Episode 32

1K 96 7
                                    

" ត្រឹមតែហៅថាប៉ាមួយម៉ាត់វាមិនអស់បាយ3ចាននោះទេ ដូច្នេះនិយាយសិនទើបគេងបាន " Jungkookនិយាយដោយប្រើទឹកមុខមិនពេញព្រមទាំងចាប់ទាញរាងតូចអោយក្រោកឡើងវិញ

" អូនថាចាំព្រឹកក៏បានណាJung ពេលនេះអូនងងុយហើយ " រាងតូចបដិសេធទាំងមិនខ្វល់ថាពេលនេះអ្នកម្ខាងទៀតកំពុងតែខឹង

" តាមចិត្ត " Jungkookប្រើសម្ដីកំហោកទៅកានើរាងតូចរួចហើយក៏ដើរចេញទៅទាំងខឹងនឹងJiminជាខ្លាំង,គ្រាន់តែរឿងបន្តិចបន្តួចក៏មិនហ៊ានឬមិនបានដឹងទេឬថាគេស្អប់មនុស្សដែរមិនចេះគោរពពាក្យសម្ដី !

" Jung ? Jungkook !! បងទៅណា ? " Jiminឃាត់

បើទោះបីជាJiminព្យាយាមឃាត់បែបណាក៏ដោយក៏Jungkookមិនស្ដាប់ហើយដើរចេញទៅបាត់ទាំងមិនខ្វល់នឹងJiminអ្វីបន្តិច

Jiminក្រោយពីអង្គុយគិតបានបន្តិចគេក៏ដឹងខ្លួនថាJungkookប្រហែលខឹងនឹងខ្លួនខ្លាំងណាស់ហើយមើលទៅដូចនេះទោះឃាត់ក៏មិនស្ដាប់មានតែបណ្ដោយគេសិនទៅ។ បន្ទាប់ពីគិតរួចJiminក៏ដាក់ខ្លួនគេងវិញទាំងចិត្តមិនស្ងប់

+ ថ្ងៃបន្ទាប់

នាពេលព្រឹកព្រលឹមលោកស្រីJeonបានធ្វើដំណើរមកកាន់មន្ទីរពេទ្យព្រមទាំងបានរៀបចំអាហារសម្រាប់Jiminយ៉ាងពិសេសទៀតផង

គាត់យកចិត្តទុកដាក់ជាមួយនឹងJiminបន្ទាប់ពីរឿងដែរពួកគេបានចេញពីព្រៃរួចមក,ហើយក៏សង្កេតដឹងថាJungkookមិនឃោឃៅដូចពីមុនJungkook
ផ្លាស់ប្ដូរគ្រប់យ៉ាងតែមិនមែន100%នោះទេក្រោយបាននៅជាមួយJiminរួច នេះជាមូលហេតុដែលលោកស្រីJeonចាប់ផ្តើមមានអារម្មណ៍ល្អជាមួយJimin

" ថ្ងៃក្រោយអ្នកមីងមិនបាច់នឿយហត់យកអាហារមកអោយខ្ញុំដល់ទីនេះនោះទេ លំបាកដល់អ្នកមីងពេកហើយ " Jiminពោលទាំងរអាចិត្តចំពោះលោកស្រី ចិត្តមួយខ្លាច ចិត្តមួយមិនចង់ ទោះគ្មានអាហារក៏គេមិនស្លាប់

" លំបាកអីទៅកូន ក្រែងពួកយើងជាគ្រួសារតែមួយហើយតើឬក៏Jiminមិនពេញចិត្តនឹងមីង? បើបែបនេះមែនមិនអីនោះទេ " លោកស្រីអន់ចិត្ត

" អត់ទេអ្នកមីង មិនមែនបែបនោះទេគឺខ្ញុំក្រែងចិត្តទៅវិញទេ មិនមែនខ្ញុំមិនពេញចិត្តអ្នកមីងនោះទេ កុំគិតបែបនេះអី " Jimin

🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞Where stories live. Discover now