2

4.3K 114 0
                                    

សភាពនៅក្នុងបន្ទប់របស់ឡាន់ដូរញ៉េរញ៉ៃហាក់ដូចជាទើបតែធ្វើសង្គ្រាមក្តៅគគុកហើយថ្មីៗប្រុសស្រីមួយគូដេកសន្ធឹងនៅលើគ្រែមើលទៅដូចជាអស់កំលាំងនិងការប្រយុទ្ធដ៏ខ្លាំងក្លាកាលពី យប់។

«បងសំលាញ់!» នាងនិយាយហើយឈ្មុលក្បាលទៅលើដើមទ្រូងដ៏រឹងមាំរបស់គេដើម្បីទាក់ទាញគេបន្តតែមិនបានផលព្រោះឡាន់ដូអស់អារម្មណ៍និងរបស់លេងដូចជានាងទៀតហើយទើបគេងើបចេញពីនាងហើយសំលឹងនាងដោយក្រសែភ្នែកគួរឲ្យខ្លាច។

«ចាំឲ្យច្បាស់!នាងគ្រាន់តែជាដៃគូដេករបស់ខ្ញុំ នាងគ្មានសិទ្ធិទាមទារពីខ្ញុំទេយកលុយនេះហើយចេញពីបន្ទប់នេះភ្លាមមុនពេលដែលខ្ញុំអស់ការអត់ធ្មត់» ឡាន់ដូ បោះលុយមួយដុំធំទៅក្បែរនាងហើយគេក៏ទៅបន្ទប់ទឹកទុកឲ្យនាងខឹងសម្បារម្នាក់ឯង។លំដាប់បវរកញ្ញាដូចជានាងទៅហើយហេតុអីគេនៅតែមិនអើពើនិងនាងទៀត?នាងក្រោកចេញដោយសោកស្ដាយទោះជានាងចូលចិត្តស្ទីលនៅគ្រែរបស់គេប៉ុណ្ណាក៏នាងមិនអាចទ្រាំបាននិងក្រសែភ្នែកកំណាចមួយគូនោះបានឡើយ។

តុកៗតុកៗ..

«ចៅហ្វាយ!គឺខ្ញុំ»

«ចូលមក»គេអនុញ្ញាតនៅពេលដែលដឹងថាអ្នកណាជាអ្នកគោះទ្វារ។លូកាស ដើរសន្សឹមៗចូលមកក្នុងហើយក៏ហុចក្រដាសប៉ុន្មានសន្លឹកមកឲ្យគេ។

«ខ្ញុំរកនាងឃើញហើយចៅហ្វាយ​ នាងជានិស្សិតតែនាងធ្វើការក្រៅម៉ោងនៅម៉ាតមួយកន្លែងព្រោះថាពេលនេះជាពេលសំរាករដូវក្ដៅរបស់សកលវិទ្យាល័យ» ទីបំផុត លូកាស ក៏រកនាងឃើញឲ្យទាល់តែបាន។

«នាំខ្ញុំទៅទីនោះភ្លាម!» គេចេញបញ្ជាព្រោះថាគេមិនអាចរង់ចាំតទៅទៀតទេ គេត្រូវតែនាំនាងមកដាក់ទោសឲ្យសមចិត្តរបស់គេ។

«ស៊ូអើ!!មកនេះមួយភ្លែត» វេននេស ហៅ ស៊ូអើ ឲ្យនាងទៅជួយរៀបចំទំនិញនៅខាងក្នុងជំនួសនាងព្រោះថានាងមានការរវល់ចេញទៅក្រៅ។

«មានការអីអ្ហ៎?»

«ឯងជួយទៅរៀបចំទំនិញជំនួសខ្ញុំផង ខ្ញុំមានការរវល់បន្តិច» វេននេស សំលឹងមុខមិត្តដោយការអង្វរករ។

«ក៏បាន!» ស៊ូអើ យល់ព្រម ដោយគិតថាពេលនេះស្ងាត់ទៅហើយប្រហែលជាគ្មានអ្នកណាមកទិញអីទេមើលទៅ។

«អរគុណ!សំណព្វចិត្ត» វេននេស រត់ទៅមិត្តហើយក៏ដើរចេញទៅបាត់។ស៊ូអើអង្គុយរៀបចំឥវ៉ាន់ម្នាក់ឯងបណ្តើរស្តាប់តន្ត្រីបណ្តើរ។ ស៊ូអើ មិនមែនជាជនជាតិអ៊ីតាលីទេនាងជាជនជាតិចិនតែនាងជានិស្សិតដែលជាប់អាហាររូបករណ៍មករៀនទីនេះ នាងគ្មានគ្រួសារទេនាងត្រូវបានចិញ្ចឹមនៅមណ្ឌលកុមារកំព្រាតាំងពីតូចមកម្ល៉េះតែដោយសារការខិតខំប្រឹងប្រែងរបស់នាងធ្វើឲ្យនាងឈានមកដល់ដំណាក់កាលនេះ។ បន្ទាប់ពីរៀបចំទុកដាក់របស់របររួចរាល់អស់ហើយរាងស្តើងក៏ដើរទៅបន្ទប់ទឹកថានិងលាងសំអាតដៃតែក៏លឺសំលេងបើកទ្វារនៅពីមុខម៉ាត នាងក៏ដើរទៅខាងមុខមុនក្រែងលមានអតិថិជនមកទិញទំនិញ។

«មានអ្វីឲ្យខ្ញុំជួយទេ?» នាងនិយាយពីចំងាយដោយការរាក់ទាក់ទៅកាន់បុរសឈុតខ្មៅប៉ុ​ន្មាននាក់នៅដែលបើកទ្វារចូលអម្បាញ់មិញតែពួកគេមិនឆ្លើយតបរហូតទាល់តែបុរសមាឌធំម្នាក់លេចមុខពីក្រោយពួកឈុតខ្មៅប៉ុន្មាននាក់នោះនិយាយតប

«គឺមាន!!ហើយច្រើនខ្លាំងណាស់» និយាយមកដល់ត្រឹមនេះរាងខ្ពស់ស្រវាចាប់ដៃ ស៊ូអើ ហើយអូសនាងចេញទៅក្រៅហុំព័ទ្ធដោយអ្នកការពារជាច្រើននាក់របស់គេ។ គេញាត់នាងចូលទៅក្នុងឡានហើយក៏បើកឆ្ពោះទៅភូមិគ្រឹះរ៉ូម៉ាណូ។

ជំពប់ស្នេហ៍សាតាន (ចប់)Where stories live. Discover now