បន្ទាប់បញ្ចប់នៅម៉ោងអាហារដ៏តានតឹងរួចមកJungkookក៏បានទាញថាសអាហារពីដៃរាងតូចដើម្បីយកទៅទុកនៅខាងក្រោមវិញ
ចំណែកJiminវិញអង្គុយចាំគេត្រឡប់មកវិញនឹងបានប្រាប់គេអោយដោះច្រវាក់ចេញពីជើងរបស់ខ្លួនព្រោះថាខ្លួនមិនមែនឆ្កែមិនមែនអ្នកទោសមិនអាចមកដាក់ច្រវាក់បែបនេះបានបោះគេព្រមទាំងគ្មានសម្លៀកបំពាក់ត្រឹមត្រូវទៀត
" អាចង្រៃម្នាក់នេះវាចង់គិតអោយខ្ញុំរស់នៅដោយមិនស្លៀកពាក់អ្វីសោះចឹងឬ? ចំជាចោម្សៀតមែន ! កុំអោយខ្ញុំគេចខ្លួនពីលោកបានម្តងទៀតអោយសោះខ្ញុំនឹងមិនមកអោយលោកឃើញមុខទៀតនោះទេJeonJungkookអាមនុស្សឃោឃៅ " Jiminស្រែកជេរាងក្រាស់ខ្លាំងៗដោយហត់ចិត្តហត់កាយហើយក៏សែនក្លោចចិត្តចំពោះវាសនារបស់ខ្លួនហេតុអីក៏ត្រូវមកជួបរឿងបែបនេះ មនុស្សខ្លួនស្រឡាញ់តែបែរជាមានឪពុករួមទៅវិញ
" លែងខ្ញុំទៅ !!! ម៉ាក់ជួយJiminផង កូនស្អប់ប្រុសម្នាក់នោះខ្លាំងណាស់ស្អប់មនុស្សជុំវិញខ្លួនរបស់គេជាពិសេសគ្រួសាររបស់គេ ខ្ញុំស្អប់ណាស់ ខ្ញុំស្អប់លោកPark ហិហិ(យំ) " Jimin
" ប្រុសម្នាក់នោះធ្វើអោយម៉ាក់ស្លាប់ ដោយសារតែគេទើបគ្រួសារយើងបែកបាក់គ្នាបើគេមិនចាកចេញម៉ាក់ក៏គ្មានថ្ងៃទៅចោលខ្ញុំ បើគេមិនចាកចេញខ្ញុំក៏គ្មានថ្ងៃក្លាយជាក្មេងកំព្រាបែបនេះ "
" ស៉ីឆ្អែតមានកម្លាំងស្រែកមែនទេ? មិនចេះថ្លង់ទេឬយ៉ាងម៉េច? ស្រែកៗមិនឈប់ " Jungkookបើកទ្វារចូលមកឈរច្រត់ចង្កេះស្រែកថាអោយរាងតូចខ្លាំងៗអមជាមួយនឹងទឹកមុខមាំឃោឃៅមិនបាច់មើល ក្នុងចិត្តចង់តែហក់ទៅទះរាងតូចអោយបែកមាត់នោះទេ
" ទើសអំបែងក្បាលឯងឬអាចង្រៃ!!! ចេញទៅ " Jiminស្រែកដេញគេចេញទាំងទឹកភ្នែក
" នែ៎....ឯងកុំមកខ្លាំងជាមួយយើងណា Park Jimin ប្រយ័ត្នមាត់ឯងផងទៅតិចយើងចាប់ហែកដល់គម្ពីត្រចៀក " Jungkookឆេះដុំឡើងម្តងទៀតពេលឮសម្ដីដ៏សែនមានន័យរបស់Jimin
" យើងមិនមែនPark Jimin យើងមិនមែនទេ យើងគឺជា Jimin Siriya មិនមែនPark Jiminនោះទេ យើងមិនប្រើប្រាស់នាមត្រកូលរបស់ឪឯងនោះទេ " Jiminខ្លាំងដៃជាលំដាប់ភ្នែកក្រហមដោយសារតែយំបបូរមាត់ញ័រមិនឈប់មិនបានគិតដល់សម្ដីខ្លួនឡើយថានិយាយហើយវាប៉ះពាល់ដល់អ្នកណា
YOU ARE READING
🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞
ChickLitព្រោះតែការស្អប់ច្រណែននិន្ទាគ្នារវាងក្មេងប្រុសម្នាក់ដែរអ្នកគ្រប់គ្នាហៅគេថា[មេក្រុម]ហ៊ានធ្វើរឿងគ្រប់យ៉ាងដើម្បីសេចក្តីសុខខ្លួនឯងដោយការធ្វើបាបទៅលើរាងកាយក្មេងតូច..ស្លូតត្រង់ម្នាក់💔🩸