
" Jungkook លោកយ៉ាងម៉េច? អរ....អរ..គឺខ្ញុំ "Jiminដឹងខ្លួនថាដូចជាខ្វល់ខ្វាយពីគេជ្រុលទាំងដែលនឹកឃើញរឿងកន្លងដែលគេធ្វើមកលើខ្លួន Jiminក៏ខិតចេញទៅអង្គុយម្ខាងទៀតហើទម្លាក់ទឹកមុខចុះ
" ហេតុអីឯងមកទីនេះ ? " Jungkookហាមាត់សួរ
" ខ្ញុំគ្រាន់តែដើរៗទៅហើយក៏ ក៏ឃើលោកនៅក្នុងនេះតែអ្នកណាទៅដឹងថាខ្ញុំរអឹលជើងធ្លាក់ចូលមកជាមួយលោក " ប្រយោគរបស់Jiminគឺហីៗបំផុតព្រោះតែតាំងចិត្តថានឹងស្អប់ប្រុសម្នាក់នេះ មិនគួរអោយគេដឹងទេថាខ្លួនកំពុងតែបារម្ភពីគេ
" ហេតុអី? " Jungkook
" គ្មានហេតុផល ! "
" ចេញពីផ្ទះបាន ទាំងដែលខ្ញុំបានចាក់ច្រវាក់ឯងទុក?ឯងនេះពុតជាមិនធម្មតា "
" ខ្ញុំគ្មានអីត្រូវបកស្រាយ ហើយហេតុអីលោកមកនៅក្នុងនេះ? ខ្ញុំឃើញលោកដូចជាត្រូវគេធ្វើបាប " Jiminក៏ងាកមកសួរទាំងទឹកមុខបង្ហាញពីចិត្តដែលគេកំពុងតែបារម្ភតែនៅតែមាត់រឹងធ្វើធម្មតា តែJungkookអាចមើលដឹង
YOU ARE READING
🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞
ChickLitព្រោះតែការស្អប់ច្រណែននិន្ទាគ្នារវាងក្មេងប្រុសម្នាក់ដែរអ្នកគ្រប់គ្នាហៅគេថា[មេក្រុម]ហ៊ានធ្វើរឿងគ្រប់យ៉ាងដើម្បីសេចក្តីសុខខ្លួនឯងដោយការធ្វើបាបទៅលើរាងកាយក្មេងតូច..ស្លូតត្រង់ម្នាក់💔🩸