Episode 31

1K 103 0
                                    

ក្រោយពីលោកJeonបានចាកចេញទៅផុតលោកស្រីJeonក៏មានអារម្មណ៍ថាហត់នឿយជាខ្លាំងចំពោះវត្តមានរបស់លោកJeon !! គាត់ត្រឡប់មកវិញធ្វើអោយរឿងអាក្រក់ៗដែរកើតឡើងលើគាត់ពីមុនដែរលោកJeonបានសាងវាក៏បានផុសឡើងនៅក្នុងខួរក្បាលលោកស្រីម្តងទៀត

ច្រើនឆ្នាំហើយដែរលោកស្រីព្យាយាមមិនគិតរឿងចាស់ហើយប្រើជីវិតរស់នៅយ៉ាងសុខសាន្តជាមួយលោកPark & Jungkook ទោះបីជាJungkook សោះអង្គើយជាមួយម្ដងម្កាលយ៉ាងណាក៏ដោយក៏គាត់សុខចិត្តរស់នៅបែបនេះប្រសើរជាងរស់នៅជាមួយនឹងមនុស្សឃោឃៅអាក្រក់ដូចលោកJeon

" អូនកុំយំ !! កាន់តែយំអូនកាន់តែទន់ខ្សោយដូច្នេះហើយអូនត្រូវរឹងមាំកុំអោយJeonមើលងាយអូនបានម្តងទៀត បងនៅក្បែរអូន " លោកParkក្រោយបើឃើញបែបនោះតើលោកអាចធ្វើអីបានទៅបានត្រឹមតែលួងលោមប៉ុណ្ណោះ

លោកគ្មានសិទ្ធិនិយាយអ្វីនោះទេ,គាត់បានត្រឹមតែលួងលោមលោកស្រីដែលជាភរិយានឹងផ្ដល់ភាពកក់ក្តៅអោយគាត់ប៉ុណ្ណោះចំណែករឿងលោកស្រីនឹងស្វាមីដើមគឺលោកParkមិនហ៊ានសួរនាំ

" អូនស្អប់មុខគេណាស់ ! រឿងរ៉ាវទាំងអស់វាបានលិចក្នុងខួរក្បាលអូនម្តងទៀតហើយ,ច្រើនឆ្នាំហើយដែលអូនព្យាយាមបំភ្លេចអូនមិនចង់ចាំគេនោះទេ ទង្វើរបស់គេធ្វើមកលើអូនគឺរាប់មិនអស់ បន្ទាប់ពីគេចាកចេញអូននឹងកូនរស់នៅយ៉ាងវេទនាហើយពេលនេះមកតាំងខ្លួនគេឪពុកទាំងដែរមិនបានជួយ ចិញ្ចឹមបីបាច់រក្សាគេផងនោះ " លោកស្រីពោលដោយក្ដុកក្ដួល ខឹងក៏ខឹង បើពេលនេះគាត់អាចក្លាយបានសម្លាប់លោកJeonបានលោកនឹងសម្លាប់ចោលតែម្តង

" អូនរំលឹកវាមកក៏គ្មានប្រយោជន៍ដែលបណ្ដោយតាមគេទៅ គេបារម្ភពីJungkookព្រោះគេជាឪពុកបង្កើតចឹងត្រូវហើយតែអូនកុំយកចិត្តទុកដាក់នឹងគេទៅបានហើយ "

" ឪពុកបង្កើត !! ឪពុកបង្កើតតែឈ្មោះ អ្វីដែលអូនឈឺចាប់នឹងស្អប់គេបំផុតគឺនៅពេលដែលគេធ្វើអោយអូនបាត់បង់កូនដែរជាដំណក់ឈាមរបស់គេហើយក៏ត្រូវជាបងស្រីរបស់Jungkookដូចគ្នា គេសន្យារាប់មិនអស់តែគេធ្វើមិនបាន "

" កុំនិយាយទៀតអី បើនិយាយហើយធ្វើអោយអូនធូចិត្តចឹងនិយាយចុះ តែបើសិនជានិយាយហើយវាកាន់តែធ្វើអោយអូនពិបាកចឹងកុំនិយាយអី " លោកParkទ្រាំស្ដាប់មិនបានទៀតក៏បញ្ឈប់លោកស្រីកុំអោយនិយាយព្រោះគាត់មានអារម្មណ៍ថាម៏ខុសខ្លាំងចំពោះម្ដាយJiminផងដែរ

🔞🖤ទោសស្នេហ៍កូនបង្កើត🖤🔞Where stories live. Discover now