Episode 16

1.3K 119 5
                                    


" ហើយកាលពីថ្ងៃដែលមេក្រុមមិនទាន់ចូលប្រកួត
ប្រហែលជា8-9ថ្ងៃមុនយើងឃើញឯងនឹងមេក្រុម
អង្គុយអោប...!! " Taehyungនិយាយមិនទាន់ចប់ផងត្រូវបានJiminចាប់ក្ដោបមាត់មិនអោយនិយាយ

" Taehyungសុំអង្វរឈប់និយាយទៅតើបានទេ?បើគេដឹងមិនល្អទេណាកុំមាត់ឮពេក " Jiminក្ដោបមាត់អ្នកជាមិត្តជាប់ហើយក៏ងាកមើលឆ្វេងស្ដាំព្រោះខ្លាចមានមនុស្សឧទាហរណ៍ថាបើសិនជាមិត្តរួមថ្នាក់នឹងសិស្សដទៃទៀតដឹងនោះមិនត្រូវខ្មាស់គេស្លាប់ទេទៅហើយទេហ្អេស?

" ឯងមិនដែលទុកយើងជាមិត្តនោះទេមានរឿងអីឯងមិនដែលប្រាប់យើងនោះទេធ្វើមើលតែយើងជាខ្យល់ឯងមិនបានស្រឡាញ់យើងទេ? " Taehyungងក់ងរ

" Taehyungកុំចឹងអីយើងសូមទោសកុំអន់ចិត្តអីណាដោយសារតែយើងមិនទាន់ត្រៀមចិត្ត វាភ្លាមៗពេកឯងក៏ដឹងមិនចឹងឬ?ណា..Taeណាកុំខឹង " Jimin

" អីឡូវយើងសួរឯង? តើឯងនឹងមេក្រុមមានទំនាក់ទំនងលើសពីមិត្តឬ? " Taehyung

" ហឹមម.....!! រឿងនោះភ្លាមៗពេក យើងប្រុងនឹងប្រាប់ឯងដែលតែJungkookម្តងល្អម្តងព្រងើយជាមួយយើងចឹងហើយយើងមិនទាន់ច្បាស់ " Jiminនិយាយទាំងអោនមុខចុះ

" ក្រែងឯងលើកមុនមិនចូលចិត្តមេក្រុមនោះអី?Minយើងប្រាប់ឯងណាកុំនៅជិតមេក្រុមពេកយើងខ្លាចថាឯងនឹងមានព្រោះថ្នាក់ " Taehyungចាប់ដៃមិត្តឡើង

"........." Jiminងើបមើលមុខមិត្តទាំងសោកសៅ

" បើឯងស្រឡាញ់គ្នាហើយយើងក៏មិនហាមឃាត់អីដែរតែយើងប្រាប់ឯងណាMinព្រោះយើងបារម្ភពីឯងមិនចង់អោយឯងមានគ្រោះថ្នាក់ មេក្រុមមិនមែនជាមនុស្សល្អទេ " Taehyung

" តែយើងស្រឡាញ់គេណាTae !! យើងមិនខ្វល់ថាគេល្អឬអាក្រក់នោះទេ យើងដឹង ! យើងដឹងថាគេជាមនុស្សបែបណាតែអារម្មណ៍របស់យើងគឺត្រូវការគេខ្វះគេមិនបានទេ " Jiminពោលទាំងលីងលោងចង់យំទៅកាន់មិត្ត

" ឯងងប់ងល់នឹងមេក្រុមថ្នាក់នេះឬ? ឯងមិនគិតដល់ចិត្តខ្ញុំទេឬ? គឺ...យើងចង់និយាយថាយើងមិនចង់អោយឯងមានគ្រោះថ្នាក់ " Taehyung
ក្រឡាស់សម្ដីយ៉ាងលឿនពេលដែលភ្លេចខ្លួននិយាយរឿងក្នុងចិត្តចេញមក

🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞Where stories live. Discover now