ថ្ងៃថ្មីឈានចូលមកដល់រាងតូចនឹងរាងសង្ហាប្រញាប់ក្រោកពីព្រលឹមដើម្បីធ្វើដំណើរឆ្ពោះទៅកាន់សាលារៀនព្រោះថាថ្ងៃនេះជាថ្មីប្រឡងបញ្ចប់ការសិក្សាដូច្នេះមិនអាចខកខាននឹងយឺតពេលបានទេ+ School
Jiminបន្ទាប់ពីមកដល់សាលារៀនហើយនាយតូចក៏រត់មកអង្គុយម្នាក់ឯងសង្ងំមើលមេរៀនខ្លាចថានឹងមើលមិនចាំព្រោះមួយខែនេះរាងតូចមិនសូវដែលបានរៀនប៉ុន្មាននោះទេ
" ឯងត្រូវតែមើលវាអោយចាំ បើឯងមើលមិនចាំឯងនឹងធ្លាក់ហើយក៏ត្រួតថ្នាក់ ! មិនអាចទេ " Jimin តឿនខ្លួនឯងមិនដឹងថាជាលើកទីប៉ុន្មានហើយទេ
" Jiminនៅទីនេះទេឬ? " Taehyung
" យើងចង់មើលមេរៀនស្ងាត់ៗទើបមកទីនេះព្រោះនៅក្នុងថ្នាក់មនុស្សច្រើនពេកមើលមិនចូលទេ " Jiminតបតែមាត់ឯភ្នែកវិញនៅជាប់នឹងសៀវភៅនៅឡើយ
" យើងមើលដែល " Taehyungក៏ចូលខ្លួនអង្គុយជិតរាងតូចហើយអង្គុយមើលមេរៀនយ៉ាងស្ងៀមស្ងាត់
" អរមែនហើយJimin ឯងមានឈ្មោះនៅបន្ទប់លេខ3ព្រោះឈ្មោះឯងក្រោយគេចឹងក្នុងមួយថ្នាក់មានសិស្សតែ15អ្នកទេ " Taehyung
" យើងកំពុងតែភ័យ ឈប់និយាយទៅ " Jimin
ទ្រឺង...ទ្រឺង...
សម្លេងជួងចោលរៀនក៏ពន្លឺឡើងធ្វើអោយសិស្សទាំងអស់នាំគ្នារត់សម្ដៅទៅរកថ្នាក់រៀងៗខ្លួនចំណែកJiminវិញភ័យស្លេកមុខមិនស្ទើទេព្រោះមិនទាន់ចាំមេរៀនសូម្បីតែបន្តិច
" តោះ ដល់ម៉ោងហើយ " Taehyung
" តោះ ស៊ូៗណាសម្លាញ់ " Jiminញញឹមទៅមិត្ត
" ឯងស៊ូៗដូចគ្នា " Taehyung
បន្ទាប់មកការប្រឡងក៏បានប្រព្រឹត្តទៅដោយសិស្សម្នាក់ៗព្យាយាមឈ្ងោកមុខកត់យកៗព្រោះខ្លាចដល់ម៉ោង,កត់យកៗនឹងមិនមែនន័យថាចេះទាំងអស់នោះទេតែមិនដឹងធ្វើម៉េចបើសំណួរមានអាចេះខ្លះអាមិនចេះខ្លះហើយកត់ៗអោយតែបានៗប្រសើរជាងគ្មានអ្វីសោះនៅលើក្រដាស់
" ប្អូនណាធ្វើហើយសូមយកមកដាក់នៅលើតុនេះហើយចេញទៅក្រៅមើលមេរៀនបន្តទៀតបាន " អនុរក្សនិយាយរួចគាត់ក៏ដើរចុះឡើងៗមើលសិស្សសរសេរខ្លាចថាអ្នកខ្លះលួចចំឡង
YOU ARE READING
🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞
ChickLitព្រោះតែការស្អប់ច្រណែននិន្ទាគ្នារវាងក្មេងប្រុសម្នាក់ដែរអ្នកគ្រប់គ្នាហៅគេថា[មេក្រុម]ហ៊ានធ្វើរឿងគ្រប់យ៉ាងដើម្បីសេចក្តីសុខខ្លួនឯងដោយការធ្វើបាបទៅលើរាងកាយក្មេងតូច..ស្លូតត្រង់ម្នាក់💔🩸