Episode 27

1.2K 111 2
                                    


Jiminលើកដៃជូតទឹកភ្នែកចេញទាំងអណ្ដើតអណ្ដក់លាយលំជាមួយនឹងទឹកភ្លៀងដែលធ្លាក់មកមិនឈប់ធ្វើអោយដំណក់ទឹកភ្នែកនោះប៉ះជាមួយនឹងដីបង្កទៅជាភក់ខ្ទៀតមកប៉ះនឹងរាងតូច

ទឹកនៅក្នុងរណ្តៅកាន់តែឡើងជ្រៅទៅៗខ្ពស់ទៅៗប្រៀបនឹងមាត់រណ្ដៅទៅហើយ,ចុះឯណាទៅវត្តមានរបស់Jungkook ? គេនៅឯណាហេតុអ្វីមិនងើបមក?ទោះបីជាចិត្តចង់ចុះទៅជួយដល់រាងក្រាស់តែក្នុងអំឡុងពេលនោះជីមីនក៏ភ្ញាក់ស្មារតីភ្លាមៗ

" Jimin ! " Jungkookផុសចេញពីទឹកមកភ្លាមៗហើយក៏វាចាប់មាត់រណ្ដៅដើម្បីគេចចេញពីទឹក

Jiminប្រញាប់ស្រវាទាញដៃរបស់Jungkookឡើងមកលើគោកទាំងញ័រសស្រាក់ដូចកូនសត្វព្រោះតែរងារដោយសារទឹកភ្លៀង

" Jungkookតោងដៃខ្ញុំអោយជាប់ ! កុំលែងណា កុំលែងខ្ញុំនឹងជួយលោក " Jimin

" ហ្អឹស....Jiminទាញខ្ញុំឡើងទៅ " Jungkook

Jiminក្រោយទទួលដឹងរួចហើយនាយតូចក៏ចាប់ទាញគេឡើងយ៉ាងលំបាក,ទាំងរអឹលទាំងញ័រធ្វើអោយពិបាកក្នុងការទាញ

" អាក់....ឡើងមក " Jiminក៏ទាញJungkookឡើងមកលើបានសម្រេចតែទម្រាំទាញនាយមកខាងលើបានJiminស្ទើតែអស់ដង្ហើមទៅហើយរហូតដល់ថ្នាក់ធ្វើអោយរាងតូចដួលផ្ងា
ក្រោយដេកនឹងភក់ ហើយJungkookវិញដេកផ្កាប់មុខដកដង្ហើមវែងៗយឺតៗ

" Jungkook ហ៊ឹកៗ... Jungkookអស់អីហើយ ខ្ញុំភ័យណាស់ កុំធ្វើបែបនេះទៀតណា ហ៊ឹកៗ..." Jiminក៏ស្ទុះវឹងទភអោបJungkookណែនហើយក៏យំម្តងទៀត

" អស់អីហើយឈប់យំ ខ្ញុំលែងអីហើយ " Jungkookអង្អែលខ្នងរាងតូចតិចព្រមទាំងថ្នាក់ថ្នម

" ហាច់ឆឺស ! ហាច់ឆឺស ហ៊ឹកៗ..." Jiminក៏ចាប់ផ្ដើមក្រដាស់យកៗនៅលើទ្រូងទូលាយរបស់Jungkook

Jungkookឃើញរាងតូចក្រដាស់បែបនេះគេក៏ដឹងភ្លាមថារាងតូចច្បាស់ជាផ្ដាសាយហើយទើបប្រញាប់ទាញរាងតូចអោយក្រោកឈរនឹងដើរទៅកាច់ស្លឹកឈើមកបាំងអោយរាងតូច

" ប្រហែលជាផ្ដាសាយហើយ យើងត្រូវទៅរកកន្លែងជ្រកអោយបានបើមិនចឹងJiminច្បាស់ជាឈឺធ្ងន់មិនខាន " Jungkook

" ខ្ញុំរងារណាស់Jungkook " រាងតូចអោបរាងក្រាស់ជាប់

" ខ្ញុំនឹងអោបឯង តោះមិនអីទេ យើងទៅមុខទៀតទៅ " Jungkookក៏បណ្ដើររាងតូចដើរឆ្លងកាន់ព្រៃដើម្បីទៅរកកន្លែងជ្រកបណ្ដោះអាសន្នសិន

🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞Where stories live. Discover now