+ ទន្លេ
Jiminថ្មើរជើងរហូតមកដល់ទន្លេហានដែលនានមនុស្សជាច្រើននៅទីនោះ អ្នកខ្លះក៏នាំគ្នាថតរូបលេង អ្នកខ្លះក៏អង្គុយញ៉ាំអីបែបលក្ខណៈមិត្តភក្តិ គ្រួសារ នៅក្រោមដើមឈើដ៏ធំមួយ ។
ចម្លែកអីតែរាងតូចដែលបោះជំហានមួយៗដើរទៅ
ជិតបង្កាន់ដៃមួយដែលនៅទីនោះ។ Jiminបិទភ្នែក
ស្រូបខ្យល់បរិសុទ្ធទាំងទឹកភ្នែកហូរកាត់ផែនថ្ពាល់ជារឿយៗ...អារម្មណ៍នឹកម្ដាយក៏កើតឡើង ទាំងសោកស្ដាយ ទាំងអន់ចិត្ត កើតឡើងមកផ្ទួនៗគ្នារាល់ថ្ងៃជីវិតរបស់Jiminប្រៀបដូចជាខ្សែអំបោះមួយ
នឹងតែលតោលហាក់ដូចជាក្បួនដែលរសាត់បាត់ទៅក្នុងសមុទ្ររកកោះរកត្រើយមិនឃើញ មិនដឹងថាពេលណាភាពលំបាកទាំងអស់នេះចាកឆ្ងាយពីជីវិតនេះអោយផុតទេ" ជីវិតជាកូនកំព្រាដូចខ្ញុំតើមានអ្នកណាចង់នៅក្បែរទៅ..ហ៊ឹកៗ..ខ្ញុំហត់ ខ្ញុំឈឺ ខ្ញុំនឹកម៉ាក់ ខ្ញុំមិនចង់នៅម្នាក់ឯង ! ខ្ញុំចង់មានម្ដាយហៅដូចជាគេ ហេតុអី? ហេតុអីព្រះលេងសើចនឹងជីវិតខ្ញុំដល់ថ្នាក់នេះ ? " Jiminស្រែកយំមិនខ្មាស់អ្នកណាឡើយសំខាន់ពេលនេះគេនឹងយំ យំអោយបានធូរ រាងតូចសម្រូតខ្លួនចុះក្រោមផ្អែកនឹងបង្កាន់ដៃទាំងអោបខ្លួនជាប់
" ថ្ងៃនេះសូម្បីតែថ្ងៃគម្រប់ខួបរបស់ម៉ាក់ ខ្ញុំក៏មិនអាចធ្វើទៅបាន ខ្ញុំចោរម្សៀតខ្លាំងណាស់ ខ្ញុំជាមនុស្សចង្រៃត្រូវទេម៉ាក់ ជីមីនជាមនុស្សចង្រៃត្រូវទេ ? "
" បងប្រុស !! " សម្លេងក្មេងប្រុសអាយុប្រហែល
5-6ឆ្នាំម្នាក់និយាយឡើងហើយដាក់ខ្លួនអង្គុយបត់ជើងទល់នឹងJimin" បងយំធ្វើអី ! អ្នកណាធ្វើអីបង? បងប្រុសប្រាប់ខ្ញុំមក " ក្មេងតូចលើកដៃជូតទឹកភ្នែកJiminចេញតែJiminកាន់តែហូរទឹកភ្នែកមកមិនឈប់
" បងអាចអោបឯងបន្តិចបានទេ ? " Jiminនិយាយ
ទាំងបបូរមាត់ញ័រ" បាទ " ក្មេងនោះឆ្លើយរួចក៏ចូលទៅអោបJimin
Jiminអោបក្មេងប្រុសនោះណែនដៃហើយបង្ហូរទឹកភ្នែកទាំងស្នាមញញឹម ក្មេងប្រុសអាយុត្រឹមតែ5-6ឆ្នាំ
ក៏អាចផ្ដល់ភាពកក់ក្តៅដល់រាងតូចបានដែរ នេះបញ្ជាក់ថាពេលនេះJiminទន់ខ្សោយនឹងទៅមុខលែងរួចពិតមែន
YOU ARE READING
🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞
ChickLitព្រោះតែការស្អប់ច្រណែននិន្ទាគ្នារវាងក្មេងប្រុសម្នាក់ដែរអ្នកគ្រប់គ្នាហៅគេថា[មេក្រុម]ហ៊ានធ្វើរឿងគ្រប់យ៉ាងដើម្បីសេចក្តីសុខខ្លួនឯងដោយការធ្វើបាបទៅលើរាងកាយក្មេងតូច..ស្លូតត្រង់ម្នាក់💔🩸